ក្រឡាប់រថយន្ដក្នុងល្បឿនជាង ៣០០គ.ម/ម៉ោង តែមិនស្លាប់ (VDO)
ហេតុការណ៍បានកើតឡើង នៅក្នុងការប្រណាំងរថយន្ត ក្នុងរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ខែវិច្ឆិកាកន្លងទៅ។ អ្នកបើកបរបានបាត់ការត្រួតពិនិត្យ ទៅលើរថយន្ដរបស់ខ្លួន ដែលបានក្រឡាប់បង្វិលខ្លួនជាច្រើនត្រឡប់ មុននឹងត្រូវរួញខ្លួននៅលើវាលខ្សាច់។ តែផ្ទុយពីគ្រោះថ្នាក់ដ៏ខ្លាំងនេះ អ្នកបើកបរយានយន្ដបានរងរបួសតែបន្តិចបន្តួចប៉ុណ្ណោះ ដោយត្រូវបានការពារ ដោយប្រព័ន្ធប្រឆាំងការប៉ះទង្គិច ទៅនឹងកម្លាំងខ្លាំងបែបនេះ។
រូបភាពផ្ដិចចេញពីវីដេអូក្រឡាប់រថយន្ដនោះ។
ទស្សនីយភាពរន្ធត់ - លោក ប្រាយអេន ជីលេស្ប៉ាយ (Brian Gillespie) គួរតែត្រូវបានចាត់ទុកថា ជាបុរសដែលមានសំណាងជាងគេ ក្នុងពិភពលោក និងនៅក្នុងពិភពប្រណាំងយានយន្ដ។ លោកមានអាយុ៥៥ឆ្នាំ [...]