Posts in ‘កីឡាគ្រប់ប្រភេទ’ Category

រ៉ូណាល់ដូ ត្រូវ​បាន​អភ័យ​ទោស ដោយ​កុមារ​រង​គ្រោះ​ម្នាក់ (vdo)

ការប្រកួតរវាងក្រុម របស់រាជធានី ម៉ាឌ្រីដ (Madrid) ទាំងពីរ មិនជាស្រួលប៉ុន្មានទេ នៅលើទីលានប្រកួត បើទោះជាក្រុម រៀលម៉ាឌ្រីដ (Real Madrid) បានទទួលជោគជ័យក៏ដោយ។ ប៉ុន្តែការហ្វឹកហាត់ នៅមុនការប្រកួត បានបញ្ចប់​ទៅ​ដោយ​ភាព​រំភើបចិត្ត និងពោរពេញដោយសមានចិត្ត។

នៅក្នុងពេលដែលកីឡាករបាល់ទាត់អន្តរជាតិ គ្រីស្ទៀនណូ រ៉ូណាល់ដូ កំពុងហ្វឹកហាត់ កម្ដៅសាច់ដុំរបស់ខ្លួន នៅលើ​ទីលានប្រកួត កណ្ដាលពហុកីឡាដ្ឋាន កីឡាករល្បីឈ្មោះយើង បានជ្រុលជើងបញ្ជូនបាល់ ពីក្នុងជើងរបស់ខ្លួន ធ្លាយ​ទៅ​ប៉ះកុមារាម្នាក់ ដែលកំពុងឈរ នៅក្នុងចំណោមអ្នកគាំទ្រ របស់ក្រុមរៀលម៉ាឌ្រីដ។ តារាបាល់ទាត់ រ៉ូណាល់ដូ បានដឹងខ្លួន ក៏បានចូលទៅក្បែរ ហើយបានដោះអាវ ពីខ្លួនឲ្យទៅកុមារ ដែលបើតាមមើលទំនង កុមារបានអភ័យទោស របស់​កីឡាករ​ល្បី ម្នាក់នេះរួចហើយ (សូមទស្សនាវីដេអូខាងលើ)៕

បំបោល​សេះ​ប្រណាំង​ឲ្យ​ខាង​តែ​ឈ្នះ រហូត​របូត​ខោ​ចេញ​កំប៉េះ​គូទ

គ្មានអ្វីអាចមករំខាន នូវជំនក់ចិត្ត ក្នុងការបំបោលសេះ ដោយឆាប់ដល់ទិសដៅ ដើម្បីយកឈ្នះឲ្យបាននោះឡើយ បើ​ទោះ​ជាលោក ប្លេក សាញ ត្រូវរបូតខោ បង្ហាញកំប៉េះគូទ នៅកណ្ដាលឆាកក៏ដោយ។

លោក ប្លេក សាញ បានថ្លែងទាំងសើចក្អាកក្អាយថា៖ «ខ្ញុំបារម្ភច្រើន សម្រាប់ការប្រណាំងសេះមួយនេះ ដែលខ្ញុំចង់​យក​ជ័យជំនះ។ តែខោខ្ញុំ បានចាប់រអិល ធ្លាក់ចេញពីចង្កេះ តាំងពីពេលចាប់ផ្ដើមម្លេះ។ រឿងដែលពិបាកនោះ គឺខ្ញុំមិនអាច​ធ្វើអ្វី​បាន ជាមួយនឹងខោរបស់ខ្ញុំនេះទេ។»

កីឡាករដែលបានបញ្ចាប់ ការប្រកួតរួបនេះ បានបន្តទៀតថា៖ «ខ្ញុំគិតថា មនុស្សម្នានឹងសើច ពីឈុតឆាកឥតព្រៀង​ទុក​នេះ។ ប៉ុន្តែយ៉ាងហោចណាស់ ពួកគេមិនអាចនិយាយថា ខ្ញុំមិនបានផ្ចង់អារម្មណ៍ នៅក្នុងការបំបោល សេះប្រណាំង​នេះ​ឡើយ។»

បើទោះជាការផ្ចង់អារម្មណ៍ របស់លោក ប្លេក មានខ្លាំង រហូតរបូតខោមិនខ្វល់ យ៉ាងនេះក៏ដោយ តែលោកបានទទួល​ជ័យជំនះ តែត្រឹមចំណាត់លេខពីរប៉ុណ្ណោះ។ [...]

1/4 Champions League៖ ក្រុម​បាសឺឡូន មក​ប៉ារីស លត់​ក្រុម​ម្ចាស់​ផ្ទះ ៣-១

1/4 Champions League៖ ក្រុម​បាសឺឡូន មក​ប៉ារីស លត់​ក្រុម​ម្ចាស់​ផ្ទះ ៣-១

ក្រុមប៉ារីស (Paris Saint-Germain) ដែលគេបានចាត់ទុកថា ជាវីរបុរស បន្ទាប់បានឈ្នះក្រុមឆែលស៊ី (Chelsea) របស់​អង់គ្លេស បានឡើងមកប៉ះជាមួយនឹង ក្រុមអ្នកមានបុណ្យ បាសឺឡូន (Barcelone) នៅក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃពាន​រង្វាន់ សម្ព័ន្ធជើងឯក អ៊ឺរ៉ុប កាលពីយប់ថ្ងៃទី១៥ ខែមេសា ម្សិលម៉ិញនេះ ប៉ុន្តែបានបាក់មុខយ៉ាងធ្ងន់ធ្ងរ ដោយត្រូវ​ក្រុម​បាសឺឡូន លត់ក្នុងពិន្ទុ ១-៣។

ពិន្ទុទាំងបីគ្រាប់៖ គ្រាប់ទីមួយ ត្រូវបាន ណីម៉ា (Neymar) តារាបាល់ទាត់ប្រេស៊ីល ទទួលបានបាល់ ពី លីយ៉ូនែល ម៉េស៊ី (Lionel Messi) ហើយបណ្ដើរទៅមុខប៉ុន្មានជំហាន ទើបទាត់បញ្ជូនចូលទី របស់ប៉ារីស រកគ្រាប់ទីមួយ នៅនាទីទី១៨ បានយ៉ាងងាយ។ ចំណែក​ឯ​គ្រាប់​ទី២ (នាទី៦៧) និងទី៣ (នាទី៧៩) សុទ្ធតែជាថ្វីជើង របស់កីឡាករ ល្វីស៍ ស្វារ៉េស (Luis Suarez) ដែលត្រូវបាន​ក្រុម​អ្នក​មាន​បុណ្យ ទិញពីក្រុម លីវៀភូល (Liverpool) របស់អង់គ្លេស កាល​ពីចុង​រដូវ​កាល​មុន។

[...]

មិន​ដែល​ជួប៖ សហព័ន្ធ​បាល់​ទាត់​អ៊ឺរ៉ុប ឲ្យ​ប្រកួត​១៩​វិនាទី​ឡើង​វិញ

ដើម្បីយល់ពីរឿងនេះ គេត្រូវរំលឹករឿង កាលពីចុងសប្ដាហ៍មុន។ ក្រុមបាល់ទាត់ស្ត្រី អាយុមិនលើសពី១៩ឆ្នាំ របស់​ប្រទេស​អង់គ្លេស និងប្រទេសណ័វ៉េស ត្រូវជួបគ្នាដើម្បី ទាត់ក្នុងវគ្គជម្រុះ ឡើងទៅដណ្ដើមពានរង្វាន់អ៊ឺរ៉ូ ផ្នែកស្ត្រី ក្នុងឆ្នាំ​ខាង​មុខ។ ក្រុមអង់គ្លេសត្រូវការពិន្ទុ ត្រឹមតែស្មើប៉ុណ្ណោះ នឹងអាចឡើងទៅប្រកួត នៅវគ្គបន្តបាន។ ប៉ុន្តែបញ្ហាបាន​កើត​ឡើង នៅ​ចុង​ការប្រកួត...

នៅក្នុងម៉ោងបន្ថែម ៩០+៦ ដែលជិតដល់នាទីចុងក្រោយ នៃការប្រកួតទៅហើយ អាជ្ញាកណ្ដាលស្ត្រី នាង ម៉ារីចា គួតេស (Marija Kurtes) បានកាត់ក្ដីឲ្យក្រុមបាល់ទាត់អង់គ្លេស ទាត់បាត់ពិន័យ១១ម៉ែត្រ បន្ទាប់ពីក្រុមបាល់ទាត់ ណ័រវេស បាន​ធ្វើ​កំហុស នៅក្នុងតំបន់គ្រោះថ្នាក់។

កីឡាការិនីអង់គ្លេស វីលៀមសុន (Williamson) បានទាត់គ្រាប់បាល់ពិន័យនេះ បានសម្រេច តែត្រូវបានផាត់ចោល ដោយ​អាជ្ញាកណ្ដាល ព្រោះនាងយោងមូលហេតុថា មកពីមានកីឡាការិនីច្រើនពេក បានរត់ចូល [...]

ក្រុម​បាល់ទាត់​ប៉ារីស បាន​ឈ្នះ​ពាន​រង្វាន់​សហព័ន្ធ ប្រចាំ​ឆ្នាំ​២០១៥

ក្រុម​បាល់ទាត់​ប៉ារីស បាន​ឈ្នះ​ពាន​រង្វាន់​សហព័ន្ធ ប្រចាំ​ឆ្នាំ​២០១៥

ទល់នឹងក្រុមគូប្រជែង ដែលមកពីក្រុង បាស៊ីយ៉ា (Bastia) នៃកោះ គក្ស៍ (Cors) ផ្នែកខាងត្បូង របស់ប្រទេសបារាំង ក្រុម​បាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (PSG) ប្រចាំរដ្ឋធានីប៉ារីស បានឈ្នះដោយមិនសូវប្រឹង បន្ទាប់ពីអាជ្ញាកណ្ដាល ដក​កាត​ក្រហម បណ្ដេញកីឡាករ របស់ក្រុមបាស៊ីយ៉ា មួយរូប នៅនាទីទី២១ ដែលបានបើកផ្លូវ ឲ្យកីឡាករអន្តរជាតិ មក​ពី​ប្រទេស​ស៊ុយអែដ ស្លាតាន អ៊ីប្រាហ៊ីម៉ូវិច (Zlatan Ibrahimovic) ទាល់បាល់ពិន័យ ១១ម៉ែត្រ យកពិន្ទុនាំមុខ១គ្រាប់ ឲ្យ​ក្រុម​ខ្លួន។

នេះជាការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ យប់ម្សិលម៉ិញ ដើម្បីដណ្ដើមពាន​រង្វាន់​សហព័ន្ធ ប្រចាំឆ្នាំ (League cup 2015) ដែលបានប្រព្រឹត្តិទៅ នៅក្នុងពហុកីឡាដ្ឋាន ស្ដាតឌឺហ្វ្រង់ (Stade de France) ស្ថិត​ក្នុង​តំបន់​ជាយរដ្ឋធានីប៉ារីស ប្រទេសបារាំង។

កីឡាករអន្តរជាតិ ស្លាតាន ដដែល ក៏បានរកគ្រាប់បាល់ បន្ថែមមួយគ្រាប់ទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...