អ៊ឺរ៉ូ២០១២៖ ក្រូអាស៊ី ផ្ដួលអ៊ៀឡង់ ៣-១ ខណៈអេស្ប៉ាញ និងអ៊ីតាលី បែរខ្នងដាក់គ្នា
កាប្រកួតជុំជំរុះ នៃក្រុមC ក្នុងវគ្គទីមួយ បានបញ្ចប់ទៅហើយ។ ក្រុមកីឡាករបាល់ទាត់ របស់ប្រទេសក្រូអាស៊ី បានសម្ដែង មហិទ្ធិរិទ្ធ ដ៏អស្ចារ្យរបស់ខ្លួន ដោយបានផ្ដួលគូប្រជែង មកពីប្រទេសអ៊ៀឡង់ ជាមួយនឹងពិន្ទុ ៣-១។ ក្រូអាស៊ីបានឡើងជា អ្នកមានពិន្ទុច្រើនជាងគេ នៅក្នុងក្រុមCនេះ លើក្រុមជំរើសជាតិរបស់ អេស្ប៉ាញ និងអ៊ឺតាលី ដែលគេទាំងពីរប្រកួតគ្នា បាន ពិន្ទុត្រឹមតែស្មើគ្នាប៉ុណ្ណោះ។
ក្នុងការប្រកួតរវាងអេស្ប៉ាញ និងអ៊ីតាលី អ្នកតាមដានបាល់ទាត់ កំពុងតែសំលឹងពីបញ្ហា ដែលមាននៅក្នុង ក្រុមជំរើសជាតិ របស់អេស្ប៉ាញ ដែលធ្លាប់ជាម្ចាស់ពានរង្វាន់អ៊ឺរ៉ុប២០០៨ និងពានរង្វាន់ពិភពលោក២០១០។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានធ្វើរបាយការណ៍ រួចហើយ ពីអវត្តមានរបស់កីឡាករខាងខ្សែរប្រយុទ្ធ របស់អេស្ប៉ាញពីរនាក់ គឺ កាលេស ប៉ុយ៉ូល (Carles Puyol) និងដាវិត វីឡា (David [...]