កីឡាចំបាប់ អាចនឹងធ្លាក់ចេញ ពីព្រឹត្តិការណ៏កីឡាអូឡាំពិកឆ្នាំ២០២០
ក្នុងការប្រកាសរបស់គណះកម្មាធិការអន្តជាតិអូឡាំពិក ឬហៅថាអាយអូស៊ី (IOC) ដ៏គួរឲ្យ ភ្ងាក់ផ្អើល កាលពីថ្ងៃអង្គារ៏ កន្លង ទៅបានឲ្យដឹងថា កីឡាចំបាប់ត្រូវបានដកចេញពីកម្មវិធី កីឡាអូឡាំពិកនាឆ្នាំ២០២០។
ល្បែងអូឡាំពិក ដែលជួបប្រកួតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីឆ្នាំ ២០១២។
ចំបាប់ជាកីឡាមួយប្រភេទ ដែលសម្តែងជាការប្រកួត ចាប់ពីការដាក់បញ្ចូលជាផ្លូវការ ក្នុងព្រឹត្តិការណ៏កីឡាអូឡាំពិកសម័យទំនើប នៅឆ្នាំ១៨៩៦។ ប៉ុន្តែឥឡូវកីឡានេះ កំពុងតែប្រជែង ជាមួយកីឡាផ្សេងៗ ចំនួន៧ទៀត ដើម្បីទៅបង្ហាញខ្លួននៅអូឡាំពិក។ ប្រភេទកីឡាទាំង ៧ វិញ្ញាសារ គឺនឹងត្រូវបានគេជ្រើសរើសយកតែមួយប៉ុណ្ណោះ។
អ្នកនាំពាក្យរបស់អាយអូស៊ី លោកម៉ាក អាដាម (Mark Adams) បាននិយាយថា «អ្នកប្រតិបត្តិ បានថ្លែងថា កីឡាចំបាប់ [...]