Posts in ‘កីឡាគ្រប់ប្រភេទ’ Category

បាល់ទាត់ពិភពលោក៖ កូរ៉េ​បំបាក់​អាល្លឺម៉ង់​ឲ្យ​ហាល​អាវ តាំងពី​វគ្គ​ជម្រុះ​តាម​ពូល

បាល់ទាត់ពិភពលោក៖ កូរ៉េ​បំបាក់​អាល្លឺម៉ង់​ឲ្យ​ហាល​អាវ តាំងពី​វគ្គ​ជម្រុះ​តាម​ពូល

បន្ទាប់ពីត្រូវក្រុម ម៉ិចសិក ពញ៉ាក់ដោយគ្រាប់បាល់ ១-០ មុននឹងយកឈ្នះ ទាំងប្រផិតប្រផើយ ទល់នឹងក្រុម ស៊ុយអែដ ដោយគ្រាប់បាល់ ១-២ នោះ ក្រុមបាល់ទាត់ម្ចាស់ពាន ឆ្នាំ២០១៤ ត្រូវបានក្រុមជម្រើសជាតិមួយ មកពីប្រទេសអាស៊ីខាងកើត ចាក់ក្រឡេកឲ្យដួលបះជើង ក្នុងគ្រាប់បាល់ ០-២។ ក្រុមបាល់ទាត់ អាល្លឺម៉ង់ បានប្រកួតចាញ់ក្រុម កូរ៉េខាងត្បូង និងត្រូវបានផាត់ចេញ ពីព្រឹត្តិការណ៍ពិភពលោក ឆ្នាំនេះ តាំងពីក្នុងវគ្គជម្រុះតាមពូល។ ជាព្រឹត្តិការណ៍ដំបូង នៃប្រវត្តិ​បាល់ទាត់​អាល្លឺម៉ង់ រាប់ចាប់តាំងពីឆ្នាំ ១៩៣៨។

នៅចំពោះជញ្ជាំងការពារ ដ៏ក្រាសឃ្មឹក និងអ្នកចាំទីដៃស្អិត របស់ក្រុមបាល់ទាត់ មកពីអាស៊ីខាងកើត ក្រុមម្ចាស់ពានពិភពលោក រកមិនឃើញចន្លោះ ដើម្បីរកគ្រាប់បាល់សោះឡើយ សឹងតែនៅពេញ ការប្រកួតទាំងមូល។ នេះ បើទោះជាគ្រូដឹកនាំក្រុម អាល្លឺម៉ង់ បានដាក់ក្រឡាទាត់ ដោយឲ្យទម្ងន់យ៉ាងខ្លាំង ទៅលើខ្សែប្រយុទ្ធនោះក៏ដោយ។

[...]

បាល់ទាត់​ពិភពលោក៖ អាហ្សង់ទីន​រក​សំបុត្រឆ្លង​វគ្គ​បាន ទៅ​ជួប​បារាំង

បាល់ទាត់​ពិភពលោក៖ អាហ្សង់ទីន​រក​សំបុត្រឆ្លង​វគ្គ​បាន ទៅ​ជួប​បារាំង

ទីបំផុតទៅ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានរកឃើញក្ដីសង្ឃឹម ដោយកញ្ឆក់បានសំបុត្រចុងក្រោយ (ក្រុម ក្រូអាស៊ី លេខ១ ក្នុងពូល D ទទួលបានសំបុត្រមួយមុន រួចហើយ) ពីក្រុម នីហ្សេរីយ៉ា ដោយបានបំបាក់ក្រុមនេះ នៅនាទីចុងក្រោយ ជាមួយនឹងគ្រាប់បាល់ ២-១។ រីឯការប្រកួតមួយទៀត នៅក្នុងពូលដដែល ក្រុមក្រូអាស៊ី បានបន្តជ័យជំនះរបស់ខ្លួន បីប្រកួតឈ្នះទាំងបី ដោយយកឈ្នះលើកនេះ ទៅលើក្រុម អ៊ីស្លង់ ដោយពិន្ទុ២-១ ដែរ។

គ្រាប់បាល់ពីរគ្រាប់ របស់ក្រុម អាហ្សង់ទីន រកបានដោយកំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel MESSI) នៅនាទីទី ១៤ និងដោយកីឡាករ «Marcos ROJO» នៅនាទីទី ៨៦ មុនបញ្ចប់ការប្រកួត បួននាទី (មិនគិតពីម៉ោងបន្ថែម)។ រីឯពីរគ្រាប់របស់ក្រុម ក្រូអាស៊ី រកបានដោយកីឡាករ «Milan BADELJ» នៅនាទីទី ៥៣ និងដោយកីឡាករ «Ivan PERISIC» នៅនាទីទី ៩០។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អាហ្សង់ទីន និងក្រុម នីហ្សេរីយ៉ា៖

បាល់ទាត់​ពិភពលោក៖​ កូឡំប៊ី​បំបាក់​ប៉ូឡូញ ឲ្យ​ឆាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ

បាល់ទាត់​ពិភពលោក៖​ កូឡំប៊ី​បំបាក់​ប៉ូឡូញ ឲ្យ​ឆាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ

ជិតចប់ហើយ! តែក៏ដូចជាចប់ដែរ សម្រាប់ក្រុម ប៉ូឡូញ ដោយគ្រាន់តែក្រុមនេះ នៅសល់ការប្រកួត​ស្ដារ​កិត្តិយស​មួយ​ទៀត ទល់នឹងក្រុម ជប៉ុន ក្នុងថ្ងៃព្រហស្បត្តិខាងមុខ។ ក្រុមជម្រើសជាតិ ប៉ូឡូញ បានរងការវាយបំបាក់ ០-៣ ឲ្យងើបមុខលែងរួច ដោយក្រុម កូឡំប៊ី ក្នុងការប្រកួតដ៏អស្ចារ្យមួយ សម្រាប់ជុំទីពីរ នៃវគ្គជម្រុះតាមពូល នាយប់ថ្ងៃអាទិត្យនេះ។

ក្រុមទាំងពីរ ដែលសម្បូរដោយកំពូលកីឡាករ មកពីក្រុម​បាល់ទាត់​អាជីព​ធំៗ នៅអ៊ឺរ៉ុប​ខាង​លិច បានប្រកួតគ្នា​យ៉ាង​ស្វិតស្វាញ តែក្រុម ប៉ូឡូញ មិនមានក្រឡាបាល់ ដែលអនុញ្ញាត​ឲ្យខ្សែប្រយុទ្ធ​​របស់ខ្លួន រកគ្រាប់បាល់បានឡើយ។ ម្យ៉ាងទៀត កង្វះប្រសិទ្ធិភាព និងកង្វះចិត្តធ្ងន់ របស់កីឡាករ ប៉ូឡូញ មួយចំនួន ក៏ជាហេតុបណ្ដាលឲ្យក្រុមជម្រើសជាតិខ្លួន ទទួលបរាជ័យដែរ។

ផ្ទុយទៅវិញ កីឡាករជាតិ កូឡំប៊ី ដ៏ល្បីៗ បានរកគ្រាប់បាល់ ឲ្យក្រុមជម្រើសជាតិខ្លួន បានជាបន្តបន្ទាប់៖

- នៅនាទីទី ៤០ [...]

បាល់ទាត់ពិភពលោក៖ អេស្ប៉ាញ​និង​ព័រទុយហ្គាល់​ព្រឺព្រួច នៅ​ចំពោះ​វីរភាព​​ម៉ារ៉ុក​និង​អៀរ៉ង់

បាល់ទាត់ពិភពលោក៖ អេស្ប៉ាញ​និង​ព័រទុយហ្គាល់​ព្រឺព្រួច នៅ​ចំពោះ​វីរភាព​​ម៉ារ៉ុក​និង​អៀរ៉ង់

នៅមុនលទ្ធផល នៃការប្រកួតជុំចុងក្រោយ នៅក្នុងពូល B ក្រៅពីក្រុមជម្រើសជាតិ ម៉ារ៉ុក មួយចេញ ក្រុមបាល់ទាត់បីទៀត មានក្រុម អេស្ប៉ាញ (៤ពិន្ទុ) - ព័រទុយហ្គាល់ (៤ពិន្ទុ) និងក្រុម អៀរ៉ង់ (៣ពិន្ទុ) សុទ្ធតែមិនទាន់ដឹងច្បាស់ថា តើខ្លួនបានឆ្លងវគ្គ ឬខ្លួនត្រូវបានផាត់ចេញ នៅក្នុងព្រឹត្តិការណ៍​បាល់ទាត់ពិភពលោកនេះ នៅឡើយ។

នៅក្រោយការប្រកួត ដ៏តឹងតែង និងពោរពេញដោយវីរភាព លទ្ធផលបានបញ្ជាក់ថា គឺក្រុម អៀរ៉ង់ ដែលត្រូវផាត់ចេញ ពីការប្រកួតពិភពលោក នៅប្រទេសរ៉ុស្ស៊ី បន្ទាប់ពីក្រុមបាល់ទាត់ មកពីអាស៊ីខាងលិចមួយនេះ បានប្រកួតត្រឹមតែស្មើ ១-១ ជាមួយក្រុម ព័រទុយហ្គាល់ និងការប្រកួតរវាងក្រុម អេស្ប៉ាញ និងក្រុម ម៉ារ៉ុក ទទួលបានលទ្ធផលស្មើ ២-២ ដូចគ្នា។

ប៉ុន្តែក្រុមជម្រើសជាតិ ដែលត្រូវបានជម្រុះចេញ (អៀរ៉ង់ និងម៉ារ៉ុក) សុទ្ធតែបានប្រយុទ្ធយ៉ាងអង់អាច ជាពិសេសបើគេនិយាយ សម្រាប់ក្រុម ម៉ារ៉ុក ដែលការប្រកួតជុំចុងក្រោយ ទល់នឹងក្រុម [...]

បាល់ទាត់​ពិភពលោក៖ ជប៉ុន ជំនះ​យក​ស្មើ សេណេហ្គាល់

បាល់ទាត់​ពិភពលោក៖ ជប៉ុន ជំនះ​យក​ស្មើ សេណេហ្គាល់

នៅក្នុងការប្រកួតជុំដំបូង នៃវគ្គជម្រុះតាមពូល ក្រុមជម្រើសជាតិជប៉ុនបានបង្កការភ្ញាក់ផ្អើល ដោយយកជ័យជំនះ លើក្រុម កូឡំប៊ី ដែលត្រូវបានគេចាត់ទុកថាជាក្រុមខ្លាំងមួយ សម្បូរដោយកំពូលកីឡាករ​ល្បីៗជាច្រើន ដែលកំពុងទាត់ នៅក្នុងក្រុមបាល់ទាត់អាជីពធំៗ នៅអ៊ឺរ៉ុបខាងលិច។ នៅក្នុងការប្រកួតជុំទីពីរ នៅល្ងាចថ្ងៃអាទិត្យនេះ ក្រុម ជប៉ុន បានបង្កើតក្ដីរំភើបជាថ្មី សម្រាប់បណ្ដា​អ្នកតាមដាន​បាល់ទាត់ ដោយបានយកស្មើ ២-២ ជាមួយក្រុម សេណេហ្គាល់ ដែលបានប្រកួត នៅក្នុងជុំទីមួយ កាលពីសប្ដាហ៍មុន ឈ្នះលើក្រុម ប៉ូឡូញ។

ក្រុម សេណេហ្គាល់ បាននាំមុខក្រុម ជប៉ុន នៅក្នុងគ្រាប់បាល់ទាំងពីរ (នៅនាទីទី ១១ និងនាទីទី ៧១) របស់ខ្លួន តែក្រុមបាល់ទាត់ របស់រាជាណាចក្រ ជប៉ុន បានបើកការវាយបកវិញ យ៉ាងស្វិតស្វាញ ហើយរកបានគ្រាប់បាល់ស្មើវិញ ជាបន្តបន្ទាប់ នៅនាទីទី ៣៤ និងនាទីទី ៧៨។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ជប៉ុន និងក្រុម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...