វិដេអូនៃចម្រៀងទីពីររបស់ព្សាយ មិនត្រូវបានផ្សាយនៅកូរ៉េខាងត្បូង
ប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូង បានអោយដឹងថា ខ្លួនបានបិតមិនផ្សាយក្នុងរាល់កម្មវិធីរបស់ខ្លួន នូវវីដេអូចម្រៀងចេញថ្មីរបស់ព្សាយ ដោយហេតុថាអ្នកចម្រៀងដ៏ល្បីរូបនេះ បានធ្វើអោយប៉ះពាល់ដល៉«កម្មសិទ្ធិឯកជន»។
រន្ទះជើងឥតមេត្តា របស់អ្នកចម្រៀងព្សាយ។ (រូបថតពីវីដេអូចម្រៀង«សុភាពបុរស»)
វីដេអូចម្រៀង ដែលមានចំណងជើងថា «សុភាពបុរស ឬជេនថលមែន (Gentleman)» បានបើកឆាកដំបូង ជាមួយនឹង«រន្ទះជើង» របស់ព្សាយ ដែលបានទាត់កោនពណ៌ទឹកក្រូចមួយ មានសរសេរអក្សរនៅពីលើថា «ហាមចត»។
បណ្ដាញវិទ្យុ និងទូរទស្សន៍កូរ៉េខាងត្បូងមួយឈ្មោះ ខេប៊ីអេស (KBS) បានវាយតម្លៃថា ឈុតឆាករបស់ព្សាយ នៅត្រង់កន្លែងនេះ មិនបានឆ្លើយតបទៅនឹងគោលការណ៍ផ្សព្វផ្សាយ ជាសាធារណៈរបស់ខ្លួន ដែលចង់ធានាការគោរពទៅដល់ កម្មសិទ្ធឯកជន។ [...]