Posts in ‘វប្បធម៌ សិល្បៈ ប្រពៃណី’ Category

រូប​ចម្លាក់ ឡេនីន ធំ​ជាង​គេ​ដែល​នៅ​ដល់​សព្វ​ថ្ងៃ ទើប​នឹង​ត្រូវ​គាស់​ចេញ

រូប​ចម្លាក់ ឡេនីន ធំ​ជាង​គេ​ដែល​នៅ​ដល់​សព្វ​ថ្ងៃ ទើប​នឹង​ត្រូវ​គាស់​ចេញ

«លាហើយ... សមមិត្ត ឡេនីន ដ៏មហិមា! លានៅពេលនេះ មិនដឹងថាពេលណា នឹងជួបសមមិត្តវិញឡើយ។» ប៉ុន្តែយ៉ាងហោចណាស់ ក៏រូបចម្លាក់ដ៏ធំមួយ របស់សមមិត្តអគ្គមគុទេសន៍រូបនេះ បានឈរនៅជាប់រហូត មក​ទល់​នឹង​សព្វថ្ងៃ មុននឹងរូបចម្លាក់ ត្រូវបានគាស់រំលើងចេញ កាលពីថ្ងៃព្រហស្បត្តិ៍។

រូបចម្លាក់​ដ៏សម្បើម ត្រូវបានសាងសង់ឡើង ពីដែកសំរិទ្ធ និងពីថ្មក្រានីត នៅកណ្ដាលក្រុង ហ្សាប៉ូរីចា (Zaporijia) ស្ថិតក្នុងភាគអាគ្នេយ៍ នៃប្រទេសអ៊ុយក្រែន តាំងពីឆ្នាំ១៩៦៤។ រូបចម្លាក់មានកំពស់ ២០ម៉ែត្រ (រាប់​ទាំង​ខឿន​ទ្ររូបចម្លាក់) និងមានទំងន់ដល់ទៅ ៤០តោន។

ដោយសារមានបញ្ហាបច្ចេកទេស ការគាស់រំលើងរូបចម្លាក់ របស់«សមមិត្ត»មេដឹកនាំ​​កុម្មុយនីសមួយនេះ មិន​បាន​ប្រព្រឹត្តិទៅ ដោយរលូននោះទេ ហើយគេត្រូវការរយៈពេល ជាច្រើនថ្ងៃ ដើម្បីធ្វើការគាស់ចេញ​បន្តិចម្ដងៗ។ មកដល់ថ្ងៃនេះ អាជ្ញាធរតំបន់របស់ប្រទេសអ៊ុយក្រែន នៅមិនទាន់ប្រកាសថា នឹងត្រូវដាក់អ្វីមកជំនួស [...]

តើ «Star Wars 7» ឆ្លង​ការ​ថត​បែប​ណា បើ​គ្មាន​«effets»?

ការកាត់តរូបភាព បញ្ចេញបញ្ចូលដ៏ពិសេស ឬហៅថា «Special effets» នៅក្នុងភាពយន្ដ «សង្គ្រាមផ្កាយ វគ្គ៧» ដែលមានចំណងជើង «The Force Awakens (កម្លាំងងើបឡើង)» ត្រូវបានទម្លាយចេញមកឲ្យដឹង នៅក្នុង​គណកម្មការ​វាយតម្លៃ នៃការប្រឡងប្រណាំងភាពយន្ដ ឈ្មោះ «Oscars» របស់ហូលីវូដ នៅអាមេរិក មុន​នឹង​ភាពយន្ដ​នេះ ត្រូវបានបញ្ចូលមក ក្នុងបញ្ជីសម្រាប់ភាពយន្ដ ដែលមានសមត្ថភាពទទួលបាន ពាន«Oscars»។

ប្រសិនជាសមិទ្ធិករ «Jeffrey Jacob Abrams» ដែលដឹកនាំភាពយន្ដនេះ មិនចូលចិត្តធ្វើភាពយន្ដ ដែល​សម្បូរ​ដោយ​ការបន្ថែមបន្ថយ ជាមួយនឹង«effets»ក៏ដោយ តែវីដេអូខាងលើនេះ នៅតែបង្ហាញពីបច្ចេកទេស ដ៏អស្ចារ្យ នៃការ​រៀបចំ​ថត និងការដាក់បញ្ចេញបញ្ចូល នូវរូបភាពដ៏ពិសេសៗ មិនគួរឲ្យជឿបាន។ បច្ចេកទេស​បន្ថែម​បន្ថយ​នេះ ត្រូវបានធ្វើឡើង ដោយ «Industrial Light & Magic studio»។

វីដេអូ១០នាទីខាងលើ ត្រូវបានបង្ហោះ នៅលើគណនីផ្លូវការ របស់គណៈកម្មការ «Oscars» [...]

កំទេច​មហា​រូប​ចម្លាក់ ម៉ៅ សេទុង ចោល ព្រោះ​ខុស​បច្ចេក​ទេស?

កំទេច​មហា​រូប​ចម្លាក់ ម៉ៅ សេទុង ចោល ព្រោះ​ខុស​បច្ចេក​ទេស?

រូបចម្លាក់ដ៏ធំសម្បើម របស់អតីតប្រធានរដ្ឋចិន លោក ម៉ៅ សេទុង (Mao Tsé-toung) ត្រូវបាន​វាយ​កំទេច​ចោល ព្រោះរូបចម្លាក់នេះ «មិនបានចុះក្នុងបញ្ជី ហើយក៏មិនមានការអនុញ្ញាត​ឲ្យសាងសង់ ពីសំណាក់​អភិបាល​តំបន់​​នោះដែរ»។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មាន ស្និតនឹង​គណបក្ស​កុម្មុយនីស​ឈ្មោះ «People's Net»។

រូបសំណាក របស់ស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឡើង ក្នុងសភាពអង្គុយនៅលើកៅអី ដាក់​ដៃទាំងពីរកាន់ក្ដោបចូលគ្នា ត្រូវបានវាយកំទេចចោល កាលពីខែធ្នូកន្លងទៅ បន្ទាប់ពីរូបសំណាកនេះ បាន​ឆ្លងកាត់ការដ្ឋានសាងសង់ ចំនួនប្រមាណជា៩ខែកន្លងមកហើយ។ រូបថតចុងក្រោយ ពីរូបចម្លាក់ដ៏ធំនេះ ដែល​ត្រូវបានបង្ហោះ កាលពីប៉ុន្មានសប្ដាហ៍មុន នៅក្នុងបណ្ដាញសង្គមចិន «Baidu» បានបង្ហាញឲ្យឃើញ ថា​ក្បាល​រូបចម្លាក់ត្រូវបានគ្រប ដោយអ្វីម្យ៉ាងពណ៌ខ្មៅ ហើយជើងរូបចម្លាក់ទាំងពីរ បានបាត់ទៅហើយ។

បញ្ចាំង​មួយ​ថ្ងៃ​ដំបូង​នៅ​ចិន «Star Wars» រក​បាន​៣៣លាន​ដុល្លារ

បញ្ចាំង​មួយ​ថ្ងៃ​ដំបូង​នៅ​ចិន «Star Wars» រក​បាន​៣៣លាន​ដុល្លារ

តាមការប៉ាន់ប្រមាណជាជំហានដំបូង របស់ផលិតកម្ម ឌីស្នេ (Disney) វគ្គទី៧ដែលមានចំណងជើង «The Force Awakens (កម្លាំងងើបឡើង)» នៃខ្សែភាពយន្ដ «Star Wars» កំពុងទទួលបាន នូវភាពជោគជ័យ នៅ​ក្នុង​ប្រវត្តិសាស្ត្រភាពយន្ដ នៃប្រទសចិន ដោយគ្រាន់តែក្នុងមួយថ្ងៃសៅរ៍ នៃការចេញបញ្ចាំងដំបូង ភាពយន្ដ​អាមេរិក​មួយ​នេះ រកចំណូលបានដល់ទៅជាង៣៣លានដុល្លារ។

ប៉ុន្តែផលិតកម្ម បានអះអាងកាលពីថ្ងៃអាទិត្យនេះថា តួលេខខាងលើនេះ មិនមានការអះអាងជាក់លាក់ ណាស់​ណា​ទេ។ ផលិតកម្មបានអះអាងថា៖ «យើងគ្រាន់តែអាចផ្ដល់ជូន នូវការប៉ាន់ប្រមាណ នៃចំណូល​ជា​សរុប​ប៉ុណ្ណោះ ដោយសាររាល់តួលេខដែលទទួលបាន មិនទាន់មានលក្ខណៈ ជាផ្លូវការនៅឡើយ។ ប៉ុន្តែ​រាល់​ទិន្នន័យទាំងនោះ បានប្រាប់យើងថា ចំណូលមានចំនួនច្រើនជាង ៣៣លានដុល្លារ សម្រាប់ថ្ងៃ​សៅរ៍​ដំបូង​មួយ​គត់។»

ផលិតកម្មដ៏ធំ របស់អាមេរិកមួយនេះ បានបញ្ជាក់ទៀតថា៖ «តួលេខនេះ ជាកម្រិតធំជាងពេលណាទាំងអស់ [...]

«ពុក​ដឹង​ខ្លួន​ឡើងៗ ទៅ​វត្ដ​ធ្វើ​បុណ្យ​កឋិន»

«ពុក​ដឹង​ខ្លួន​ឡើងៗ ទៅ​វត្ដ​ធ្វើ​បុណ្យ​កឋិន»

បុណ្យកឋិនទាន ដែលតែងត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើន ប្រារព្ធធ្វើមិនដែលខាននោះ បានចូលមកដល់។ ពិធីនេះ ត្រូវចាប់ផ្តើមប្រារព្ធ ពីថ្ងៃចេញព្រះវស្សា ពោលគឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលមានរយៈពេល ២៩ថ្ងៃ។ តែសួរថា សម្រាប់ពុទ្ធសាសនិកខ្មែរប្រុសស្រី តើគួរជ្រើសរើសពេលវេលាណា ដើម្បីប្រារព្ធពិធីបុណ្យនេះ ឲ្យសមប្រកបជាមួយនឹង (ឬជូន)អ្នកមានគុណ របស់ខ្លួននោះ?

ភិក្ខុមួយអង្គ ដែលដាក់​ព្រះនាមថា «Sothea Yon» បានសរសេរនៅលើបណ្ដាញសង្គម រៀបរាប់ពីសាច់រឿងអប់រំ ផ្នែកសាសនាដ៏ខ្លីមួយ ទាក់ទងនឹងបុណ្យ កឋិនទាននេះ ដូច្នេះថា៖ «លោកឪពុកខ្ញុំ តែងទទួចចង់ធ្វើបុណ្យកឋិន តែយើងជាកូន ជាប់រវល់នឹងការងារ ទើបសន្យាគាត់ថា “ចាំឆ្នាំក្រោយទៅពុក”។ លោកឪពុកគាត់ឮហើយ សប្បាយចិត្ដណាស់ តែមួយឆ្នាំទៅមួយឆ្នាំ យើងនៅតែសន្យា ជាមួយនឹងលោកឪពុកដដែល ទោះគាត់ទទូចសុំធ្វើបុណ្យកឋិន» យ៉ាងណាក៏ដោយ។

ដោយភ្ជាប់មកជាមួយ នូវរូបភាព [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...