មើលស្ពានអាកាស ស្ទឹងមានជ័យ ពីលើម្ដង ស្អាតឬទេ? (vdo)
ស្ពានអាកាសស្ទឹងមានជ័យ នឹងបើកសម្ភោធ ដាក់ឲ្យប្រជាពលរដ្ឋទូទៅ ធ្វើដំណើរឆ្លងកាត់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខ។ មុននឹងទៅឃើញផ្ទាល់ភ្នែក ថាស្ពានអាកាសទីបី នៅរាជធានីភ្នំពេញមានលក្ខណៈបែបណានោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនត្រួសៗ ដោយមានរូបភាពវីដេអូ«ពីលើអាកាស» ដាក់អមមកជាមួយផង។
ស្ពានអាកាសស្ទឺងមានជ័យ សង់រួចហើយមើលពីលើ។ (រូបថត ហ្វេសប៊ុក)
ហេដ្ឋារចនាសម្ព័ន្ធ - បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសប្រាំពីរមករា (ពេទ្យលោកសង្ឃ) ឥឡូវនេះ ស្ពានអាកាសស្ទឹងមានជ័យ នឹងក្លាយខ្លួនជាស្ពានអាកាសទីបី សម្រាប់ប្រទេសកម្ពុជា។ បើទោះជាវាមានឈ្មោះថា [...]