ពហុកីឡាដ្ឋានដែលល្អជាងគេក្នុងពិភពលោក នៅឯណា?
ដាក់សម្ពោធកាលខែមិថុនាកន្លងទៅ ពហុកីឡាដ្ឋាននេះទើបនឹងត្រូវបានជាប់ជា មជ្ឈមណ្ឌលកីឡាប្រចាំឆ្នាំ២០១៤ របស់មហោស្រពអន្តរជាតិមួយ ដែលឆ្នាំនេះរៀបចំធ្វើក្នុងប្រទេសស៊ាំងហ្គាពួរ ស្ដីពីស្ថាបត្យកម្មពិភពលោក (World Architecture Festival)។
ជាគម្រោងស្ថាបត្យកម្មមួយ ដែលមានទំហំធំហួសពីការស្មាន សង់នៅលើផ្ទៃដីមួយ ដែលមិនជាធំប៉ុន្មាន។ ពហុកីឡាដ្ឋានដែលទទួលបានទស្សនិកជនប្រមាណជា ៥,៥ម៉ឺនកៅអីនេះ មានរាប់បញ្ចូលទាំង មជ្ឈមណ្ឌលកំសាន្ដទឹក ដែលទទួលមនុស្សបាន៦ពាន់នាក់ សាលកីឡាចម្រុះសម្រាប់ទស្សនិកជន៣ពាន់កៅអី សារមន្ទីរស្ដីពីកីឡាមួយ មជ្ឈមណ្ឌលពាណិជ្ជកម្មមួយ និងទីកន្លែងសម្រាប់អ្នកស្នេហាកីឡាជាច្រើនទៀត (តឺនីស ជិះកង់...)។ ពហុកីឡាដ្ឋាននេះ ក៏មានកន្លែងសម្រាប់ហាត់ប្រាណ ថែរក្សារាងកាយដែរ ហើយថែមទាំងបើកទ្វា២៤ម៉ោង [...]