Posts in ‘វប្បធម៌ សិល្បៈ ប្រពៃណី’ Category

ប្ដូរ​យក​អាជីព​ជា​អ្នក​ចម្រៀង​របស់ តេង លក្ខិណា មិន​សូវ​កាក់​កប

ប្ដូរ​យក​អាជីព​ជា​អ្នក​ចម្រៀង​របស់ តេង លក្ខិណា មិន​សូវ​កាក់​កប

បើ​ទោះ​បី​ជា​មាន​ការ​ជម្រុញ​ពី​ម្ចាស់​ផលិតកម្ម​អ៊ឹម ឱ្យ​កញ្ញា​ចេញ​បទ​ចម្រៀង​ជា​ច្រើន​ក៏​ដោយ ប៉ុន្តែ​មាន​បទ​ចម្រៀង​របស់​កញ្ញា តេង លក្ខិណា ​តិច​តួច​បំផុត ដែល​ទទួល​បាន​ការ​គាំទ្រ និង​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន។ សម្រាប់​ការ​វិវឌ្ឍន៍​ខ្លួន របស់​តារា​ស្រី​រូប​នេះ ហាក់​ជួប​រឿង​មិន​ល្អ​ច្រើន ព្រោះ​នាង​ត្រូវ​បាន​ទស្សនិក​ជន​អ្នក​និយម​បទ​យុវវ័យ លើក​ឡើង​ថា​មិន​មាន​សម្លេង​ល្អ មិន​សក្តិ​សម​គ្រប់​គ្រាន់ ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​ឡើយ។

មិន​តិច​ដង​នោះ​ទេ ដែល​តារា​ស្រី​សាច់​ស​ខ្ចី​វិវត្ត​ខ្លូន​ពី​ពិធីការិនី មក​ចាប់​កាន់​ក្បាល​ម៉េក្រូ ធ្វើ​ជា​តារា​ចម្រៀង​អាជីព​រូប​នេះ ទទួល​បាន​ការ​រិះគន់​ពី​ទស្សនិក​ជន។ នាង​ត្រូវ​បាន​ទស្សនិក​ជន​ទាំង​ក្រៅ និង​នៅ​ក្នុង​បណ្តាញ​សង្គម​រិះ​គន់​ថា នាង​ច្រៀង​ដូច​សូត្រ មេ​សូត្រ គ្មាន​ទឹក​ដម គោកៗ ដូច​មិន​ដាក់​ទឹក។ ប្រើ​បច្ចេក​ទេស​យោង​ហើយ [...]

យឹម តាស្រង់ ថា​អ្នក​និពន្ធ​ជំនាន់​ក្រោយ​មើល​ឃើញ​តែ​លុយ

យឹម តាស្រង់ ថា​អ្នក​និពន្ធ​ជំនាន់​ក្រោយ​មើល​ឃើញ​តែ​លុយ

អ្នក​និពន្ធ​ជំនាន់​ក្រោយ តែង​និយាយ​ថា ខ្លួន​ស្រឡាញ់​បទ​និពន្ធ​ថ្មី​មិន​ចម្លង ប៉ុន្តែ​បទ​ភ្លេង​ថ្មី​ដែល​និពន្ធ​​មិន​​ទាន់​ល្អ​ផង បែរ​ជា​តម្លៃ​ដែល​ដាក់​មក មាន​កម្រិត​ហួស​កប​ពពក។ ការ​គិត​លុយ​ជា​ធំ​នេះ​ហើយ ជា​ហេតុ​ផល​ដែល លោក យឹម តាស្រង់ មិន​ឆ្លើយ​តប​នៅ​ពេល​អ្នក​និពន្ធ​ក្មេងៗ​ទាំង​នោះ លក់​បទ​ភ្លេង​និពន្ធ​ថ្មី​ឱ្យ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​លោក យឹម តាស្រង់។

ការ​ចម្លង​បទ​ចម្រៀង​ពី​គេ ជា​ពិសេស​ពី​ប្រទេស​ជិត​ខាង ថៃ ចិន និង​វៀតណាម​ជា​ដើម បាន​ធ្វើ​ឱ្យ​ផលិតកម្ម​ធំៗ​មួយ​ចំនួន រង​ការ​រិះ​គន់​ពី​ទស្សនិក​ជន​យ៉ាង​ខ្លាំង។ ដោយ​យ៉ាង​នេះ​ហើយ ទើប​អ្នក​ភ្លេង​ជំនាន់​ថ្មី ព្យាយាម​និពន្ធ​ទំនុក​បទ​ថ្មី ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​បើ​ទោះ​បី​ជា​ពួក​គេ​ខិត​ខំ និពន្ធ​បទ​ភ្លេង​ថ្មី​ជា​ច្រើន​ក៏​ដោយ ក៏​បទ​ចម្រៀង​ដែល​ជា​ការ​និពន្ធ​ថ្មី របស់​អ្នក​និពន្ធ​ជំនាន់​ក្រោយ​ទាំង​នោះ [...]

«គ្រុឌ​ស្លៀក លីអូ លើ​ព្រះ​វិហារ» បង្អើល​អ្នក​លេង​ហ្វេសប៊ុក​ឲ្យ​ផ្ទុះ​សំណើច

«គ្រុឌ​ស្លៀក លីអូ លើ​ព្រះ​វិហារ» បង្អើល​អ្នក​លេង​ហ្វេសប៊ុក​ឲ្យ​ផ្ទុះ​សំណើច

«បង្គោល​គ្រាក់ សង្កត់​វិញ្ញាណ» គ្រាន់​តែ​ចេញ​ស្ពត ធ្វើ​ឱ្យ​ផ្ទុះ​សំណើច​បាត់? (vdo)

«បង្គោល​គ្រាក់​សង្កត់​វិញ្ញាណ» របស់​ផលិត​អ៊ិលឌី​ភិចឈ័រ ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​ក្នុង​រោង នៅ​ថ្ងៃ​ទី ៦ ខែ មករា ឆ្នាំ​២០១៥​ខាង​មុខ​នេះ គឺ​ជា​ខ្សែភាព​យន្ត​ខ្មោច និង​លាយ​ឡំ​ទៅ​ដោយ​កំប្លែង របស់​ផលិតកម្ម​មួយ​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ ពី​ទស្សនិកជន​នូវ​ខ្សែ​ភាពយន្ដ​ស្រដៀង​គ្នា​នេះ​ដែរ ដូច​ជា​រឿង​«ក្រឡ​អី​ហ្នឹង» និង​រឿង​«អាប​ពាក់​មួយ​សុវត្តិភាព»​ជា​ដើម។

ក្នុងឈុត​ឆាក​ផ្សាយ​ស្ពត​ខ្លី (Trailer) របស់​ខ្សែ​ភាពយន្ត​ថ្មី «បង្គោល​គ្រាក់​សង្កត់​វិញ្ញាណ»ដែល​គ្រាន់​តែ​មាន រយៈ​ពេល​ប្រមាណ​ជា​ជាង ៤ នាទី​នេះ បាន​ឆក់​យក​ការ​គ្រាំទ្រ​ពី​ទស្សនិកជន​ជា​ច្រើន ដោយ​សារ​ខ្សែ​ភាពយន្ដ​ថ្មី​មួយ​នេះ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​មិន​អាច​ទប់​សំណើច ជា​មួយ​នឹង​ផ្ទាំង​ទស្សនីយ​ភាព​បែប​កំប្លុក​កំប្លែង។

នាយគ្រឿន តារាកំប្លែង ពូកែវោរហាស័ព្ទរបស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន [...]

យុវជន​ជា​ពុទ្ធ​សាសនិក ស្គាល់​បុណ្យ​កំណើត​ព្រះ​យ៉េស៊ូ ច្រើន​ជាង​កំណើត​ព្រះពុទ្ធ

យុវជន​ជា​ពុទ្ធ​សាសនិក ស្គាល់​បុណ្យ​កំណើត​ព្រះ​យ៉េស៊ូ ច្រើន​ជាង​កំណើត​ព្រះពុទ្ធ

នៅពេលសួរពី​បុណ្យ​ណូអែល ដែល​ជា​បុណ្យ​កំណើត​របស់​ព្រះ​យេស៊ូ​គ្រិស្ត៍ យុវជន​កម្ពុជា​ស្ទើរ​តែ​៨០% ដែល​ជា​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ សុទ្ធ​តែ​ដឹង​ពី​ប្រវត្តិ និង​ត្រៀម​ខ្លួន​ដើម្បី​ប្រារព្ធ​បុណ្យ​នេះ ជា​មួយ​មិត្ត​ភក្តិ និង​នៅ​តាម​សាលា​រៀន​មួយ​ចំនួន។ ប៉ុន្តែ​បើ​និយាយ​ពី​ថ្ងៃ​មាឃ​បូជា និង​ពិសាខ​បូជា ដែល​ជា​ថ្ងៃ​រម្លឹក​ដល់​ព្រឹត្តិការណ៍​សំខាន់​៣ របស់​ព្រះ​ពុទ្ធ​អង្គ​ដែល​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​១៥​កើត គឺ​ការ​ប្រសូត​ចាក​គភ៌​ព្រះ​មាតា នៃ​ព្រះ​សិទ្ធត្ថ​កុមារ ការ​បាន​ត្រាស់​ដឹង​នូវ​សម្មា​សម្ពោ​ធិញ្ញាណ របស់​ព្រះ​ពុទ្ធ​អង្គ និង​ការ​យាង​ចូល​ព្រះ​បរិនិព្វាន ត្រូវ​បាន​យុវជន​កម្ពុជា​ដឹង​តិច​តួច​បំផុត។

ពេលបច្ចុប្បន្ន​នេះ ពិធី​បុណ្យ​ណូអែល​បាន​ស្រូប​យក​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង ពី​យុវវ័យ​សម័យ​ថ្មី។ ពួក​គេ បាន​ចូល​រួម​អបអរ បុណ្យ​នេះ​ដោយ​ការ​ទិញ នូវ​កាដូ​អនុស្សាវរីយ៍ ជូន​ទៅ​ក្រុម​គ្រួសារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...