Posts in ‘វប្បធម៌ សិល្បៈ ប្រពៃណី’ Category

ឆាយ វីរ:យុទ្ធ ប្រលង​បាក់​ឌុប​ធ្លាក់ មាន​វិប្បដិសារី?

ឆាយ វីរ:យុទ្ធ ប្រលង​បាក់​ឌុប​ធ្លាក់ មាន​វិប្បដិសារី?

ផលិតកម្មសាន់ដេ បានចេញបទចម្រៀងថ្មីមួយបទ ស្របពេលដែលលទ្ធផលប្រលងបាក់ឌុប ទើបតែប្រកាស​ចេញ កាលពីពេលថ្មីៗកន្លងមក។ បទនេះមានចំណងជើងថា «វិប្បដិសារីសិស្សធ្លាក់បាក់ឌុប» ច្រៀងដោយ​តារាចម្រៀង ដែលមានសំនៀងដ៏ពិរោះ គឺលោក ឆាយ វីរ:យុទ្ធ បង្កឲ្យមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់​ទស្សនិកជន។

បទចម្រៀង បានបង្កចំណាប់អាម្មរណ៍មិនធម្មតា ដល់អ្នកគាំទ្រ ដោយសារតែអត្ថន័យ ក្នុងបទចម្រៀង និង​ជា​ស្នាដៃថ្មី បាញ់ឆ្ពោះទៅរកសិស្ស រៀនថ្នាក់ទី១២ នៃសាលារៀនចំណេះទូទៅ ជាពិសេស បង្ហាញពីការ​សោក​ស្តាយ របស់សិស្សដែលចេះតែដើរលេងហ៊ឺហា និងគេចសាលាមិនខំរៀន... លទ្ធផលចុងក្រោយ គឺ​ប្រលង​ធ្លាក់ និងនៅសល់តែវិប្បដិសារី ស្ពាយជាប់ខ្លួន តែប៉ុណ្ណោះ៕


» ចង់ដឹងថាបទនេះពិរោះ និងមានអត្ថន័យយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖

ខ្សែ​ភាពយន្ត​ខ្មែរ​ខ្លី​៣រឿង នឹង​ទៅ​ចូល​ប្រកួត​នៅ​កោះ​អូកៃដូ

ខ្សែ​ភាពយន្ត​ខ្មែរ​ខ្លី​៣រឿង នឹង​ទៅ​ចូល​ប្រកួត​នៅ​កោះ​អូកៃដូ

ការចុះផ្សាយ នៅលើទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី ០៩ ខែ សីហាឆ្នាំ២០១៥នេះ បានឲ្យដឹងថា ក្រសួងអប់រំសហការជាមួយ មហោស្រព​ខ្សែភាពយន្តកុមារអន្តរជាតិខ្លី រយៈពេល ០៣ នាទីបានរៀបចំកម្មវីធី ប្រកួតខ្សែភាពយន្តខ្លី ដើម្បីជ្រើសរើសភាពយន្ត ដែលល្អយកទៅប្រកួត ជាមួយប្រទេសជប៉ុន និងទទួលរង្វាន់ ពីក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងកម្មវីធីនេះដែរមាន អ្នកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ឡុក បុនរ៉ាត់ ទីប្រឹក្សាក្រសួងព័ត៌មាន លោក កាំមូស៊ីដា ណាវគី អ្នកប្រឹក្សាយោបល់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា លោក សៀន និមុល តំណាងនៃមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា ជប៉ុន លោក យី ស៊ីយ៉ាន និងអ្នកស្រី សូថូ កល្លិកា ធ្វើជាគណះកម្មការវាយតម្លៃ លើខ្សែភាពយន្ត។

ក្នុងចំណោមខ្សែភាពយន្តសរុប ចំនួន ៥៣ ដែលបានចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីនេះ គណៈកម្មការ​បាន​ធ្វើការសម្រេច វាយតម្លៃជ្រើសរើស [...]

Cambodian Idol៖ ការធ្លាក់របស់ សុបិណ្ឌ បង្ខូចសុបិន្តអ្នកគាំទ្រ

Cambodian Idol៖ ការធ្លាក់របស់ សុបិណ្ឌ បង្ខូចសុបិន្តអ្នកគាំទ្រ

នៅថ្ងៃអាទិត្យ ទី ០៦ ខែ កញ្ញា ឆ្នាំ២០១៥ នេះ បេក្ខជន លន់ សុបិណ្ឌ បានឈានមកដល់វគ្គ Live show នៅ​ក្នុង​សប្តាហ៍ទី១ ដែលមានបេក្ខជនចំនួន ១២ នាក់ បានចូលរួម ក្នុងការប្រកួត។ ប៉ុន្តែបេក្ខជន លន់ សុបិណ្ឌ ដែល​សម្បូរដោយក្ដីសង្ឃឹមនោះ បានបិតបញ្ចប់ក្ដីសុបិន្តរបស់ខ្លួន ដោយយុវជនរូបនេះ ត្រូវចាកចេញ​ពីកម្មវីធី​ប្រកួត​ប្រជែង របស់ទូរទស្សន៍ហង្សមាស ក្រោមក្រសែរភ្នែកសោកស្តាយ ពីសំណាក់អ្នកគាំទ្រជាច្រើន។ អ្នកគាំទ្រ​ទាំង​នោះ បានថ្លែងថា មិនគួរនឹងឲ្យយុវជន លន់ សុបិណ្ឌ ធ្លាក់ដូច្នេះសោះ។

បេក្ខជន លន់ សុបិណ្ឌ ដែលមានវ័យ ២៤ឆ្នាំ និងមានដើមកំណើត នៅរាជធានីភ្នំពេញ នៅវគ្គនេះ មាន​លេខ​រៀង៣ សម្រាប់សំគាល់ ឲ្យអ្នកគាំទ្របោះឆ្នោត តាមរយះការផ្ញើសារ។ យុវជន សុបិណ្ឌ បានបកស្រាយ​បទ​ចម្រៀង​មួយបទ មានចំណងជើងថា «អន្ទងស្នេហ៍» និងទំនងជាមិនបានសណ្ដំ ឲ្យទស្សនិកជននានា បោះ​ឆ្នោត​គាំទ្របេក្ខជននោះឡើយ។ សម្រាប់អ្នកគាំទ្រ របស់បេក្ខជន សុបិណ្ឌ វិញ [...]

ពិធីករ​ទូរទស្សន៍​មួយ​រូប ស្លាប់​គាំង​បេះដូង​ពេល​កំពុង​ធ្វើ​កម្មវិធី

បើតាមប្រព័ន្ធផ្សផ្ព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ពិធីកររូបនេះបានស្លាប់ ដោយសាររោគគាំងបេះដូង ខណៈ​កំពុង​ធ្វើកម្មវិធីមួយ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីចុងខែសីហា។

ដូចបានឃើញ នៅក្នុងវីដេអូស្រាប់ ពិធីកររូបនេះ កំពុងចាត់ចែងការផ្ដល់ពានរង្វាន់ ដោយនិយាយផ្សាយផ្ទាល់ ពី​ក្រុង «El Jadida» (ស្ថិតនៅចំងាយ១០០គីឡូម៉ែត្រ ភាគពាយ័ព្យ ពីរាជធានី Marrakech  នៃប្រទេសម៉ារ៉ុក) ស្រាប់​តែបានដួលចុះ ទៅលើកម្រាលឥដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង។

ប៉ុន្តែមនុស្សជាច្រើន ដែលបានចោមរោមមើលពិធីករ ដួលទៅលើដីនេះ មិនបានជួយដាស់រ ឬជួយធ្វើចលនា​បេះដូង ឲ្យជនរងគ្រោះដឹងខ្លួនឡើងវិញទេ។ ទម្រាំក្រុមអ្នកជួយសង្គ្រោះមកដល់ ពិធីករបានដាច់ខ្យល់ទៅ​ហើយ៕

Cambodian Idol៖ អេង តុងឡេង ច្រៀង​មិន​ពិរោះ​បែរ​ជា​ជាប់?

Cambodian Idol៖ អេង តុងឡេង ច្រៀង​មិន​ពិរោះ​បែរ​ជា​ជាប់?

បន្ទាប់ពីបានឆ្លងកាត់ វគ្គជាច្រើន និងបានបកស្រាយចម្រៀង ទាំងភាសាខ្មែរ និងភាសារបរទេសរួចមក បេក្ខជន អេង តុងឡេង បានជាប់ឈានដល់វគ្គ Green Miles ដែលជាវគ្គ ជិតបញ្ចាប់របស់កម្មវីធី Cambodian Idol បន្ទាប់​ពីបេក្ខជន វ័យ២១ឆ្នាំ រូបនេះ បានច្រៀងបទចំរៀង មានចំណងជើងថា «what make you beautiful»។

ប៉ុន្តែដំណើរឈានឡើង របស់តារាចម្រៀងថ្មី មានកំណើតនៅរាជធានីភ្នំពេញ រូបនេះ មិនជាត្រូវបាន​ស្វាគមន៍​ប៉ុន្មាន នៅលើបណ្តាញសង្គមទេ។ ក្រុមអ្នករិះគន់ បាននិយាយថា តុងឡេង ច្រៀងមិនពិរោះ មិនច្បាស់ផង ស្រាប់​តែអាចឈាន ទៅវគ្គបន្ត ដែរ។

តាមម្ចាស់គណនី «Leng Eng» បានបរិហាដាក់បេក្ខជន ខ្លាំងៗថា៖ «ងាប់ហើយ ទាអួលអាចម៍លោកអើយ មួយ​បទនេះ ជាបទញុំចូលចិត្តជាងគេ ច្រៀងខុសតុង (Ton) ខុសពាក្យ ក៏អោយជាប់ដែរ។ ដោយសារ​ច្រៀង​ភាសា (បរទេស) មែន បានឲ្យជាប់ចឹង?»

ចំណែកម្ចាស់គណនី «Chao Sokmey»បានសរសេរថា៖ «ខ្ញុំមិនដឹងថា គេយកសម្លេង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...