អ្នកគាំទ្រ៖ «កុមារី អ៊ុក សុវណ្ណារី ច្រៀងដូច សេរីសុទ្ធា ណាស់»
ក្នុងវ័យ១១ឆ្នាំ ការច្រៀងចម្រៀងគោក (អត់ភ្លេង) មួយបទ របស់កុមារី អ៊ុក សុវណ្ណារី ដែលមានចំណងជើងថា «ជំនោរប៉ៃលិន» និងដែលជាសំនៀងដើម របស់អ្នកស្រី រស់ សិរីសុទ្ធា បានធ្វើឲ្យអ្នកទស្សនាជាច្រើន ទ្រាំសរសើរមិនបាន។ អ្នកបានស្តាប់សម្លេងមួយចំនួន ដែលមិនបានឃើញមុខ អ្នកច្រៀងតូចខាងលើ គិតថាជាសម្លេង របស់ម្ចាស់ដើម ឬអាចជាមនុស្សតែមួយ។
កុមារីខាងលើ ធ្លាប់ត្រូវបានគ្រូចម្រៀងជើងចាស់ម្នាក់ គឺលោក នូ ស៊ឹប ដាក់រហ័ស្សនាមឲ្យនាងតូចថា ជាអ្នកស្រី រស់ សិរីសុទ្ធា ទីពីរ។ កាលណោះ អ្នកឯកទេសខាងចាប់ថ្នាក់ ដាក់ពិន្ទុម្នាក់នេះ បានសរសើរ ចំពោះសម្លេងកុមារីនេះថា ច្រៀងទៅមានទឹកដមល្អ មិនមានឃ្លាណាមួយ នៃបទអ្នកស្រី រស់ សិរីសុទ្ធា ដែលកុមារី អ៊ុក សុវណ្ណារី ធ្វើមិនបាននោះទេ។ លោកគ្រូបានឲ្យយោបល់នេះ ស្របទៅនឹងអ្វី ដែលអ្នកទស្សនា លើកឡើងនៅពេលបច្ចុប្បន្នថា កុមារីច្រៀងដូច ម្ចាស់សំនៀងដើមណាស់។
បច្ចុប្បន្ននេះ កុមារី អ៊ុក សុវណ្ណារី [...]