ភ្លៀងនិងខ្យល់ព្យុះនៅស្រីលង្កា៖ ស្លាប់៥នាក់ ក្នុងនោះអ្នកនេសាទ៤នាក់
ភ្លៀងនិងខ្យល់ព្យុះម៉ូសុងដ៏ខ្លាំងក្លា បានបង្កឲ្យមនុស្ស៥នាក់ស្លាប់ នៅក្នុងតំបន់អាគ្នេយ៍នៃប្រទេសស្រីលង្កា ខណៈដែលអ្នកនេសាទចំនួន១៧នាក់ កំពុងតែនៅបាត់ខ្លួននៅឡើយ ក្នុងដែនសមុទ្ររបស់ប្រទេសនេះ។
ខ្យល់ព្យុះ និងភ្លៀង ក្នុងតំបន់មួយនៃទ្វីបអាស៊ី។ (រូបថតជំនួស)
អ្នកនាំពាក្យរបស់អាជ្ញាធរ លោក ឡាល់ សារ៉ាត កុមារ៉ា (Lal Sarath Kumara) បានរាយការណ៍ពីព្រឹត្តិការណ៍នេះថា កងទ័ពដែនអាកាស និងកងទ័ពជើងទឹករបស់ប្រទេសស្រីលង្កា បានជួយអ្នកនេសាទប្រមាណជា២០នាក់រួចហើយ មកទល់នឹងបច្ចុប្បន្ននេះ។
លោកកុមារ៉ា បានបញ្ជាក់ថា អ្នកដែលរងការប៉ះពាល់ខ្លាំងជាងគេ ពីឥទ្ធិពលអាកាសធាតុដ៏អាក្រក់នេះ គឺក្រុមអ្នកនេសាទសមុទ្រ។ ជនរងគ្រោះដល់ជីវិតទាំងប្រាំនាក់នោះ មានបួននាក់ជាអ្នកនេសាទ ចំណែកឯម្នាក់ទៀត [...]