ត្រូវបានឃាត់ខ្លួន ព្រោះច្របាច់សុដន់អ្នកលក់ប្រហិត
បើឃើញគ្នាលក់ប្រហិត កុំព្រហើន យកដៃប្រលាក់ប្រហុក ទៅលូកប៉ះពាល់ ដល់រាងកាយឲ្យសោះ! ហេតុការណ៍ដ៏ហួសចិត្ត បានកើតឡើង នៅត្រង់ចំណុចផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
យុវជនដែលជាប់សង្ស័យ ថាបានលូកទៅច្របាច់សុដន់នារី អ្នកលក់ប្រហិត មានឈ្មោះ ឈន ចយ ហៅ តុយង៉ុយ អាយុ២២ឆ្នាំ ជាកម្មករ និងគ្មានទីលំនៅពិតប្រាកដ។ យុវជនត្រូវបានកងកម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យ ឃាត់ខ្លួនក្រោមបទ «ប្រទូសកេរ្តិ៍ខ្មាស» និងយកទៅឃុំខ្លួន នៅអធិការដ្ឋាន ខណ្ឌមានជ័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាថា ដំបូងឡើយនារីរងគ្រោះ បានដើរចេញពីកន្លែងលក់ទៅផ្ទះ។ លុះដើរមិនទាន់ដល់ផង ស្រាប់តែលេចមុខយុវជនខាងលើ រត់មកក្បែរ រួចយកដៃលូក ទៅច្របាច់សុដន់របស់នាង ហើយទាញនាងទៅកន្លែងងងឹត។ ពេលនោះ នារីរងគ្រោះ បានស្រែកឆោឡោឡើង [...]