កឹម សុខា៖ បក្សប្រជាជនកំពុងតែបន្តរំលោភសិទ្ឋិ និងរដ្ឋធម្មនុញ្ញ
សមត្ថកិច្ចដែលគ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ បានរារំាងនិងរំខាន ដល់ការជួបជុំក្នុងវេទិកាសាធារណៈដែលជាអំពើរំលោភ សិទ្ឋិនយោបាយ និងរំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។ នេះជាមូលហេតុដ៏សំខាន់ ដែលធ្វើឲ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ធ្វើការថ្កោលទោសដាក់កំហុស ទៅលើកងកម្លាំងរបស់អាជ្ញាធរ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា -ប្រធានស្តីទីនៃបក្សសង្គ្រោះជាតិលោក កឹម សុខា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការគណបក្ស នៅល្ងាចថ្ងៃទី២៦ ខែមករា យ៉ាងដូច្នេះថា ក្នុងវេទិការសាធារណៈក្នុងឃុំអម្ពិល [...]



