Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ព្រះភិក្ខុ​លួន សុវ៉ាត៖ ការ​​បាញ់​​ប្រហារ ផ្គើន​សេចក្ដី​ថ្លែង​ការណ៍ពលរដ្ឋ

ព្រះភិក្ខុ​លួន សុវ៉ាត៖ ការ​​បាញ់​​ប្រហារ ផ្គើន​សេចក្ដី​ថ្លែង​ការណ៍ពលរដ្ឋ

«យើងសូមអោយបញ្ឈប់ការប្រើប្រាស់កាំភ្លើង តែផ្ទុយទៅវិញថែមទាំងយកកាំភ្លើងមកបាញ់ទាំងស្រុង» នេះជា​សង្ឃដីការរបស់ព្រះតេជគុណ លួន សុវ៉ាត បន្ទាប់ពីមានខ្មាន់កាំភ្លើងប៉ងបាញ់ ដែលព្រះអង្គហៅថា ដើម្បីជា​ការ​គម្រាម​កំហែងទៅ​សកម្មជនដីធ្លី ខណៈព្រះអង្គនិងប្រជាពលរដ្ឋមួយចំនួនទៀត បានចេញសេចក្តីថ្លែងការណ៍ សូម​អោយបញ្ឈប់​ការការប្រើប្រាស់កាំភ្លើង បាញ់ទៅលើអ្នកតវ៉ាបញ្ចេញមតិ។


ក្រុមសកម្មជនតវ៉ាសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន ដែលនៅក្នុងរថយន្ដរងការវាយប្រហារ។ (រូបថត MONOROOM.info/ O. Vary)

ការបាញ់បោះ -កាលពីយប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៤ ម្សិលមិញនេះ ក្នុងអំឡុងពេលប្រហែលជា​ម៉ោង៧ និង ៣០នាទី យប់បានបង្ក [...]

សកម្មជន​តវ៉ា​សិទ្ធិ​លំនៅដ្ឋាន ហៅ​ការ​បាញ់​រថយន្ដ ជា​ការ​បំបាក់​ស្ប៉ាត

សកម្មជន​តវ៉ា​សិទ្ធិ​លំនៅដ្ឋាន ហៅ​ការ​បាញ់​រថយន្ដ ជា​ការ​បំបាក់​ស្ប៉ាត

ក្រុមសកម្មជន អ្នកតវ៉ាសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន បានហៅការបាញ់ប្រហារ នៅយប់ថ្ងៃសៅរ៍ទី២២ ខែមីនាថា ជាការគម្រាមកំហែងបំភិតបំភ័យ ឬអាចជាករណីប៉ុនប៉ងធ្វើឃាត។ ការបាញ់ប្រហារ ដែលកើតឡើងនៅ​ចំណុច​ជិត​ស្ពានជ្រោយចង្វារ ដោយសារជនមិនស្គាល់អត្តសញ្ញាណមួយរូប បានដកកាំភ្លើងខ្លីបាញ់ប្រហើរមួយគ្រាប់ ធ្វើឲ្យ​បែកកញ្ចក់រថយន្ដក្រុង ដែលក្រុមសកម្មជនទាំងនោះ ជិះត្រឡប់ពីខេត្តសៀមរាបមកវិញ។


ស្នាមធ្លុះកញ្ចក់រថយន្ដ ដោយគ្រាប់កាំភ្លើងរបស់ជនមិនស្គាល់អត្តសញ្ញាណ។ (រូបថត MONOROOM.info/ Channita)

អំពើបាញ់បោះ - ព្រះតេជគុណ លួន សូវាត ដែលគង់ក្នុងរថយន្ដក្រុងដែរនោះ បានហៅការបាញ់ប្រហារនេះ ថា​ជាការបំភិតបំភ័យ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ [...]

យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ចិន​ឃើញ វត្ថុ​ថ្មី​ទៀត លើ​សមុទ្រ​ឥណ្ឌា

យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ចិន​ឃើញ វត្ថុ​ថ្មី​ទៀត លើ​សមុទ្រ​ឥណ្ឌា

បន្ទាប់ពីប្រព័ន្ធរណបរបស់ប្រទេសអូស្ត្រាលី ឆ្លុះរកឃើញវត្ថុចំនួនពីរ កាលពីពាក់ណ្ដាលសប្ដាហ៍កន្លងមកនោះ នៅ រសៀលថ្ងៃសៅរ៍នេះ ប្រទេសចិនបានចូលខ្លួនមកប្រកាសម្ដងវិញថា ប្រព័ន្ធផ្កាយរណបរបស់ខ្លួន ក៏បានថត​ឆ្លុះ​រក​ឃើញវត្ថុផ្សេងទៀត ដែលអណ្ដែតនៅលើផ្ទៃសមុទ្រ ហើយអាចឲ្យគេសន្និដ្ឋានថា វាជាបំណែកនៃយន្ដហោះប៊ូអីង ​របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បាត់ខ្លួនកាលពីពីរសប្ដាហ៍មុន។


រូបភាពឆ្វេង៖ បានមកពីផ្កាយរណបចិន។ រូបខាងស្ដាំលើ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។ រូបខាងស្ដាំក្រោម៖ យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែឡាញ។

បាត់យន្ដហោះ - ប្រទេសចិនបានផ្សាយនៅថ្ងៃសៅរ៍ទី២២ ខែមីនានេះថា [...]

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា ខ្លួន​គ្មាន​សមត្ថកិច្ច​បក​ស្រាយ​«បម្រាម​ជួបជុំ»

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា ខ្លួន​គ្មាន​សមត្ថកិច្ច​បក​ស្រាយ​«បម្រាម​ជួបជុំ»

ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នបកស្រាយច្បាប់ដ៏កំពូល និងបានអះអាងថា ខ្លួនមិនមានសមត្ថកិច្ចបកស្រាយ បម្រាមជួបជុំរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ដែលបានដាក់កំហិត ឲ្យបិទទីលានប្រជាធិបតេយ្យ និងហាមប្រាមការប្រមូលផ្តុំបញ្ចេញមតិ។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន ក៏​បាន​បន្ថែមថា ការបកស្រាយបំរាមការប្រមូលផ្តុំ គួរតែក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ជាអ្នកមានសមត្ថកិច្ច​បកស្រាយ។


ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងវិមានរដ្ឋចំការមន។ (រូបភាព ccc.gov.kh)

បកស្រាយច្បាប់ - អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ [...]

ការ​​បង្ក្រាប​នៅ​វេងស្រេង៖ ស្ថាប័ន​អាជ្ញាធរ ៣ ធ្វើ​ការ​«បញ្ច្រាស»​គ្នា?

ការ​​បង្ក្រាប​នៅ​វេងស្រេង៖ ស្ថាប័ន​អាជ្ញាធរ ៣ ធ្វើ​ការ​«បញ្ច្រាស»​គ្នា?

មន្រ្តីសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានរិះគន់ទៅលើចំណាច់ការរបស់អាជ្ញាធររដ្ឋាភិបាល ដែលកំពុងស្វែងរកយុត្តិធម៌​ជូនជនរងគ្រោះនៅផ្លូវវេងស្រេង ថាគ្មានឆន្ទៈក្នុងការដោះស្រាយ។ លោក អំ សំអាត មន្ត្រីអង្គការសង្គមស៊ីវិល ដែល​ស្ថិតនឹងសំនុំរឿង បានលើកឡើងបញ្ជាក់ទៀតថា ស្ថាប័នបីរបស់រដ្ឋាភិបាលតែមួយ ធ្វើការស្រាវជ្រាវក្នុងរឿងតែមួយ ឯលទ្ធផលត្រូវបានប្រកាសផ្សេងគ្នា។


បាតុកម្មដ៏បង្ហូឈាម នៅវ៉េងស្រេង ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - មន្រ្តីសិទ្ធិមនុស្សលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ បាន​លើកឡើងថា បច្ចុប្បន្នរឿងនៅផ្លូវវេងស្រេង កំពុងត្រូវបាននាយកដ្ឋាននគរបាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...