កឹម សុខា៖ បក្សសង្រ្គោះជាតិ មិនស្ទាក់ស្ទើរនឹងពឹងពាក់បរទេស
អនុប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា បានអះអាងថាគោលនយោបាយ របស់គណបក្សរបស់លោក មិនមានការរារែកនឹងស្នើភាគីបរទេស ឲ្យជួយអន្តរាគមន៍ ក្នុងវិបត្តិនយោបាយកម្ពុជានោះទេ ហើយក៏មិនអល់អែកជំរុញឲ្យភាគីបរទេសទាំងនោះ បដិសេធមិនទទួលស្គាល់ការគ្រប់គ្រងអំណាច របស់ គណបក្សប្រជាជនកម្ពុជាផងដែរ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O. Vary)
នយោបាយ - ថ្លែងទៅកាន់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក លោកកឹម សុខា បានបញ្ជាក់ថា៖ «ឲ្យជួយដោះស្រាយបញ្ហាខ្មែរ ឬបញ្ហាជាប់គាំងនយោបាយ ឲ្យធ្វើអាជ្ញាកណ្តាល គណបក្សសង្រ្គោះជាតិ មិនមែនពឹងតែចិនទេ ឲ្យតែអ្នកជួយបាន ជប៉ុន អាមេរិក អូស្រ្តាលី អ៊ឺរ៉ុប ក៏សុំទាំអស់ [...]



