Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

កឹម សុខា ថា​បក្ស​ប្រជាជន​«ទិញ»​អ្នក​គាំទ្រ​បក្ស​សង្រ្គោះ​ជាតិ

កឹម សុខា ថា​បក្ស​ប្រជាជន​«ទិញ»​អ្នក​គាំទ្រ​បក្ស​សង្រ្គោះ​ជាតិ

បន្ទាប់ពីបានអះអាងថា មានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សផ្សេងទៀត បានចុះចូលជាមួយ​គណបក្សសង្រ្គោះជាតិនោះ ជាថ្មីម្តងទៀតគណបក្សសង្រ្គោះជាតិ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានព្យាយាមទិញអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ តែមិនបានសម្រេច។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
----------------------------

នយោបាយ - «នៅសល់ប៉ុន្មានថ្ងៃ គេកំពុងតែដើរទិញហើយ។ (...) រហូតដល់ម៉ោងនេះ [...]

ស ខេង៖ បក្ស​សង្រ្គោះ​ជាតិ​ឃោសនា​បោះ​ឆ្នោត​បាន តែ​កុំ​បន្លំ​ធ្វើ​បាតុកម្ម

ស ខេង៖ បក្ស​សង្រ្គោះ​ជាតិ​ឃោសនា​បោះ​ឆ្នោត​បាន តែ​កុំ​បន្លំ​ធ្វើ​បាតុកម្ម

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានព្រមានគណបក្សសង្រ្គោះជាតិ មិនឲ្យយកការ​ឃោសនាបោះឆ្នោត ដើម្បីជាលេសធ្វើបាតុកម្ម តវ៉ាផ្នែកនយោបាយនោះទេ។ ការព្រមានរបស់លោក ស ខេង គឺស្រប​ពេលដែលគណបក្សសង្រ្គោះជាតិ កំពុងធ្វើយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី​-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ យ៉ាងគគ្រឹកគគ្រេង។


ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង។ (រូបថតឯកសារ)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
---------------------

នយោបាយ - «គណបក្សប្រជាជនកម្ពុជា ឃោសនា តែនៅទីស្នាក់ការ និងទីកន្លែងឯកជន [...]

បុគ្គលិក​កាល់តិច ថា​កូដកម្ម​នឹង​មិន​បញ្ចប់ បើ​គា្មន​ដំណោះ​ស្រាយ

បុគ្គលិក​កាល់តិច ថា​កូដកម្ម​នឹង​មិន​បញ្ចប់ បើ​គា្មន​ដំណោះ​ស្រាយ

បុគ្គលិក នៅតាមគ្រប់ក្រុមហ៊ុនកាល់តិច នៅរាជធានីភ្នំពេញ បានចាប់ផ្តើមនាំគ្នាធ្វើកូដកម្ម តាំងពីថ្ងៃទី១២ ខែឧសភា​នេះមក ដើម្បទាមទារប្រាក់ខែ១៦០ដុល្លា ប្រាក់ដំណាច់ឆ្នាំ និងលក្ខខណ្ឌមួយចំនួនទៀត។ បុគ្គលិកទាំងនោះ រក្សា​គោលជំហរថា ប្រសិនបើមិនមានការចរចាព្រៀងព្រៀងគ្នានោះទេ ពួកគេនឹងបន្តធ្វើមិនបញ្ឈប់ឡើយ។


បុគ្គលិករបស់ក្រុមហ៊ុនកាល់តិច អង្គុយធ្វើបាតុកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១២ ឧសភា ២០១៤
--------------------------

ប្រាក់ខែកម្មករ - [...]

រដ្ឋាភិបាលចាំ​ផ្ទះ​ថៃ ព្រមាន​​ពី​​អំពើ​ហិង្សា​​ផ្ទុះ​ឡើង​ខ្លាំង បើ​ក្រុម​ប្រឆាំង​ឈ្នះ

រដ្ឋាភិបាលចាំ​ផ្ទះ​ថៃ ព្រមាន​​ពី​​អំពើ​ហិង្សា​​ផ្ទុះ​ឡើង​ខ្លាំង បើ​ក្រុម​ប្រឆាំង​ឈ្នះ

រដ្ឋាភិបាលបណ្ដោះអាសន្នថៃ បានថ្លែងព្រមាននៅថ្ងៃអាទិត្យ ថាការគម្រាមរបស់ក្រុមប្រឆាំង ដែលមានបំណងចង់​បង្កើតរដ្ឋាភិបាល ដែលមិនចេញពីការបោះឆ្នោត នៅក្នុងឱសានវាទមួយផុតកំណត់នៅថ្ងៃចន្ទទី១២ ខែឧសភានេះ នឹងដាក់ស្ថានការណ៍របស់ប្រទេសថៃ ឲ្យធ្លាក់ទៅក្នុងវិបត្តិនៃអំពើហិង្សាកាន់តែខ្លាំងឡើង។


បាតុករ នៃក្រុមប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសថៃ។ (រូបភាព Reuters)

ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
----------------------

នយោបាយថៃ - ក្រុមប្រឆាំងរដ្ឋាភិបាល ដែលបានចុះទៅតាមដងផ្លូវ តាំងពីជាង៦ខែមកហើយនោះ មិនបាន​រាថយ​សោះឡើយ ពីគំនិតរបស់ពួកគេថា [...]

ក្រុង​ហាណូយ និង​ម៉ានីល បន្ត​​ក្ដៅ​ក្រហាយ​​ក្រុង​ប៉េកាំង នៅ​ជំនួប​​អាស៊ាន

ក្រុង​ហាណូយ និង​ម៉ានីល បន្ត​​ក្ដៅ​ក្រហាយ​​ក្រុង​ប៉េកាំង នៅ​ជំនួប​​អាស៊ាន

ប្រទេសវៀតណាម និងហ្វីលីពីន បានបរិហារទីក្រុងប៉េកាំង ទាក់ទងនឹងចរិករំលោភបំពាន នៅក្នុងសមុទ្រចិន​ខាង​ត្បូង កាលពីថ្ងៃអាទិត្យទី១១ ខែឧសភានេះ នៅក្នុងជំនួបកំពូលអាស៊ាន ដែលបានប្រារព្ធធ្វើជាលើកទីមួយ នៅក្នុង​ប្រទេសភូមា។


វានាចិនប្រើប្រដាប់បាញ់ទឹកដាក់នាវាល្បាតរៀតណាម នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៤។ (រូបថត Reuters)

ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ ឧសភា ២០១៤
-----------------------------------

ជម្លោះដែនទឹក - ការប្រឈមមុខគ្នា រវាងនាវាចម្បាំងចិន និងវៀតណាមនៅក្បែរនឹងប្រជុំកោះប៉ារ៉ាសែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...