Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

កម្លាំង​សមត្ថកិច្ច​បោស​សំអាត​ បាតុករ នៅ​មុខ​ទូត​វៀតណាម

កម្លាំង​សមត្ថកិច្ច​បោស​សំអាត​ បាតុករ នៅ​មុខ​ទូត​វៀតណាម

បន្ទាប់ពីបាតុករអហិង្សា បានធ្វើការប្រមូលផ្តុំមុខស្ថានទូតវៀតណាម ដោយបំពានបំរាមរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ នេះ ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ និងសមត្ថកិច្ចចម្រុះជាច្រើន បានបោស​សំអាតបាតុករទាំងនោះមិនឲ្យប្រមូលផ្តុំទេ។


ក្រុមកម្លាំងចម្រុះ ដែលបញ្ជូនទៅមុខស្ថានទូតវៀតណាម ដើម្បីបោសសម្អាតបាតុករ។ (រូបថត ហ្វេសប៊ុក)

បាតុកម្ម - គ្រាន់តែក្រុមនិស្សិត ព្រះសង្ស និងប្រជាពលរដ្ឋច្រើនរយនាក់ មិនទាន់បានប្រមូលផ្តុំស្រួលបួលផង ស្រាប់​តែគេសង្កេតឃើញវត្តមានសន្តិសុខសាលារាជធានីភ្នំពេញ និងសមត្ថកិច្ចច្រើនរយនាក់ បានចុះមក​បង្រាប​ដោយ​ដេញវាយ ក្រុមបាតុករទាំងនោះយ៉ាងតក់ក្រហល់ នៅព្រឹកថ្ងៃនេះ [...]

បាត់ដំបង៖ សង្ឃឹម​ក្លាយ​ជា​ម្ចាស់​ដី​វិញ បន្ទាប់​ពី​បាត់​បង់​អស់​ជិត​២០ឆ្នាំ

បាត់ដំបង៖ សង្ឃឹម​ក្លាយ​ជា​ម្ចាស់​ដី​វិញ បន្ទាប់​ពី​បាត់​បង់​អស់​ជិត​២០ឆ្នាំ

បាត់ដំបង - ប្រជាពលរដ្ឋប្រមាណ៥៧នាក់ បានសំណូមពរដល់តុលាការ ដែលជាស្ថាប័នយុត្តិធម៌ឯករាជ្យ ជួយរក​យុត្តិធម៌ដល់ពួកគាត់ជាពលរដ្ឋក្រីក្រ ហើយត្រូវបានបុគ្គលមានអំណាច រំលោភបំពានយកដីស្រែ ចំការ រហូតជិត​២០ឆ្នាំ ដោយគ្មានកិច្ចអន្តរាគន៍ពីអាជ្ញាធរមូលដ្ឋានឡើយ បើទោះជាបានបង្ហាញប្លង់កម្មសិទ្ធិស្លាបមាន់ស្របច្បាប់ របស់ពួកគាត់ជាសាធារណៈក៏ដោយ ។


ក្រុមពលរដ្ឋលើកបង្ហាញប័ណ្ណកម្មសិទ្ធ ដាក់អ្នកសារព័ត៌មាន។ (រូបថត MONOROOM.info/ ប.ព.ម.អ)

វិបត្តិដីធ្លី - តំណាងប្រជាពលរដ្ឋបួននាក់ ដែលត្រូវតុលាការកោះហៅមកសាកសួរ កាលពីថ្ងៃទី០២ ខែកក្កដានេះ ក្នុងករណីទំនាស់ដីធ្លីនោះ មកពីភូមិគ្រួស ឃុំ​អន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដីធ្លី [...]

ស៊ីសុវត្តិ​ ធម្មកោ៖ បំភ្លេច​កម្ពុជា​ក្រោម ដូច​បំភ្លេច​ដើម​កំណើត​របស់​យើង

ស៊ីសុវត្តិ​ ធម្មកោ៖ បំភ្លេច​កម្ពុជា​ក្រោម ដូច​បំភ្លេច​ដើម​កំណើត​របស់​យើង

ការបាត់បង់ទឹកដី - ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មកោ អតីតឧត្តមទីប្រឹក្សាអង្គព្រះមហាក្សត្រ បានមានបន្ទូល​នៅក្នុង​វេទិការមួយស្តីពីទឹកដីកម្ពុជាក្រោមនាថ្ងៃទី០៦ ខែកក្កដា នៅទីស្នាក់ការរបស់សមាគមខ្មែរកម្ពុជាក្រោមថា ទឹកដី​ដែលគេហៅថា កម្ពុជាក្រោមសព្វថ្ងៃនេះ គឺជាទឹកដីដើមរបស់កម្ពុជា ពីព្រោះថាប្រទេសកម្ពុជា កើតឡើងពីកម្ពុជា​ក្រោម (សម័យហ្វូណន ឬនគរភ្នំ) នេះ ហើយជាតិខ្មែរ និងពូជសាសន៍ខ្មែរបច្ចុប្បន្នគឺចេញមកពី កម្ពុជាក្រោម​នេះ​ឯង។

ប្រតិកម្មរបស់អតីតឧត្តមទីប្រឹក្សា​ អង្គព្រះមហាក្សត្រអង្គនេះ ធ្វើឡើងស្របពេលដែល អ្នកនាំពាក្យរបស់ស្ថានទូត​ប្រទេសវៀតណាម ប្រចាំនៅរាជធានីភ្នំពេញ លោក ត្រឹង វ៉ានថុង កាលពីពេលថ្មីនេះ បានបញ្ជាក់ប្រាប់ដល់​វិទ្យុ​បរទេសផ្សាយជាភាសាខ្មែរមួយថា បារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោម [...]

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ស្នើ​ឲ្យ​បក្ស​សង្រ្គោះ​ជាតិ​ចូល​សភា

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ស្នើ​ឲ្យ​បក្ស​សង្រ្គោះ​ជាតិ​ចូល​សភា

ក្រោមហេតុផលរក្សាស្ថិរភាពនយោបាយ ដើម្បីផ្តល់ជំនឿចិត្ដ ដល់អ្នកវិនិយោគទុនបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទូចគណបក្សសង្រ្គោះជាតិ បោះបង់ការធ្វើពហិកា ហើយចូលសភាធ្វើការ ជាមួយគណបក្សប្រជាជនកម្ពុជា។


លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

នយោបាយ - ដោយផ្អែកទៅលើរបាយការណ៍ ដែលបានរកឃើញរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជាលោក ស៊ុន ចាន់ថុល បានលើកឡើងថាប្រទេសកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកវិនិយោគទុនអាមេរិក ហើយ [...]

មាស សុខសោភា ត្រូវបានចាត់ទុកជាតារាគម្រូ ព្រោះការពារព្រៃឈើ

មាស សុខសោភា ត្រូវបានចាត់ទុកជាតារាគម្រូ ព្រោះការពារព្រៃឈើ

ទឹកចិត្តនៃការស្រលាញ់ និងការពារពីការកាប់បំផ្លាញព្រៃឈើ របស់តារាចម្រៀងស្រី កញ្ញា មាស សុខសោភា ត្រូវ​ទស្សនិកជន និងអ្នកគាំទ្ររូបនាង ចាត់ទុកនាងជាតារាមួយរូប ដែលហ៊ានចេញមុខ ប្រឆាំងនឹងការកាប់​បំផ្លាញ​ព្រៃឈើ ដោយមិនខ្លាចការគម្រាមកំហែង។


កញ្ញា មាស សុខសោភា នុងការបំបួសដើមឈើ កុំឱ្យឈ្មួញកាប់។ (រូបថត ហ្វេសប៊ុក)

តារា - វាជារឿងមួយគួរភ្ញាក់ផ្អើលណាស់ នៅពេលដែលកំពូលតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា មាស សុខសោភា បានចេញមុខដោយផ្ទាល់ ក្នុងការចាប់ដៃគ្នាជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃការពារព្រៃឈើ យ៉ាងស្វាហាប់​នៅ​ក្នុងតំបន់មួយនៅ ភ្នំឱរ៉ាល់ ស្ថិតនៅ ស្រុកត្រពាំងជោរ ខេត្តកំពង់ស្ពឺ ដែលកំពុងរងការកាប់បំផ្លាញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...