សហជីព៦ គ្រោងជួបជុំនៅទីលានប្រជាធិបតេយ្យ ជាមួយកម្មករ ៣០០០នាក់
នៅព្រឹកថ្ងៃអាទិត្យទី ១២ ខែតុលាខាងមុខនេះ ក្រុមសហព័ន្ធសហជីព នឹងបើកឲ្យមានការបញ្ចេញមតិ ដោយការជួបជុំគ្នាមួយ នៅទីលានប្រជាធិបតេយ្យ ចាប់ពីម៉ោង ៨:៣០ ព្រឹក រហូតដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ដើម្បីផ្តល់ឱកាសដល់កម្មករ បានសម្តែងមតិ និងទាមទារឲ្យរដ្ឋាភិបាល នយោជក និងអ្នកបញ្ជាទិញតម្លើងប្រាក់ឈ្នួល សមរម្យជូនកម្មករនយោជិត។
កន្លងមកសហព័ន្ធសហជីព បានធ្វើការតម្លើងប្រាក់ឈ្នួលរហូតដល់ ១៧៧ដុល្លា ប៉ុន្តែដើម្បជៀសវាងការកេងចំណេញខាងនយោបាយពីគណបក្សណាមួយ ទើបសម្រេចកំណត់យកប្រាក់ឈ្នួលសមរម្យវិញ។ នេះបើតាមការលើកឡើងរបស់ លោក សៀង សម្បត្តិ តំណាងសហព័ន្ធសហជីពឯករាជ្យទាំង ០៦។
ស្របនឹងការប្រកាសធ្វើការជួបជុំរបស់កម្មករនិយោជិតនេះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានស្នើរឲ្យសហព័ន្ធសហជីពកុំយកអាជ្ញាធរ ក៍ដូចជារដ្ឋាភិបាលជាសត្រូវ [...]
