Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ប្រធាន​អង្គការ​មាតា​ធម្មជាតិ​អស់​សំណើច នឹង​សម្តី​របស់​រដ្ឋមន្ត្រី​បរិស្ថាន

ប្រធាន​អង្គការ​មាតា​ធម្មជាតិ​អស់​សំណើច នឹង​សម្តី​របស់​រដ្ឋមន្ត្រី​បរិស្ថាន

«ការកសាងទំនប់វារីអគ្គីសនី នៅ​តំបន់​អារ៉ែង គឺ​ជា​បញ្ហា​មួយ​ដ៍​ធ្ងន់ធ្ងរ ហើយ​ប្រសិន​បើ​ក្រសួង​បរិស្ថាន ធ្វើ​តាម​កាតព្វកិច្ច តាម​តួនាទី​ពិត​របស់​ពួក​គេ គំរោង​វារីអគ្គីសនី​មិន​អាច​សាង​សង់​បាន​ទេ។» នេះ​ជា​ការ​លើក​ឡើង របស់​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អេឡិច ដាវីដសុន (Alex Gonzalez Davidson) ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ អាល់ នៅ​ក្នុង​ជំនួប​ជា​មួយ​លោក​ស្រី ជូលី ជុង (Julie Chung) អនុ​ប្រធាន​បេសកកម្ម​ការ​ទូត នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

ក្នុងជំនួបកាលពី ថ្ងៃទី ១៤ តុលា នៅក្រសួងបរិស្ថាន​ម្សិល​ម៉ិញ​នេះ លោកស្រី ជូលី ជុង បានលើក​ឡើងអំពី​កម្មវិធី និងគម្រោងរបស់ទីភ្នាក់ងារ របស់​សហរដ្ឋ​អាមេរិក សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ ដែលផ្តោត​លើការ​ប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង ហើយ​បាន​ស្នើ​សុំ​សហការ [...]

ជន​ភៀស​ខ្លូន​ពី​អូស្ត្រាលី៖ «គ្មាន​នរណា​ចង់​ទៅ​កម្ពុជា​ដ៏​ក្រ​ក្រី​នោះ​ឡើយ»

ជន​ភៀស​ខ្លូន​ពី​អូស្ត្រាលី៖ «គ្មាន​នរណា​ចង់​ទៅ​កម្ពុជា​ដ៏​ក្រ​ក្រី​នោះ​ឡើយ»

កាលពីចុងខែកញ្ញាកន្លងទៅ ប្រទេស​អូស្ត្រាលី និង​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀង​ដ៏​ចម្រូង​ចម្រាស់​មួយ ដើម្បី​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​ស្ថិត​នៅ​លើ​កោះ ន័រូ (Nauru) និង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង របស់ប្រទេស​អូស្ត្រាលី ទៅ​កាន់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​នៅ​ក្នុង​ជំហាន​ដំបូង បាន​បញ្ជាក់​ថា នឹង​ត្រូវ​ធ្វើ​ត្រឹម​តែ​៤​ទៅ​៥នាក់ ដែល​មាន​បំណង​«ស្ម័គ្រ​ចិត្ត» ចង់​មក​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

លោក ប៊ូ ចនសុន (Boe Johnston) អ្នក​ជំនួយ​ផ្នែក​សង្គម ដែល​ធ្វើការ​អស់​រយៈ​ពេល​១៤ខែ ជា​មួយ​នឹង​ក្រុម​ជន​ភៀស​ខ្លួន​ទាំង​នោះ  បាន​ថ្លែង​ប្រាប់​បណ្ដាញ​វិទ្យុ និង​ទូរទស្សន៍​អូស្ត្រាលី អេប៊ីស៊ី (ABC) នៅ​ក្នុង​ការ​ទាមទារ​តវ៉ា​នោះ​ថា៖ «ខ្ញុំ​បាន​ទាក់​ទង ជា​មួយ​ជន​ភៀស​ខ្លួន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​ពួក​គេ​បាន​និយាយ​ថា មន្ត្រី​របស់​ក្រសួង​អន្តោប្រវេសន៍ [...]

អ្នក​សង្កេត​ការណ៍​ប្រលង​មាន​«អង្គរក្ស​ឆ្វេច​ឆ្វាច»​ម្នាក់ រង​ការ​ព្រមាន

អ្នក​សង្កេត​ការណ៍​ប្រលង​មាន​«អង្គរក្ស​ឆ្វេច​ឆ្វាច»​ម្នាក់ រង​ការ​ព្រមាន

សេចក្តីប្រកាសព័ត៌មាន របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែលចេ​ញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា បាន​ឱ្យ​ដឹង​ថា អ្នក​សង្កេត​ការណ៍​មួយ​រូប​ឈ្មោះ នូ សុវណ្ណារ៉ា មក​ពី​អង្គការ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ដែល​កាល​ពី​សម័យ​ប្រលង​លើក​ទី​មួយ ប្រើ​ឈ្មោះ​ជា​មន្រ្តី​បម្រើ​ការ នៅ​អង្គការ​ច្បាប់​នោះ បាន​បំពាន​ទៅ​នឹង​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ឆ្លៀត​យក​តួនាទី​ជា​អ្នក​សង្កេត​ការណ៍ របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទៅ​ប្រើ​ប្រាស់​ជា​អំណាច​ផ្ទាល់​ខ្លួន បំពាន​លើ​ដំណើរការ​ប្រលង ដែល​អង្គភាព​មិន​អាច​ទទួល​យក​បាន។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា៖ «បុគ្គលនេះ បាននាំមខនុស្សមួយចំនួន ចូលទៅក្នុងមណ្ឌល​ប្រលងដោយបំពានច្បាប់ គ្មាន​ប័ណ្ណ​អនុញ្ញាត​ជា​អ្នក​សង្កេត​ការណ៍ ហើយទាមទារពីមណ្ឌលប្រលង ដែល​ត្រូវរៀបចំឱ្យខ្លួន នូវលក្ខណៈពិសេសផ្តាច់មុខជាច្រើន ដែល​ខ្លួន​មិន​មាន​សិទ្ធិ។ [...]

សភា​​ហៅ​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ មក​សួរ​នាំ​ជា​លើក​ទី១ តាំង​ពី​ប្រាំ​អាណត្តិ​មក​ហើយ

សភា​​ហៅ​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ មក​សួរ​នាំ​ជា​លើក​ទី១ តាំង​ពី​ប្រាំ​អាណត្តិ​មក​ហើយ

លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន លោកស្រី កែ សុវណ្ណរតន៍ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈ​កម្មការ​សុខាភិបាល សង្គម​កិច្ច អតីត​យុទ្ធជន យុវនីតិ​សម្បទា ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា (គណៈ​កម្មការ​ទី៨) ហៅ​មក​សាកសួរ តតាំង​ចំពោះ​មុខ​គណកម្មការ​ទី៨​នៃរដ្ឋសភា ពាក់​ព័ន្ធ​នឹង​បញ្ហា​ការងារ បញ្ហា​ប្រាក់​ខែ​គោល​របស់​កម្មករ និយោជិក​ជា​ដើម។

ក្នុងកិច្ចសំភាស ជាមួយ​អ្នក​សារព័ត៌មាន​មុន​កិច្ច​ជំនួប​នេះ លោក អ៊ិត សំហេង បាន​សរសើរ​និង​បញ្ជាក់​យ៉ាង​ខ្លី​ហើយ​ខ្លឹម​ថា នេះ​ជា​លើក​ទី១​ហើយ ដែល​រដ្ឋសភា​កម្ពុជា បាន​កោះ​ហៅ​រូប​លោក មក​ធ្វើការ​សាក​សួរ ក្នុង​តួនាទី​និង​មុខ​តំណែង សម្រាប់​រយៈ​ពេល​ប្រាំ​អាណត្តិ​មក​នេះ។

យ៉ាងណាក៏ដោយ ពេលឡើងដល់«តុ»ជជែកដេញដោល នៅចំពោះមុខគណកម្មការជំនាញទី៨ នៃរដ្ឋសភា [...]

ឈប់​ម៉ូតូ​ដោះ​ទុក្ខ​សត្វ ត្រូវ​ចោរ​វាយ​ដណ្តើម​យក​ម៉ូតូ របួស​ធ្ងន់

ឈប់​ម៉ូតូ​ដោះ​ទុក្ខ​សត្វ ត្រូវ​ចោរ​វាយ​ដណ្តើម​យក​ម៉ូតូ របួស​ធ្ងន់

យុវជនម្នាក់ ដែល​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​និស្សិត​រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឆ្នាំ​ទី៤ និង​ម្នាក់​ទៀត ត្រូវ​ជា​មិត្តភក្តិ​ជិត​ស្និត នៅ​បន្ទប់​ជា​មួយ​គ្នា ត្រូវ​បាន​ចោរ​ប្លន់​យក​ម៉ូតូ នៅ​ពេល​ដែល​ត្រឡប់​ពី​លេង​ផ្ទះ​មិត្តភក្តិ​វិញ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​តាម​បណ្តោយ​ផ្លូវ​រទេះ​ភ្លើង ជិត​ផ្សារ​ដី​ហុយ កាល​ពី​ម៉ោង​ជិត ១០:០០​យប់​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ ២០១៤។

យុវជនទាំងពីរនាក់នេះ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ។ សព្វ​ថ្ងៃ​នេះ ពួកគេ​មក​បន្ត​ការ​សិក្សា នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជួល​ផ្ទះ​ស្នាក់ នៅ​ម្តុំ​ជិត​ផ្សារ​ដី​​ហុយ។ នៅ​ល្ងាច​ថ្ងៃ​ទី ១១ ខែតុលា ជន​រង​គ្រោះ​ឈ្មោះ បឿន ប៊េត និង​មិត្តភក្តិ​បាន​ទៅ​លេង​ផ្ទះ​មិត្តភក្តិ ដែល​រៀន​ថ្នាក់​ជា​មួយ​គ្នា នៅ​ភ្នំពេញ​ថ្មី។

លុះដល់វេលាម៉ោងជិត ១០:០០យប់ ទើបបបួលគ្នាត្រឡប់មកផ្ទះវិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...