នាយកក្រុមហ៊ុន AirAsia៖ សូមបន់ស្រន់ ជូនអ្នកនៅលើយន្ដហោះបាត់ខ្លួន
ភ្លាមៗបន្ទាប់ពីដំណឹងបាត់យន្ដហោះ បានធ្លាក់ចុះមកជាអកុសល គ្រប់ដណ្ដប់ទៅលើក្រុមហ៊ុនអាកាសចរណ៍លក់សំបុត្រថោករបស់ខ្លួនរួច លោក តូនី ហ្វែណង់ដេស អគ្គនាយកក្រុមហ៊ុន អ៊ែរអេសៀ បានចេញមកសម្ដែងសមានចិត្តដ៏ជ្រាលជ្រៅ ទៅកាន់អ្នកដំណើរនិងអ្នកបម្រើការទាំងអស់ នៅលើយន្ដហោះ តាមរយៈពេលទំព័រទ្វីសធើរផ្លូវការរបស់លោក។ លោកបានសរសេរជាដំបូងថា «សូមអរគុណចំពោះការបន់ស្រន់របស់អ្នករាល់គ្នា។ តែយើងត្រូវរឹងប៉ឹងទាំងអស់គ្នាឡើង។»
ហេតុការណ៍ដ៏អាក្រក់បានកើតឡើង ទៅលើក្រុមហ៊ុនដែលកំពុងមានប្រជាប្រិយភាព របស់ប្រទេសម៉ាឡេស៊ី៖ យន្ដហោះធុនអ៊ែរប៊ូស ៣២០-២០០ (Airbus 320-200) ដែលបានភ្ជាប់ជើងហោះហើរលេខ QZ8501 បានបាត់ពីការត្រួតពិនិត្យដែនអាកាស ខណៈយន្ដហោះបានហោះមកដល់លំហរសមុទ្រហ្សាវ៉ា (Java) ចេញពីក្រុង ស៊ូរ៉ាប៉ាយ៉ា [...]