Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ទីប្រឹក្សា​វត្ត​សាមគ្គី​រង្សី គ្រោង​ប្តឹង​ចៅ​អធិការ​ទៅ​តុលាការ រឿង​ប្រើ​ហិង្សា (vdo)

ទីប្រឹក្សា​វត្ត​សាមគ្គី​រង្សី គ្រោង​ប្តឹង​ចៅ​អធិការ​ទៅ​តុលាការ រឿង​ប្រើ​ហិង្សា (vdo)

ព័ត៌មានមួយបានលើកឡើងបរិហា ពីការរគ្រប់គ្រងវត្តសាមគ្គីរង្សី ដោយព្រះចៅអធិការវត្ត ព្រះនាម សៀង សុវណ្ណារ៉ា និងគ្រូសូត្រឆ្វេង ថាបានគំរាមកំហែង បិទសិទ្ធិបញ្ចេញមតិ និងការប្រើប្រាស់អំពើហិង្សាលើព្រះអង្គផ្ទាល់ និងសង្ឃដទៃទៀត ហើយថានឹងត្រៀមពាក្យបណ្ដឹងមួយ ឡើងទៅអាជ្ញាធរ និងតុលាការ ដើម្បីស្វែងរកយុត្តិធម៌។

ព្រះតេគុណ សុទ្ធ ឆៃយ៉ា ដែលទើបមកគង់នៅក្នុងវត្តសាមគ្គីរង្សីនេះ ប្រមាណជាងមួយខែ បានសម្ដែងសង្ឃដីការប្រាប់ទស្សនាវដ្ដីថា ថ្នាក់ដឹកនាំវត្តសាមគ្គីរង្សីបានគំរាមកំហែង និងបង្ខំឲ្យផ្តិតមេដៃ លើលិខិតយល់ព្រមទទួលស្នាក់ នៅក្នុងវត្តត្រឹមតែ៦០ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីនោះមក បានហាមឃាត់ព្រះអង្គ មិនឲ្យនិយាយស្តី ឬចាត់ចែងការងារអ្វីក្នុងវត្តនោះឡើយ។

ព្រះសង្ឃដែលមានព្រះជន្ម៤៥ ព្រះវស្សា ដែលមានងារជាទីប្រឹក្សាវត្ត បានបន្តថា ព្រះចៅអធិការវត្តនេះ បានតម្រូវឲ្យព្រះអង្គធ្វើអ្វី ទៅតាមការចង់បានរបស់គេ (ព្រះចៅអធិការ) [...]

រថភ្លើង​បុក​រថយន្ដ​ផ្ទុះ​ឆេះ​នៅ​រដ្ឋ​ញ៉ូយក ស្លាប់​៦​នាក់ (vdo)

រថភ្លើង​ដែល​រត់​នៅ​តាម​តំបន់​ជាយ​ក្រុង បាន​បុក​រថយន្ដ ហ្សីប ឆារ៉ូគី (Jeep Cherokee) មួយ​គ្រឿង នៅ​លើ​ផ្លូវ​របស់​ខ្លួន នៅ​ក្នុង​រដ្ឋ​ញ៉ូយក​សហរដ្ឋ​អាមេរិក។ គ្រោះ​ថ្នាក់​បាន​កើត​ឡើង នៅ​យប់​ថ្ងៃ​អង្គារទី​២ ចូល​មក​ថ្ងៃ​ពុធ​ទី៤ ខែ​កុម្ភៈ​នេះ ដែល​ជា​ពេល​វេលា​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​ដំណើរ នៅ​ក្បែរ​ទី​ក្រុង វ៉ាឡាយ៉ា (Valhalla) ចំងាយ​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ ពី​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ញ៉ូយក។

អភិបាលរដ្ឋញ៉ូយក លោក អេនឌ្រូ គូអូម៉ូ (Andrew Cuomo) បាន​ថ្លែង​ឲ្យ​ដឹង​ពី​តុល្យភាព​ចុង​ក្រោយ​ថា មាន​មនុស្ស​៦នាក់​បាន​ស្លាប់ ក្នុង​នោះ​មាន​អ្នក​បើកបរ​រថភ្លើង​ជា​ស្ត្រី​ម្នាក់ និង​អ្នក​ដំណើរ​ប្រាំ​នាក់ ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ចំណត (Grand Central) នៃ​សង្កាត់​ម៉ាណាតាន់ (Manhattan របស់​ទីក្រុង​ញ៉ូយក)។

គ្រោះថ្នាក់ដែលបង្កឲ្យមានការផ្ទុះឆេះជាភ្លើង និងហុយជាផ្សែងយ៉ាងខ្មួលខ្មាញនេះ [...]

យន្ដហោះ TransAsia ធ្លាក់​នៅ​តៃវ៉ាន់ យ៉ាង​ហោច​២៥នាក់​ស្លាប់ (vdo)

យន្ដហោះ TransAsia ធ្លាក់​នៅ​តៃវ៉ាន់ យ៉ាង​ហោច​២៥នាក់​ស្លាប់ (vdo)

មនុស្ស​១៥​នាក់ បាន​រួច​រស់​មាន​ជីវិត ពី​ហេតុការណ៍​ធ្លាក់​យន្ដហោះ​នេះ ដែល​ទើប​តែ​ហោះ​ងើប​ខ្លួន បាន​បន្តិច​ពី​ព្រលាន​យន្ដហោះ នៅ​​វេលា​​ម៉ោង ១០ និង​​៥៥​នាទី ព្រឹក​ថ្ងៃ​ពុធ ទី​០៤ ខែ​កុម្ភៈ​នេះ។ បើ​តាម​អាជ្ញាធរ​ផ្នែក​អាកាសចរណ៍​ស៊ីវិលរបស់​កោះ​តៃវ៉ាន់ បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​១៧នាក់​ទៀត កំពុង​បាត់​ខ្លួន​នៅ​ឡើយ។

វីដេអូ​មួយ​ដែល​ថត​ដោយ អ្នក​បើកបរ​រថយន្ដ​ម្នាក់ បាន​បង្ហាញ​ថា យន្ដហោះធុន ATR 72-600​ បាន​ធ្លាក់​ក្នុង​សភាព​ផ្អៀង​ខ្លួន​​ទៅ​មួយ​ចំហៀង នៅ​លើផ្លូវ​ស្ពាន​មួយ ដែល​ស្ថិត​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រលាន​យន្ដហោះ។ បន្ទាប់​មក​យន្ដហោះ ដែល​ទំនង​ជា​បាន​គេច​ខ្លួន​រួច ចេញ​ពី​ការ​ប៉ះ​ទង្គិច​ជា​មួយ​អាគារ​ធំៗ​នោះ បាន​បញ្ចប់​វាសនា​របស់​ខ្លួន នៅ​ក្នុងស្ទឹង​។

អ្នកដំណើរមួយចំនួនដែលមានពាក់អាវការពារ បានបណ្ដោះខ្លួនចេញម្ដងម្នាក់ ពីតួបាក់បែកនៃយន្ដហោះ និង​ពីទឹក ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះ [...]

ឡុង ឌីម៉ង់ ថា​រដ្ឋ​មិន​អាច​ដំឡើង​ប្រាក់​ខែ ជូន​តៃកុង​រថយន្ត​ក្រុង​បាន​ទេ

ឡុង ឌីម៉ង់ ថា​រដ្ឋ​មិន​អាច​ដំឡើង​ប្រាក់​ខែ ជូន​តៃកុង​រថយន្ត​ក្រុង​បាន​ទេ

សាលា​រាជធានី​ភ្នំពេញ មិន​អាច​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ដូច​នៅ​ក្នុង​វិស័យ​ឯងជន​មួយ​ចំនួន​បាន​នោះ​ទេ។ នេះ​ជា​ការ​ថ្លែង​បញ្ជាក់ នៅ​រសៀល​ថ្ងៃ​ទី០៣ ខែ​កុម្ភៈ​នេះ របស់​លោក ឡុង ឌីម៉ង់ មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពញ បន្ទាប់​ពី​កូដកម្ម​របស់​ក្រុម​តៃកុង​រថយន្ដ​ក្រុង​សាធារណៈ​ច្រើន​សិប​នាក់ បាន​ផ្ទុះ​ឡើង កាល​ពី​ព្រឹក​ថ្ងៃ​ដដែល ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​បៀវត្សន៍​ចាប់​ពី ២៨០ ដុល្លា​ទៅ​ ៣០០ដុល្លា។

លោក ឡង់ ឌីម៉ង់ បាន​ពន្យល់​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​តាម​រយៈ​ទូរស័ព្ទ​ថា ក្រុម​ការងារ​ធ្លាប់​បាន​ជជែក ចំពោះ​បញ្ហា​នេះ​រួច​រាល់​អស់​ហើយ ជា​មួយ​នឹង​តៃកុង​ឡាន​ទាំង​នោះ ដោយ​បញ្ជាក់​ថា​ការងារ​ដែល​ពួក​គាត់​ធ្វើ​នោះ ជា​សេវ៉ា​ដឹក​ជញ្ជូន​របស់​រដ្ឋ ហើយ​ចំពោះ​ប្រាក់​ខែ​ក្នុង​មួយ​ខែ ៣២ម៉ឺន​រៀល សំរាប់​បុគ្គលិក​បណ្តែត និង​មាន​បូក​បញ្ចូល​ជា​មួយ​ប្រាក់ [...]

អូបីជាន់៖ អភិបាល​ខេត្ត​រង​បដិសេធ​ថា មិន​បាន​សន្យា​បី​ថ្ងៃ​អី​ទេ

អូបីជាន់៖ អភិបាល​ខេត្ត​រង​បដិសេធ​ថា មិន​បាន​សន្យា​បី​ថ្ងៃ​អី​ទេ

ពលរដ្ឋ​ដែល​មាន​ជម្លោះ បាន​និយាយ​ថា ដើម្បី​ឲ្យ​ការ​តវ៉ា​របស់​ពលរដ្ន​មក​ពី​ឃុំ​អូបីជាន់ កាល​ពី​ថ្ងែ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥​កន្លង​ទៅ នៅ​មុខ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ឆាប់​បិទ​បញ្ចប់​នោះ អភិបាល​រង​ខេត្ត បាន​ជួប​តំណាង​ពលរដ្ឋ​ទាំង​ប្រាំ​នាក់ ដោយ​បាន​សន្យា​ប្រាប់​ថា នឹង​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី ឲ្យ​ក្រុម​ពលរដ្ឋ​នៅ​បី​ថ្ងៃ​ទៀត។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​ខាង​ជើង​មួយ​នេះ បាន​បដិសេធ​ថា​លោក​មិន​បាន​សន្យា​អ្វី​ឡើយ។

ការសន្យាដែល​បើ​គិត​ជា​ថ្ងៃ បាន​មក​ដល់​ថ្ងៃ​ចុង​ញ្ចប់​របស់​វា នៅ​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​ហើយ។

លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ជាមួយទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា លោកសូមបដិសេធទាំងស្រុង នូវអ្វីដែក្រុមពលរដ្ឋបានលើកឡើង។ លោកបញ្ជាក់ថា មិនបាននិយាយថា​បីថ្ងៃ​ទៀត ចុះទៅដោះស្រាយនោះទេ គឺលោកនឹងជួបប្រជុំជាមួយថ្នាក់ខេត្តសិន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...