កែម ឡី៖ រដ្ឋាភិបាលអនុវត្តច្បាប់មិនស្មើគ្នា រវាង អាឡិច និងយួន
ថ្លែងនៅក្នុងសន្និសិទកាសែត ដែលរៀបចំឡើង ដោយបណ្តាញព្រះសង្ឃឯករាជ្យ និងយុវជននាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នៅមជ្ឈមណ្ឌលអប់រំ ច្បាប់សម្រាប់សហគមន៍ លោក កែម ឡី អ្នកស្រាវជ្រាវបញ្ហាសង្គម បាននិយាយថា រដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ មិនមានសមភាព រវាងជនជាតិយួន ដែលរស់នៅក្នុងប្រទេស និងសកម្មជនការពារព្រៃឈើ លោក អាឡិច ខណៈដែលជនជាតិវៀតណាមជាច្រើនពាន់នាក់ រស់នៅក្នុងកម្ពុជាទាំងខុសច្បាប់ និងយូរឆ្នាំមកហើយ ប៉ុន្តែហាក់គ្មានវិធានការអ្វី ពីរដ្ឋាភិបាលក្នុងការបញ្ជូនពួកគេ ទៅស្រុកវិញឡើយ។
លោក កែម ឡី បានពន្យល់ថា៖ «ជនជាតិយួន ដែលរស់នៅកម្ពុជា ខុសច្រើនណាស់ដែលជាប់គុក។ ខ្ញុំសួរ ទេព វណ្ណី សួរ យ៉ោម បុប្ផា កាលនៅជាប់គុក ក្នុងចំណោម២០នាក់ យ៉ាងហោចណាស់មាន(យួន) ២ទៅ៣នាក់ ដែលជាប់ពន្ធនាគារ អញ្ចឹងរយៈពេលបីខែដែលជាប់ពន្ធនាគារ។ ចុះហេតុអីបានជាគេមិនចាប់បញ្ជូន ទៅស្រុកយូនវិញ ហេតុអីបានជាចាប់តែអាឡិច? អាហ្នឹងវាឆ្លុះបញ្ចាំងឱ្យឃើញ [...]