Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

« ខ្ញុំ​ខ្សោយ ត្រូវ​សម្រាក​១ទៅ​២​អាទិត្យ» ពាក្យ​ចុង​ក្រោយ​របស់ សុខ សេរី

« ខ្ញុំ​ខ្សោយ ត្រូវ​សម្រាក​១ទៅ​២​អាទិត្យ» ពាក្យ​ចុង​ក្រោយ​របស់ សុខ សេរី

លោក សុខ សេរី នាពេលកន្លងមក ក្នុងការបំពេញការងារ របស់លោក ជាអ្នកសារព័ត៌មាន លោកតែង ធ្វើទំនាក់ទំនង ជាមួយបណ្តាមិត្តរួមអាជីពទាំងអស់ ដែលលោកស្គាល់ តាមរយៈកម្មវិធី វ៉ាត់អាប់ (WhatsApp) ក្នុងទូរស័ព្ទរបស់លោក។ គឺតាមរយៈកម្មវិធីនេះហើយ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួលនូវសម្លេងរបស់លោក និងអាចជាសម្លេងចុង​ក្រោយរបស់លោក មុនពេលលាចាកលោក។

លោក សុខ សេរី និពន្ធនាយកព័ត៌មានស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEATV) និងជាអតីតអ្នកយកព័ត៌មាន ជាង​១០ឆ្នាំ ឲ្យវិទ្យុអាស៊ីសេរី បានទទួលមរណភាពដោយជំងឺស្ទះសសៃឈាម និងជំងឺសួត កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ជិត១០ព្រឹក ក្នុងវ័យ៤៣ឆ្នាំ។ តាមប្រភពដែលស្និត នឹងគ្រួសាររបស់លោក បានបញ្ជាក់ប្រាប់ថា ក្រៅពីជំងឺដ៏រ៉ាំរ៉ៃទាំងពីរខាងលើ លោក សុខ សេរី ទំនងជារងគ្រោះ នឹងជំងឺទឹកនោមផ្អែមមួយទៀត។

យ៉ាងណាក៏ដោយ លោកតែងតែធ្វើការតស៊ូ ទៅពិនិត្យ និងព្យាបាលជាប្រចាំ។ [...]

ទុក​កូន​អាយុ​១២​ឆ្នាំ​ឲ្យ​ចាំ​ផ្ទះ ​ធ្វើ​កំពុប​ទឹក​ក្ដៅ​លើ​មុខ​ជិត​ខ្វាក់​ភ្នែក

ទុក​កូន​អាយុ​១២​ឆ្នាំ​ឲ្យ​ចាំ​ផ្ទះ ​ធ្វើ​កំពុប​ទឹក​ក្ដៅ​លើ​មុខ​ជិត​ខ្វាក់​ភ្នែក

កុមារា សុផាន ដែលល្បីពេញស្រុកពេញភូមិ ថាមានទេពកោសល្យ ខាងគូរគំនូរ យ៉ាងប៉ិនប្រសព្វនោះ អាចនឹងខ្វាក់ លែង​មើលអ្វីឃើញជាបន្តទៅទៀត។ ហេតុការណ៍កើតឡើង នៅថ្ងៃទី៥ ខែមីនាកន្លងមក ខណៈដែល​កុមារអាយុ១២​ឆ្នាំ​រូប​នេះ ជាមួយនឹងបងប្រុសភ្លោះ របស់កុមារម្នាក់ទៀត ត្រូវបានឪពុកម្ដាយ ទុកឲ្យនៅចាំផ្ទះ និងជួយធ្វើការផ្ទះ​បន្តិច​បន្តួច ហើយ​ពួកគាត់ទាំងពីរ បានចេញទៅធ្វើការ នៅខាងក្រៅ។

ម្តាយរបស់កុមារ អ្នកស្រី ស្វាយ សាមន ដែលរស់នៅភូមិ ត្រពាំងឌៀលើ ឃុំជ្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង បាន​ថ្លែង​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តាមរយៈទូរស័ព្ទថា ការទុកកូនប្រុសអ្នកស្រី អាយុ១២ឆ្នាំ នៅផ្ទះតែឯង ទាំង​នៅ​ក្មេងវ័យដូច្នេះ មិនមែនជាលើកទីមួយទេ តែវាជាករណី «រៀងរាល់ថ្ងៃ»។ អ្នកស្រីថ្លែងឡើងថា នៅពេលដែលគាត់​មិន​នៅផ្ទះ កូនប្រុសរបស់គាត់ តែងតែធ្វើការជំនួសដៃជើងដូច្នេះ។

ជាអកុសល្យ កូនប្រុសរបស់អ្នកស្រី ឈ្មោះ សឿន សុផាន រូបនេះ [...]

ក្រុមហ៊ុន​រុក​រក​រ៉ែ​មាស​ចំនួន​២ នៅ​ខេត្ត​រតន​គិរី មាន​ពិន្ទុ​ល្អ​ខាង​សិទ្ធិ​មនុស្ស

ក្រុមហ៊ុន​រុក​រក​រ៉ែ​មាស​ចំនួន​២ នៅ​ខេត្ត​រតន​គិរី មាន​ពិន្ទុ​ល្អ​ខាង​សិទ្ធិ​មនុស្ស

ប្រសិនបើក្រុមហ៊ុនភាគច្រើន តែងមានពិន្ទុមិនសូវល្អ ក្នុងវិស័យគោរពសិទ្ធិមនុស្ស និងចូលចិត្តប្រើប្រាស់ កម្លាំង​ប្រាក់​របស់ខ្លួន ដើម្បីយកឈ្នះ ឲ្យខាងតែបាននោះ ប៉ុន្តែនៅខេត្តរតនគិរី មានក្រុមហ៊ុនរុករករ៉ែចំនួនពីរ ត្រូវបានក្រុមមន្ត្រី​សង្គម​ស៊ីវិល ដែលធ្វើការឃ្លាំមើល នៅក្នុងខេត្ត ថ្លែងសរសើរថា ជាក្រុមហ៊ុនគំរូដ៏កម្រ។

លោក ឆាយ ធី អ្នកសម្របសម្រួល របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្ត រតនគិរី បានលើកឡើងថា ក្រុមហ៊ុន​ទាំងពីរ គឺក្រុមហ៊ុន មីស្កូហ្គូល និងក្រុមហ៊ុនអង្គរហ្គូល (MESCO GOLD & ANKOR GOLD) មានគោលជំហរ​ស្មោះត្រង់ ចំពោះរដ្ឋាភិបាល ប្រជាជន និងសង្គមស៊ីវិល ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែ ដែលបានបង្ហាញថា មានផល​ប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលនៅតំបន់នោះពិតមែន។ ដោយក្នុងមូលហេតុនេះ ក្រុមហ៊ុនបានសន្យាថា នឹងផ្តល់​សំណងសមរម្យ និងមិនបង្ខិតបង្ខំ ឲ្យប្រជាពលរដ្ឋចាកចេញ ដោយគ្មានសំណងនោះឡើយ ពោលគឺក្រុមហ៊ុនធ្វើការ [...]

ចាក់​សង្សា​ខ្លួន​នឹង​កាំបិត ហើយ​​​​​ថែម​១​ញញួរ ព្រោះ​«អាហារ​ត្រជាក់»

ចាក់​សង្សា​ខ្លួន​នឹង​កាំបិត ហើយ​​​​​ថែម​១​ញញួរ ព្រោះ​«អាហារ​ត្រជាក់»

នៅសល់តែបន្តិចទៀត ស្ត្រីរងគ្រោះ នឹងមិនអាចរស់រាន មានជីវិតតទៅទៀតឡើយ។ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ស្ត្រី​ម្នាក់នេះ ត្រូវបានចាក់ ចំនួន១៣កាំបិត នៅលើដងខ្លួន និងដំមួយញញួរ នៅលើដៃ ដោយបុរសជាសង្សា រស់នៅជា​មួយ​គ្នា។ ហេតុការណ៍បានកើតឡើង នៅក្នុងគេហដ្ឋានរបស់អ្នកទាំងពីរ ស្ថិតក្នុងក្រុង កាប៊ិនក្រេក នៃរដ្ឋមីឈីហ្គេន សហរដ្ឋ​អាមេរិក។

ចំពោះមូលហេតុ ដែលឈានទៅដល់ ការឈោះប្រកែកកាប់ចាក់គ្នានេះ កើតចេញពីរឿងមួយ ដែលមិនគួរឲ្យកើត! បុរស​អាយុ៣៦ឆ្នាំ ម៉ៃឃើល ឃីណេ (Michael Keeney) បានផ្ទុះកំហឹងខ្លាំងឡើង បន្ទាប់ពីសង្សារបស់ខ្លួន បានរៀបចំ​អាហារ​ពេលល្ងាចឲ្យខ្លួន មិនបានកម្ដៅជាមុន។ បុរសចិត្តក្ដៅ បានស្ទុះទៅរកកាំបិត និងញញួរ ហើយបានបើកការវាយ​ប្រហារ គ្មានត្រាប្រណីទៅលើស្ត្រី គូស្នេហ៍ ដែលរស់នៅជាមួយគ្នា។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មាន​អង់គ្លេស Daily Mail។

កម្លាំងនគរបាល បានដឹងពីហេតុការណ៍នេះ ដោយសារអ្នកជិតខាង [...]

នាង ផល្លា នាំ​មុខ​ការ​បោះ​ឆ្នោត​ជា​គ្រូ​ឆ្នើម​ពិភពលោក​ សម្រាប់​ទឹក​ប្រាក់​១លាន​ដុល្លារ

នាង ផល្លា នាំ​មុខ​ការ​បោះ​ឆ្នោត​ជា​គ្រូ​ឆ្នើម​ពិភពលោក​ សម្រាប់​ទឹក​ប្រាក់​១លាន​ដុល្លារ

អ្នកគ្រូ នាង ផល្លា ជាបេក្ខភាពមួយរូប ក្នុងចំណោម ១០នាក់ចុងក្រោយ សម្រាប់ទទួលពានរង្វាន់ គ្រូឆ្នើមពិភពលោក Global Teacher Prize ដែលមានទឹកប្រាក់ ១ លានដុល្លារសហរដ្ឋអាមេរិក។ លទ្ធផលចុងក្រោយ នៃពានរង្វាន់គ្រូឆ្នើម ពិភពលោក នឹងត្រូវប្រកាសនៅទីក្រុងឌូបៃ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ។

ក្នុងការបោះឆ្នោត តាមរយៈបណ្តាញអ៊ីនធើណេត អ្នកគ្រូបានវ៉ាដាច់បេក្ខជនឆ្នើមដទៃទៀត។ អ្នកគ្រូទទួលបាន​សម្លេង​គាំទ្រ រហូតដល់ជាង៤២ពាន់នាក់ លើបេក្ខជនទាំង៩រូបទៀត ដូចជា លោក Azizullah Royesh មកពីប្រទេស អាហ្វហ្កា​នីស្ថាន លោកស្រី Kiran Bir Sethi មកពីប្រទេស ឥណ្ឌា លោក Guy Etienne មកពីប្រទេស ហៃទី លោកស្រី Jacqueline Jumbe Kahura មកពីប្រទេស កេនយ៉ា លោកស្រី Nancie Atwell មកពីសហរដ្ឋអាមេរិក លោក Richard Spencer មក​ពី​ចក្រភព អង់គ្លេស លោក Stephen Ritz មកពីសហរដ្ឋអាមេរិក លោកស្រី Naomi Volain មកពីសហរដ្ឋ​អាមេរិក និង លោក Madenjit Singh [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...