Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

កំណត់​ទូត​រឿង​«ព្រំដែន»៖ ហោ ណាំហុង ​ចង់​ស្ដារ​មុខ?

កំណត់​ទូត​រឿង​«ព្រំដែន»៖ ហោ ណាំហុង ​ចង់​ស្ដារ​មុខ?

បន្ទាប់ពីករណី វៀតណាមចូលមក បាញ់ថ្នាំសម្លាប់ដំណាំ ពលរដ្ឋខ្មែរ នៅខេត្តត្បូងឃ្មុំ រួច រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានលោក ហោ ណាំហុង ជារដ្ឋមន្ត្រីការបរទេស បានលោត មួយជំហានយ់ាងវែង។ ជំហានដ៏​វែង​នោះ គឺការផ្ញើរកំណត់ទូត ពីករណីវិវាតព្រំដែនថ្មីមួយ នៅផ្នែកឦសាននៃប្រទេស តវ៉ាទៅប្រទេសវៀតណាម ខុស​ពីករណីវិវាតព្រំដែនមុន នៅខេត្តត្បូងឃ្មុំ ដែលលោក ហោ ណាំហុង បានអះអាងថា ពលរដ្ឋកម្ពុជា​បាន​ឈ្លាន​ពាន ទៅដាំដំណាំ នៅក្នុងទឹកដីវៀតណាម។

ជម្លោះព្រំដែនថ្មីនោះ កើតឡើងនៅក្នុងតំបន់មួយ ដែលបើតាមរដ្ឋាភិបាល ជា«តំបន់ស» មិនមែនជាទឹកដី របស់​ប្រទេសណាឡើយ តែបើតាមក្រុមប្រឆាំង ថានោះគឺជាទឹកដីកម្ពុជា ស្ថិតក្នុងខេត្តរតនៈគីរី។ កងកម្លាំងចម្រុះ​ស្រុក​អូរយ៉ាដាវ ខេត្តរតនៈគីរី សហការជាមួយកងកម្លាំងសមត្ថកិច្ច វរៈការពារព្រំដែនគោក របស់កម្ពុជា បាន​ចុះ​ពិនិត្យ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ហើយបានរកឃើញថា ស្រះទឹកចំនួន៥កន្លែង (មានទំហំមិន​តូច​ជាង [...]

យន្ដហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង ចុះ​ចត​បន្ទាន់​ព្រោះ​បញ្ហា​ម៉ាស៊ីន

យន្ដហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង ចុះ​ចត​បន្ទាន់​ព្រោះ​បញ្ហា​ម៉ាស៊ីន

យន្ដហោះ អ៊ែរប៊ូស (Airbus 330) ដែលភ្ជាប់ជើងហោះហើរ MH148 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ បានទទួលភ្លើងខៀវ ឲ្យហោះងើបខ្លួន ចេញពីព្រលានយន្ដហោះ នៃក្រុងមែលប៊ន កាលពីរសៀល​ថ្ងៃសុក្រ ទី១២ ខែមិថុនា វេលាម៉ោង ១៤ ណិង១៦នាទី (ម៉ោងក្នុងស្រុក) ដើម្បីហោះសំដៅរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែនៅម៉ោងប្រមាណជា ១៥ យន្ដហោះត្រឡប់ក្រោយ ហើយបានធ្វើការចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះដដែលនេះ ដោយសារមានបញ្ហាខាងម៉ាស៊ីនប្រតិកម្ម។ នេះបើតាមការអះអាងឲ្យដឹង របស់​អ្នកនាំពាក្យព្រលានយន្ដហោះ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។

ការត្រឡប់មកចុះចតវិញនោះ បានប្រព្រឹត្តិទៅ ដោយមិនមានហេតុភេទអ្វី គួឲ្យកត់សម្គាល់ទេ។

បើតាមការពន្យល់ របស់ការិយាល័យសុវត្ថិភាព នៃការដឹកជញ្ជូនតាមផ្លូវអាកាស របស់ប្រទេសអូស្ត្រាលី ដែល​ទទួលបន្ទុក ខាងការរុករកយន្ដហោះបាត់ខ្លួន MH370 (បាត់ខ្លួនតាំងពីឆ្នាំ២០១៤) [...]

ខ្មាន់​កាំភ្លើង​បាន​បាញ់​រះ​លើ​នគរបាល រួច​ព្រមាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ដាឡាស

ការបាញ់ប្រហារ បានកើតឡើង នៅរំលងអាធ្រាត យប់ថ្ងៃសុក្រ ចូលមកព្រឹកថ្ងៃសៅរ៍ទី១៣ ខែមិថុនានេះ ក្នុង​សង្កាត់បញ្ជាការដ្ឋាន របស់កម្លាំងនគរបាល ក្រុងដាឡាស របស់រដ្ឋតិចសាស សហរដ្ឋអាមេរិក។ នេះបើតាម​ការ​ប្រកាសឲ្យដឹង ពីនគរបាលក្រុង ថ្លែងទៅកាន់អ្នកសារព័ត៌មាន។ រថយន្ដធុនមធ្យមមួយគ្រឿង ដែលសាក្សី​បាន​អះអាងថា មានពាសដោយដែកការពារនោះ បានបើកចូលមកបុករះ រថយន្ដតូចជាច្រើនគ្រឿង របស់នគរបាល ហើយអ្នកនៅក្នុងរថយន្ដធុនមធ្យមនោះ បានបើកការបាញ់ប្រហារឡើង សំដៅនគរបាល។ គ្រាប់បែកជាច្រើន ត្រូវបានគេរកឃើញ នៅក្រោមរថយន្ដនគរបាល។

បន្ទាប់ពីមានការបាញ់តបវិញ ពីសំណាក់នគរបាលនោះ ជនខ្មាន់កាំភ្លើង បានបើករថយន្ដគេ​ចខ្លួន តែបានចូល​ទៅ​ជាប់គាំង នៅក្នុងចំណតរថយន្ដ នៃភោជនីយដ្ឋានមួយ។ បើតាមទូរទស្សន៍ ស៊ីអិនអិន (CNN) ដែលបាន​តាម​ដាន​ករណីនេះ ជាប់រហូតនោះ បានរាយការណ៍ថា ការជជែកចរចាបានកើតឡើង រវាងជននៅក្នុងរថយន្ដ​ពាស​ដែកនោះ ជាមួយនឹងមន្ត្រីជំនាញ (ខាងចរចា) [...]

ក្រុមហ៊ុន​ស្និត​សង្កាត់ រារាំង​ក្រុមហ៊ុន​ស្និត​ពលរដ្ឋ មិន​ឲ្យ​ដាក់​លូ

ក្រុមហ៊ុន​ស្និត​សង្កាត់ រារាំង​ក្រុមហ៊ុន​ស្និត​ពលរដ្ឋ មិន​ឲ្យ​ដាក់​លូ

ប្រជាពលរដ្ឋ ក្នុងភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានចំណាយលុយ ដើម្បី​ភាពងាយស្រួល ក្នុងការស់នៅក្នុងភូមិនោះ បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងសកម្មភាពចុះ​មក​ហាម​ឃាត់នោះ ដោយមាននាំទាំងមន្រ្តីនគរបាល មកគម្រាមឲ្យបញ្ឈប់សកម្មភាព។ លោក ពិន វាត ជាពលម្នាក់ ក្នុង​ចំណោមអ្នកទាំង៣០គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥នេះថា ក្រុមអ្នកភូមិ មិនមែនមិនបានសុំអនុញ្ញាត ពីមេភូមិចៅសង្កាត់នោះទេ គឺបានធ្វើ​រួច​រាល់​ហើយ ដែលថវិកាទាំងនោះ បានពីការចូលរួម របស់ប្រជាពលរដ្ឋទាំងអស់ ដែលចង់បណ្ដោះទឹកចេញពីភូមិ នៅពេលមានភ្លៀង ដែលមានលូប្រវែងប្រមាណ ជា១០០ម៉ែត្រ។

លោកថា នៅពេលបានសម្រេច នាំគ្នាស្រុះស្រួល ដាក់ជួលគ្រឿងចក្រឲ្យគេធ្វើ ហេតុអ្វីបានជាក្រុមហ៊ុននោះ មក​ឃាត់ហើយថា ប្រជាពលរដ្ឋទាំងនេះ ធ្វើដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ [...]

«ស្រាត» ព្រោះ​ខឹង​នឹង​អស់​កៅអី​លក់​លើ​យន្ដហោះ

«ស្រាត» ព្រោះ​ខឹង​នឹង​អស់​កៅអី​លក់​លើ​យន្ដហោះ

បុរសចំណាស់ ជាអ្នកដំណើរម្នាក់ នៅក្នុងព្រលានយន្ដហោះ ឆាឡុតឌូគ្លាស (Charlotte-Douglas) នៅក្នុង​រដ្ឋ​ការ៉ូលីនខាងជើង សហរដ្ឋអាមេរិក បានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំពោះមនុស្សជាច្រើននាក់ ដែល​កំពុង​ត្រៀមខ្លួន ឡើងយន្ដហោះ។ បុរសចំណាស់យើង បានទម្លាក់ចោល ចេញពីខ្លួន នូវខោអាវទាំងអស់ ដើម្បី​តវ៉ា​ប្រឆាំង នឹងការមិននៅសល់កន្លែងទំនេរទៀត នៃជើងហោះហើរមួយ ដែលបុរសត្រូវជិះ។ នេះបើតាមការ​ផ្សាយ​ឲ្យដឹង របស់ទូរទស្សន៍ NBC កាលពីចុងខែមុន។

បុរសជាតិអាមេរិកាំងរូបនេះ ត្រូវធ្វើដំណើរតាមយន្ដហោះ ឆ្ពោះទៅកាន់ប្រទេស ចាម៉ែអីក (Jamaïque) ហើយ​បាន​មក​ព្រលានយន្ដហោះ ដោយមិនបានគិតថា ជើងហោះហើររបស់លោក ត្រូវបានអ្នកដំណើរផ្សេងទៀត ទិញ​យកកន្លែងអស់នោះទេ។ ប៉ុន្តែនៅពេល ដែលលោកបានដឹងថា កន្លែងត្រូវបានអ្នកផ្សេងទិញអស់ហើយ បុរស​ចំណាស់ បានស្រែកឡូឡាខ្លាំងៗឡើង ដល់បុគ្គលិករបស់ក្រុមហ៊ុន អាកាសចរណ៍ Us Airways [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...