សកម្មជន៤នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ងដាក់ញត្តិ
នាព្រឹកថ្ងៃទី២៥ ខែមិថុនានេះ នៅចំណុចព្រំប្រទល់ខណ្ឌដូនពេញ និងខណ្ឌចំការមក មុខមជ្ឈមណ្ឌលភ្នំពេញ ក្រុមយុវជនចលនា មាតាធម្មជាតិចំនួនបីនាក់ មានឈ្មោះ លោក សន ចាន់តារា, លោក ឌឹម គុណឌី, លោក មាស ហេង រួមនិងមន្រ្តីសមាគមអាដហុកម្នាក់ទៀត ឈ្មោះ ឌិត សុធី ត្រូវបានចាប់ និងបញ្ជូនខ្លួន ទៅកាន់សាលាខណ្ឌចំការមន។
ក្រុមសន្តិសុខ ប្រមាណជិត១០០នាក់ មកពីខណ្ឌចំនួនពីរខាងលើ ដឹកនាំដោយអភិបាលរងខណ្ឌចំការមន លោក ជរ គឹមស៊រ បានពង្រាយ និងបញ្ជាទៅកម្លាំងសន្តិសុខទាំងនោះ ឲ្យចូលទៅបំបែក ការជួបជុំរបស់ក្រុមយុវជន នៅចំណុចមុខមជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េ ដែញក្រុមយុវជនទាំងនោះ បានជួបជុំគ្នា រហូតមកដល់មុខមជ្ឈមណ្ឌលភ្នំពេញ ។
នៅចំបោះការជួបជុំគ្នានេះ អភិបាលរងខណ្ឌចំការមន ចេញបញ្ជាជាថ្មី ដោយគម្រាមថា បើសិនជាក្រុមយុវជនទាំងនោះ មិនចេញទេ នឹងធ្វើការចាប់ខ្លួន។ ប៉ុន្តែលោកអភិបាលរង មិនទាំងទម្លាក់សំដីចប់ផង ក្រុមសន្តិសុខ [...]
