ចាប់ផ្សឹក និងឃុំសង្ឃខ្មែរក្រោមពីរអង្គ ជាបញ្ជាពីយួន?
ការចាប់ព្រះកាយផ្សឹក និងឃុំព្រះសង្ឃខ្មែរក្រោម ពីរអង្គ ព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា ដោយអាជ្ញាធរខណ្ឌពោរសែនជ័យ ត្រូវបានមតិមួយចំនួនចាត់ទុកថា មានចរឹកនយោបាយ ដើម្បីរឹងបន្តឹងសម្លេង របស់ព្រះសង្ឃខ្មែរក្រោម ខណៈព្រះសង្ឃទាំងនោះ មានសកម្មភាពខ្លាំងក្លា ក្នុងការប្រឆាំងនឹងផលប្រយោជន៍វៀតណាម ក៏ដូចជាបញ្ហាដែលទាក់ទងនឹងព្រំដែន កាលពីពេលថ្មីៗនេះ។
ព្រះសង្ឃទាំងពីរអង្គ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នេះ នូវបទល្មើសចំនួនបី ដែលរួមមាន បទគំរាមសម្លាប់, បទរក្សាទុកគ្រឿងញៀន, និងប្រើប្រាស់លិខិតក្លែងក្លាយ។ បទចោទប្រកាន់នេះ ត្រូវបានក្រុមព្រះសង្ឃដែលស្និតនឹងព្រះសង្ឃទាំងពីរអង្គ ធ្វើការបដិសេធថា មិនដែលមានករណីទាំងនេះ កើតឡើងឡើយ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ព្រះចៅអធិការវត្ត សាមគ្គីរង្សី ព្រះតេជគុណ ថាច់ ហាសំអាង បានធ្វើការបរិហាថា [...]