Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

នាយ​ការិយាល័យ​នគរបាល​ខេត្ត​តាកែវ ត្រូវ​តៃកុង​ឡាន​ខ្លួន​ឯង​ថយ​រថយន្ត​បុក​ស្លាប់

នាយ​ការិយាល័យ​នគរបាល​ខេត្ត​តាកែវ ត្រូវ​តៃកុង​ឡាន​ខ្លួន​ឯង​ថយ​រថយន្ត​បុក​ស្លាប់

ជនរងគ្រោះ​ព្រោះអ្នកបើកបរ​រថយន្ដ​ខ្លួនឯង​នេះ ជាលោកវរសេនីយ៍ទោ (សក្ដិ៤កន្លះ) អ៊ុំ ចន្ទណារិទ្ធ មានថានៈ ជានាយការិយាល័យ នៃស្នងការនគរបាលខេត្ត តាកែវ។ លោកត្រូវបានអ្នកបើកបររថយន្តផ្ទាល់ខ្លួន ថយ​រថយន្ត​បុកស្លាប់ នៅផ្ទះរបស់លោក កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ក្នុងភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ប្រភពពីសមត្ថកិច្ចខេត្ត ក្នុងការស៊ើបអង្កេតជំហានដំបូង ហើយត្រូវបានដកស្រង់ ដោយសារព័ត៌មាន​ក្នុង​ស្រុក ជាច្រើននោះ បានបញ្ជាក់ថា នៅយប់នោះ លោក អ៊ុំ ចន្ទណារិទ្ធ បានជិះរថយន្ដត្រឡប់មកផ្ទះវិញ បន្ទាប់ពី​បាន​ទៅកន្លែងផឹកស៊ី ជាមួយនឹងមិត្តភក្តិ។ លុះមកដល់ផ្ទះ ជនរងគ្រោះ បានចុះពីលើរថយន្ត ដើម្បីមកធ្វើសញ្ញា ឲ្យ​អ្នក​បើក​រថយន្តរបស់លោក ថយរថយន្តចូលផ្ទះ។

ប៉ុន្តែគេនៅមិនទាន់ដឹងថា តើអ្នកបើកបរបានស្រវឹងស្រា ឬជាការធ្វេសប្រហេស ឬអាចជាការប៉ុនប៉ង​ធ្វើ​ឃាត​នោះទេ ប៉ុន្តែជនបង្ករូបនេះ បានថយរថយន្ដបុកលោកសក្ដិ៤កន្លះ [...]

អៀង ធីរិទ្ធ អតីត​ស្ត្រី​ទី​មួយ នៃ​របប​ខ្មែរ​ក្រហម បាន​ស្លាប់​ហើយ

អៀង ធីរិទ្ធ អតីត​ស្ត្រី​ទី​មួយ នៃ​របប​ខ្មែរ​ក្រហម បាន​ស្លាប់​ហើយ

អតីត«ស្ត្រីទីមួយ» នៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម អ្នកស្រី អៀង ធីរិទ្ធិ បានស្លាប់នៅថ្ងៃសៅរ៍ទី ២២ ខែ​សីហានេះ។ នេះបើតាមការប្រកាសឲ្យដឹង របស់សាលាក្ដីវិសមញ្ញ ដែលបង្កើតឡើង រវាងរដ្ឋាភិបាល​ក្រុង​ភ្នំពេញ និងអង្គការសហប្រជាជាតិ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម។ សាលាក្ដីបានឲ្យដឹងថា៖ «ជន​ជាប់​ចោទ បានស្លាប់នៅវេលាម៉ោងប្រមាណជា ១០និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០១៥ នៅ​ខេត្ត​ប៉ៃលិន ប្រទេសកម្ពុជា»។ នៅមុនមរណភាពនេះ ព័ត៌មានបានឲ្យដឹងថា អ្នកស្រី ធីរិទ្ធិ ត្រូវបានបញ្ជូនទៅ​ព្យបាល នៅ​ប្រទេសថៃ អស់រយៈពេលជាច្រើនខែ។

អតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃ​របបខ្មែរក្រហម និងជាប្អូនថ្លៃរបស់ប៉ុលពត (ឬ​សាឡុតស) អ្នកស្រី ធីរិទ្ធិ ដែលមានឈ្មោះដើម ខៀវ ធីរិទ្ធិ  ត្រូវបានចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ បង្កឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម [...]

ប៉ា សុជាតិវង្ស ថា​នឹង​ហាម​ឡាន​ក្រុង​ចូល​រាជធានី នៅ​ឆ្នាំ​២០១៦

ប៉ា សុជាតិវង្ស ថា​នឹង​ហាម​ឡាន​ក្រុង​ចូល​រាជធានី នៅ​ឆ្នាំ​២០១៦

«ចាប់ពីឆ្នាំ២០១៦តទៅ រថយន្តក្រុងទាំងអស់ មិនអនុញ្ញាតឲ្យចូលក្រុងទេ» នេះជាការលើកឡើង របស់លោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ ដែលអះអាង ពីការហាមឃាត់មិនឲ្យរថយន្ដក្រុង ធ្វើចរាចរណ៍ក្នុងរាជធានីបានតទៅទៀត។

លោកអភិបាលរាជធានី បានថ្លែងឲ្យដឹង ពីមូលហេតុមិនអនុញ្ញាតឲ្យរថយន្ដក្រុងធំៗទាំងនោះចូលរាជធានី ដោយហេតុថា គ្មានចំណត ហើយរថយន្ដក្រុង បានស្រូបយកចំណែលផ្លូវ សឹងតែទាំងអស់។ លោក សុជាតិវង្ស បាននិយាយថា៖ «ក្រុមហ៊ុននីមួយៗ ស្នើសុំលិខិតពីក្រុង តែលក់សំបុត្រទេ តែពេលបានលិខិត ចាប់ផ្តើមចត​ឡាន។ ផ្លូវតូចផ្លូវចង្អៀត ត្រូវបានប្រជាពលរដ្ឋតិះទៀន នៅក្នុងវេទិកាសាធារណៈនានា ថាឡានក្រុងស្រូបយក​ចំណែកផ្លូវនេះ ច្រើនជាងគេ។ ទីក្រុងភ្នំពេញកំសត់ ត្រង់អត់ចំណត ដោយសារអត់ចំណតហ្នឹង ឡានធំក៏ចត​ក្នុងហ្នឹង ឡានតូចក៏ចតក្នុងហ្នឹង មិនដឹងថាការពារយ៉ាងម៉ិច។»

លោក សុជាតិវង្ស បានដាក់សំនួរទៅកាន់ក្រុមហ៊ុន [...]

ទាហាន​អាមេរិក​បង្ក្រាប​ខ្មាន់​កាំភ្លើង លើ​រថភ្លើង​អាមស្ទែដាម-ប៉ារីស

ទាហាន​អាមេរិក​បង្ក្រាប​ខ្មាន់​កាំភ្លើង លើ​រថភ្លើង​អាមស្ទែដាម-ប៉ារីស

ជនរងរបួសធ្ងន់ទាំងពីរនាក់ ម្នាក់រងគ្រោះនឹងគ្រាប់កាំភ្លើង ម្នាក់ទៀតរងរបួសនឹងកាំបិត ជាទាហានអាមេរិកាំង ទាំងពីររូប ដែលចេញមកវិស្សមកាល នៅក្នុងទ្វីបអ៊ឺរ៉ុប។ ទាហានទាំងពីរបានសម្លឹងមើលឃើញ ពីសកម្មភាព​ខុសប្រក្រតីរបស់ជនសង្ស័យ (ដូចជាមានកាន់កាបូបស្ពាយមួយ ដែលត្រូវបានរកឃើញ មានបង់គ្រាប់​កាំភ្លើង​ជាច្រើន នៅពេលក្រោយមក) ហើយបានធ្វើអន្តរាគមន៍ ទៅលើជននេះភ្លាម នៅពេលបានស្ដាប់ឮជននេះ កំពុង​ធ្វើអ្វីមួយ (សម្លេងរៀបចំអាវុធ អាការ - ទាហានដឹងថាសម្លេងនេះយ៉ាងម៉េច) នៅក្នុងបន្ទប់ទឹក​របស់​រថភ្លើង។

នៅពេលធ្វើអន្តរាគមន៍នោះ ជនខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារមកលើទាហានអាមេរិកម្នាក់​នោះ​មុន បង្កឲ្យរបួស និងបន្ទាប់មកបានប្រើកាំបិត ចាក់ទៅលើទាហានអាមេរិកាំម្នាក់ទៀត។ ស្ថានភាពសុខភាព របស់​ទាហានអាមេរិកាំងម្នាក់ ពីក្នុងចំណោមពីរនាក់ កំពុងស្ថិតក្នុងលក្ខណៈធ្ងន់ធ្ងរនៅឡើយ បន្ទាប់ពីពួកគេ​ត្រូវ​បាន​បញ្ជូនទៅកាន់​មន្ទីរ​ពេទ្យ។

[...]
មន្រ្តី​នគរបាល​ប៉ុស្តិ៍ និង​អនុប្រធាន​ប៉ុស្តិ៍​អន្តរជាតិ​ប៉ោយប៉ែត ប៉ះ​សម្ដី​គ្នា​ផ្អើល​មហាជន

មន្រ្តី​នគរបាល​ប៉ុស្តិ៍ និង​អនុប្រធាន​ប៉ុស្តិ៍​អន្តរជាតិ​ប៉ោយប៉ែត ប៉ះ​សម្ដី​គ្នា​ផ្អើល​មហាជន

នៅព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៥នេះ ហេតុការណ៍ឈ្លោះគ្នាមួយ បានកើតឡើងដោយសារតែការ ខ្វែង​គំនិតគ្នា រវាងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចអន្តោប្រវេសន៍ ដែលស្ថិតនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងករណីខាងនេះ មិនបានបង្កគ្រោះថ្នាក់ ដល់អ្នកណាម្នាក់ឡើយ គ្រាន់តែបង្កការភ្ងាក់ផ្អើល ដល់​ប្រជា​ពលរដ្ឋ និងអ្នកដំណើរតាមផ្លូវប៉ុណ្ណោះ។

ដើមហេតុ នៃការជជែងគ្នា យ៉ាងតឹងសរសៃរកនេះ មានពាក់ព័ន្ធ ដល់ការអន្តរាគមន៍ រឿងករណីចោរឆក់​ទូរស័ព្ទ​ដៃមួយគ្រឿង ពីពលរដ្ឋមួយរូប។ មន្ត្រីនគរបាលមូលដ្ឋាន ទទួលបណ្ដឹងជនរងគ្រោះ និងចាប់ជនល្មើសបាន តែលោកអនុប្រធានប៉ុស្តិ៍ មកអន្តរាគមន៍យកជនល្មើសទៅ ដោយចោទមន្ត្រីមូលដ្ឋាន មិនបានសហការណ៍
ជា​មួយគាត់ ។

ហេតុការណ៍នេះ ត្រូវបានថតជាប់ជាវីដេអូ ហើយយកមកបង្ហោះ នៅលើបណ្ដាញសង្គម បង្កឲ្យមានការ​ចែក​រំលែក យ៉ាងច្រើន។ មិនត្រឹមតែប៉ុណ្ណឹង ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះ ក៏បានបញ្ចេញមតិយោបល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...