អ្នកការសែតជាតិហុងគ្រីម្នាក់ ទាត់ជនភៀសខ្លួន ផ្ទុះរឿងអាស្រូវ
អ្នកសារព័ត៌មានជាតិហុងគ្រី អ្នកស្រី Petra Laslzo របស់ស្ថានីយទូរទស្សន៍ N1TV ត្រូវបានបណ្ដេញចេញពីការងារ កាលពីថ្ងៃអង្គារមុននេះ បន្ទាប់ពីអ្នកស្រី បានប្រព្រឹត្តិទង្វើខុសប្រក្រតី ទៅលើជនភៀសខ្លួនច្រើននាក់ ខណៈអ្នកស្រីបានចុះ ទៅយកព័ត៌មាននៅទីនោះ។ បើតាមស្ថានីយ៍ទូរទស្សន៍ ដែលគេស្គាល់ថា មាននិន្នាការស្និតនឹងក្រុមស្ដាំនិយមជ្រុល របស់ប្រទេសហុងគ្រី បានអះអាងថា កាយវិការរបស់អ្នកស្រី ជារឿងមួយ មិនអាចទទួលយកបាន ហើយស្ថានីយទូរទស្សន៍ បានបណ្ដេញអ្នកស្រីចេញពីការងារ ចាប់ពីពេលជូនដំណឹងនេះភ្លាម។
ហេតុការណ៍បានកើតឡើង នៅក្រុង «Rozske» ជាប់ព្រំដែនភាគខាងត្បូង នៃប្រទេសហុងគ្រី កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។ នៅក្នុងរូបភាពដែលថតជាប់ ដោយអ្នកសារព័ត៌មានផ្សេងទៀត បានបង្ហាញឲ្យឃើញថា អ្នកស្រីបានយកជើង ទាក់ឲ្យបុរសម្នាក់ អាយុប្រមាណជា៣០ឆ្នាំ ដែលមានពរកុមារម្នាក់ផង ឲ្យដួលទៅលើដី។ បន្ទាប់ពីនោះមក ក្នុងរូបភាពដដែល គេឃើញអ្នកស្រី [...]