Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

អគ្គីភ័យ​ឆេះ​ក្លិប​មួយ នៅ​ចាក់​អង្រែ​ក្រោម ស្លាប់​និង​របួស​៧នាក់

អគ្គីភ័យ​ឆេះ​ក្លិប​មួយ នៅ​ចាក់​អង្រែ​ក្រោម ស្លាប់​និង​របួស​៧នាក់

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០១៥ នៅ​តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិរការ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្លិប​ដែល​រងការខូចខាត មានឈ្មោះ«ឃីក្លិប» ជាកន្លែងសម្រាប់រាំច្រៀង ពេលរាត្រី របស់អ្នកត្រូវការសេវា​សប្បាយ។ ប្រភពព័ត៌មាន បានប្រាប់ឱ្យដឹងថា អ្នកស្លាប់និងរបួស០៧នាក់នោះ ស្រី៥នាក់(ស្លាប់) និងប្រុស​ពីរនាក់ របួស​ធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែត។

រីឯការខូចខាត ក្នុងឃីក្លឹបអស់ប្រមាណ៨០ភាគរយ។ នេះបើតាមការបញ្ជាក់ របស់អ្នកគ្រប់គ្រង​ផ្នែកពន្លត់​អគ្គីភ័យ។ ក្នុងនោះ គេនៅមិនទាន់ដឹង ពីមូលហេតុនៃការឆាបឆេះ ពិតប្រាកដនៅឡើយ។ ដោយឡែក សម្រាប់​រថយន្តពន្លត់អគ្គីភ័យវិញ ត្រូវបានប្រើប្រាស់ យកមកពន្លត់​អស់ចំនួន២៤គ្រឿង ទើបភ្លើងរលត់ បាន១០០​ភាគរយ។ យ៉ាងណាក៏ដោយ ប្រធានផ្នែកពន្លត់អគ្គីភ័យ [...]

គេចម៉ូតូ ទៅ​បុក​រថយន្ត​ ដល់​ថ្នាក់​ក្រឡាប់​ផ្ងា​ជើង

គេចម៉ូតូ ទៅ​បុក​រថយន្ត​ ដល់​ថ្នាក់​ក្រឡាប់​ផ្ងា​ជើង

ករណីគ្រោះថ្នាក់ រហូតក្រឡាប់រថយន្តផ្ងារជើង ឡើងលើរវាងរថយន្តកូរូឡា (corolla) និងរថយន្តបាឡែន និង​កូរូឡាមួយទៀត បានកើតនៅវេលា ម៉ោង ១៩ និង ៣០ នាទីយប់ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៥។ យានយន្ត​ទាំងបី បានប៉ះគ្នា នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិចិនតុង) ដែលស្ថិតនៅក្នុង ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យខ្ទេចរថយន្តផ្នែកខាងមុខ យ៉ាងខ្លាំង។

តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរូឡាពណ៍សរ ស្លាក លេខ ភ្នំពេញ 2C 7915 បើកបរដោយជនជាតិចិន មិនស្គាល់អត្តសញ្ញាណ តាមផ្លូវសហព័ន្ធរូស្សី។ លុះមកដល់ កន្លែង​កើតហេតុ បានបើកគេចម៉ូតូមួយគ្រឿង ហើយក៏ជ្រួលទៅបុករថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2P 7214 ដែល​ធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ចំពីមុខមួយទំហឹង។

បន្ទាប់ពីបុករថយន្តបាឡែនរួចហើយ រថយន្តនេះបានបន្ត ទៅបុករថយន្តកូរូឡា ពណ៍ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2E 9384 ដែលធ្វើដំណើរស្របទិស [...]

ការ​បារម្ភ​ជុំ​វិញ​ការ​រុក​រក គ្រប់គ្រង រ៉ែ ប្រេង​និង​ឧស្ម័ន​នៅ​កម្ពុជា

ការ​បារម្ភ​ជុំ​វិញ​ការ​រុក​រក គ្រប់គ្រង រ៉ែ ប្រេង​និង​ឧស្ម័ន​នៅ​កម្ពុជា

បើទោះជាមានការអះអាង ជា«វិជ្ជមាន» ពីមន្រ្តីជំនាញផ្នែករ៉េ និងថាមពលដ៏ដោយ បណ្តាមន្រ្តីអង្គការជាតិ និង​អន្តរជាតិ នៅតែបង្ហាញពីការព្រួយបារម្ភនេះ បើសិនជារដ្ឋ គ្មានយន្តការគ្រប់គ្រងណាមួយ ច្បាស់លាស់​នោះ​ទេ។ ការព្រួយបារម្ភ ឈានទៅរកដំណោះស្រាយនេះ ត្រូវបានក្រសួងរ៉ែ និងថាមពល សហការជាមួយ អង្គការ​សង្គមស៊ីវិល រួមនឹងយុវជនមួយចំនួនធំ បានធ្វើការជួបជុំ ក្នុងឆាកវេទិការតុមូលមួយ ស្តីពី «យន្តការគ្រប់​គ្រង​ចំណូល​ប្រេងកាត និងឧស្ម័ន សម្រាប់មនុស្សជំនាន់ក្រោយ»។

លោក ជាង សុខា នាយកប្រតិបត្តិ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន​ខ្វះ​ទាំងធនធានមនុស្ស ខ្វះទាំងបច្ចេកទេស និងច្វះខាតទាំងយន្តការ នៃការគ្រប់គ្រងជម្លោះ។ លោកបាន​បន្ថែម​ថា បញ្ហារុករករ៉ែ ឧស្ម័ន និងប្រេងកាត នៅកម្ពុជា នៅពេលនេះ មិនទាន់មានអ្វីច្បាស់លាស់ ស្តីពីការគ្រប់គ្រងវា​នៅ​ឡើយ ទាំងបញ្ហា និងដំណោះស្រាយ។ លោកបន្តថា [...]

ជន​គម្រាម​សម្លាប់ សុខ ទូច អាច​គ្មាន​ទោស​បើ​តាម សុខ សំអឿន

ជន​គម្រាម​សម្លាប់ សុខ ទូច អាច​គ្មាន​ទោស​បើ​តាម សុខ សំអឿន

យុវជនដែលគម្រាមសម្លាប់ លោក សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវ បញ្ហាព្រំដែន របស់រាជបណ្ឌិតសភា តាម​បណ្ដាញសង្គមនោះ អាច«មានទោស ឬគ្មានទោស» នៅក្នុងលក្ខខណ្ឌ ដែលអាជ្ញាធរ ត្រូវរកឲ្យឃើញ នូវ​«ចេតនាពិត»ប្រាកដមួយ, រកឲ្យឃើញ នូវ«សម្ភារៈ នៃគម្រោង»ការ របស់ខ្លួន និងព្យសនកម្ម (ការខូចខាត) មួយ បានកើតឡើងហើយ។ នេះជាការថ្លែងពន្យល់ តាមផ្លូវច្បាប់ របស់លោកមេធាវី សុខ សំអឿន ដែលជា​អ្នក​ជំនាញខាងច្បាប់ ដ៏ល្បីឈ្មោះ នៅកម្ពុជា។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សុខ សំអឿន ដែលជាអតីត នាយកប្រតិបត្តិ នៃ​អង្គការ មិនមែនរដ្ឋាភិបាលមួយនោះ បានទទួលស្គាល់ថា ការគម្រាមសម្លាប់ជនណាម្នាក់ ដោយបុគ្គល​មួយ​ផ្សេងទៀត ទោះតាមរូបភាពណាក៏ដោយ តាមច្បាប់ខ្មែរត្រូវតែមានទោស។ លោកបានថ្លែងថា ដូចករណីការ​គម្រាមសម្លាប់ តាមរយៈហ្វេសប៊ូកជាដើម ត្រូវតែមានទោស គ្រាន់តែទោស ដែលត្រូវទទួលនោះ មាន​កម្រិត​ស្រាល ហើយប្រឈម [...]

យ៉ែម បុញ្ញឫទ្ធិ ពន្យល់ឃ្លា «តុលាការ​ជា​ទី​គោរព លុយ​មិន​គ្រប់​គឺចាញ់»

យ៉ែម បុញ្ញឫទ្ធិ ពន្យល់ឃ្លា «តុលាការ​ជា​ទី​គោរព លុយ​មិន​គ្រប់​គឺចាញ់»

«តុលាការជាទីគោរព លុយមិនគ្រប់គឺចាញ់! តុលាការជាទីស្រឡាញ់ បើដឹងថាចាញ់ ដាក់លុយឲ្យគ្រប់!» នេះ​ជា​ឃ្លាមួយ ដែលកំពុងត្រូវបានប្រើប្រាស់ ដោយពលរដ្ឋខ្មែរមួយចំនួន ហើយត្រូវបានលោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យគណបក្សសង្គ្រោះជាតិ លើកមកពន្យល់បកស្រាយ យ៉ាងក្បោះក្បាយ នៅលើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់លោក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមក។ លោកបានចាប់ផ្ដើមថា  ពាក្យមួយ«ឃ្លា»នេះ កំពុង​ពេញនិយម ពីសំណាក់ប្រជាពលរដ្ឋភាគច្រើន ដែលកំពុងរងគ្រោះ ព្រោះតែ«ភាពអយុត្តិធម៌» នៃតុលាការ​កម្ពុជា។ លោកថា៖ «ពាក្យមួយឃ្លានេះ ប្រហែលជាមានន័យគ្រប់គ្រាន់ ក្នុងការបង្ហាញពីប្រព័ន្ធយុត្តិធម៌»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសរសេបន្តថា ប្រជាពលរដ្ឋ ដែលស្អប់ខ្ពើម ជាពន់ពេក ចំពោះភាព​អយុត្តិធម៌នោះ ចង់បានការធ្វើកំណែទម្រង់ ដ៏ពិតប្រាកដមួយ។ ប្រជាពលរដ្ឋបានសួរសំណួរជាច្រើន ពាក់ព័ន្ធ​នឹងតុលាការ ដូចជា «ដុល្លារការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...