បុកគេរួចបើកឡានគេច រហូតទាល់ទើបឈប់ រកឃើញគ្រឿងញៀន
ការភ្ញាក់ផ្អើលបានកើតឡើង សឹងតែមួយចំហៀងរាជធានីភ្នំពេញ។ ក្រុមមន្រ្តីនគរបាល មកពីពីរខណ្ឌ បានដេញប្រមាញ់ តាមបុរសម្នាក់ ដែលបានបើករថយន្ដគេចខ្លួន ពីទីកន្លែងកើតហេតុ បន្ទាប់ពីបុរសនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ជាមួយម៉ូតូជាច្រើនគ្រឿង នៅម្ដុំស្ដុបទេពផន កណ្ដាលរាជធានីភ្នំពេញ។ ហេតុការណ៍ដេញតាមឃាត់រថយន្ដនេះ បានធ្វើពីស្ដុបទេពផន តាមផ្លូវម៉ៅសេទុង រហូតដល់វត្តសន្សំកុសល ហើយបានបើកបុករះ អ្នកចតម៉ូតូ នៅតាមផ្លូវនៅទីនោះ រហូតទាល់ទៅលែងរួច ទើបឈប់ឡាន។
ករណីនេះបានបង្កឡើង នៅម៉ោង៣រសៀល ថ្ងៃទី១៥ ខែ កញ្ញ ឆ្នាំ២០១៥ ដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្ដធុន តូយូតា កាម៉ារី (PRURS) ពណ៍សមួយគ្រឿង ស្លាកលេខភ្នំពេញ ២Z-៤៧៩១។ បើតាមប្រភព ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្ដជនបង្កបានបើកបុករះ អ្នកឈប់នៅតាមផ្លូវរហូត ពីខណ្ឌទួលគោក រហូតដល់ខណ្ឌមានជ័យ និងទីបំផុតបានឈប់ នៅមុខផ្ទះលេខ ១២AEo ក្រុមទី២ភូមិប្រាំ [...]