Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ភូមា​ទន្ទឹង​លទ្ធផល​ឆ្នោត​សកល៖ ការ​ស្ទង់​មតិ​ថា បក្ស​ប្រឆាំង​ឈ្នះ

ភូមា​ទន្ទឹង​លទ្ធផល​ឆ្នោត​សកល៖ ការ​ស្ទង់​មតិ​ថា បក្ស​ប្រឆាំង​ឈ្នះ

មនុស្សជាច្រើនលាននាក់ បានចុះទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យនេះ នៅប្រទេសភូមា តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១៦ល្ងាច។ លទ្ធផលជាផ្លូវការ នៃការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រនេះ នឹង​ត្រូវ​ប្រកាស ក្នុងច្រើនថ្ងៃទៅមុខទៀត តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសកាលពី​យប់ថ្ងៃ​អាទិត្យ ថាមនុស្សប្រមាណជា៨០ភាគរយ នៃពលរដ្ឋដែលអាចបោះឆ្នោតបាន ប្រមាណជា ៣០លាននាក់ បាន​ចេញទៅបោះឆ្នោត ហើយលទ្ធផលជាជំហានដំបូង នឹងប្រកាសឲ្យដឹង នៅព្រឹកថ្ងៃចន្ទនេះ។

ចំនួនពលរដ្ឋដ៏ច្រើនលើសលប់ នៃការចេញទៅបោះឆ្នោតនេះ ដោយសារពលរដ្ឋទាំងនោះទន្ទឹងឲ្យមានការ​ផ្លាស់ប្ដូររបបដឹកនាំរបស់ប្រទេស ដែលបានធ្លាក់ចូល​ទៅក្នុងរបបដឹកនាំ​បែបយោធានិយម តាំងពីឆ្នាំ១៩៦២​មក។ នេះបើតាមសាស្ត្រាចារ្យមួយរូប ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីរដ្ឋធានី រ៉ង់ហ្គូន ប្រទេស​ភូមា។ គណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី វិញ ក៏បានលើកយកការស្ទាបស្ទង់ ជាជំហានដំបូងមួយដែរថា [...]

អង់សានស៊ូជី បាន​បោះឆ្នោត​ឡើង​វិញ​បន្ទាប់​ពី​ខក​ខានអស់​២៥ឆ្នាំ

អង់សានស៊ូជី បាន​បោះឆ្នោត​ឡើង​វិញ​បន្ទាប់​ពី​ខក​ខានអស់​២៥ឆ្នាំ

ការិយាល័យបោះឆ្នោត បានបើកទ្វាតាំងពីព្រឹកព្រហាម ក្នុងថ្ងៃអាទិត្យនេះ ដើម្បីការបោះឆ្នោត ​ជ្រើស​តាំង​តំណាងរាស្ត្រ ដែលមានលក្ខណៈ ជាប្រវត្តិសាស្ត្រមួយ និងមានលក្ខណៈសេរី តាំងពី២៥ឆ្នាំមកហើយ។ នេះ​បើតាមការប្រកាស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ភូមា។ ហើយក៏ជាការបោះឆ្នោតមួយ ដែល​គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (LND) របស់អ្នកស្រីអង់សានស៊ូជី អាចនឹង​ទទួលបាន​ជ័យជំនះ ឈ្នះកៅអីតំណាងរាស្ត្រ ដើម្បីឈានទៅកាន់អំណាច។

បណ្ដាញផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកស្រី ស៊ូជី បានទម្លាក់សន្លឹកឆ្នោតរបស់អ្នកស្រី ទៅក្នុង​ហិបឆ្នោត តាំងពីម៉ោង៧ព្រឹក នៅក្នុងការិយាល័យបោះឆ្នោត ដែលស្ថិតក្នុងបរិ​វេណសាលារៀនមួយ កណ្ដាល​ក្រុង ង់ហ្គូន។

ជាការរំលឹកឡើងវិញ នៅក្នុងការបោះឆ្នោតនាឆ្នាំ១១៩០ ដែលត្រូវបានវិន្និច្ឆ័យថា មានលក្ខណៈសេរីនោះ ក្រុម​មេដឹកនាំយោធាភូមិ បានទទួលបរាជ័យ នៅចំពោះប្រជាប្រិយភាព ដ៏ធំធេងនៃគណបក្ស «LND»។ [...]

និស្សិត​ក្រ​ខ្សត់​កម្ពុជា​១០នាក់ ទទួល​អាហាររូបករណ៍​​ជប៉ុន

និស្សិត​ក្រ​ខ្សត់​កម្ពុជា​១០នាក់ ទទួល​អាហាររូបករណ៍​​ជប៉ុន

មជ្ឃមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន បានធ្វើកម្មវីធី អបអរសាទរ និងប្រគល់អាហាររូបករណ៍ «KIZUNA FUND» កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ដល់និស្សិតចំនួន ១០នាក់ ដែលមក​ពី​មហាវិទ្យាល័យ​ចំនួន៣ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មហាវិទ្យាល័យទាំងបីនោះមាន មហាវិទ្យាល័យ​វិទ្យាសាស្រ្ត មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត និងដេប៉ាតឺម៉ង់ ភាសាជប៉ុន។

លោក កីម អឿន ជានាយកមជ្ឃមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន បានឲ្យដឹងថា នេះជាលើកទី១ ក្នុង​ការ​ផ្តល់អាហាររូបករណ៍នេះ ដល់និស្សិត ដែលមានជីវភាពខ្វះខាត នៅក្នុងការសិក្សា នៅថ្នាក់​មហាវិទ្យាល័យ សម្រាប់និស្សិតសិក្សា នៅឆ្នាំទី៣ និងទី៤។ លោកបានបន្តទៀតថា និស្សិតមួយចំនួន មាន​សមត្ថភាព​ក្នុង​ការ​សិក្សា ប៉ុន្តែមិនមានលទ្ធភាពសិក្សាទេ ហើយអាហាររូបករណ៍នេះ បានជួយសម្រួល​ដល់​ពួកគេ។

នៅពេលអនាគត លោកនឹងព្យាយាម​ស្វែងរកថវិការផ្សេងទៀត ដើម្បីផ្តល់ឲ្យនិស្សិត [...]

មក​ពី​ធ្វើការ​គ្មាន​មនុស្ស​នៅ​ផ្ទះ ចង​ក ធ្វើ​អត្តឃាត​ក្នុង​ផ្ទះ​បាយ

មក​ពី​ធ្វើការ​គ្មាន​មនុស្ស​នៅ​ផ្ទះ ចង​ក ធ្វើ​អត្តឃាត​ក្នុង​ផ្ទះ​បាយ

បុរសធ្វើអត្តឃាត ដោយចងក ទាំងមិនដឹងមូលហេតុរូបនេះ ឈ្មោះ សោម បឿន អាយុ៣៨ឆ្នាំ ធ្វើការនៅឡ​នំប៉័ងមួយ ក្បែរផ្ទះ។ សព្វថ្ងៃ ជនរងគ្រោះមានប្រពន្ធឈ្មោះ ស៊ុំ សំអាត ជាកម្មការនីរោងចក្រ និងមាន​កូន​ប្រុស​ពីរនាក់ ជាមួយលោក សោម បឿន។

ស្រ្តីជាម្តាយក្មេក របស់ជនរងគ្រោះ បានឲ្យដឹងងថា នៅមុនពេលកើតហេតុ ថ្ងៃទី០៤ ខែវិច្ឆិកានេះ មាន​អ្នក​ជិតខាង​ឃើញកូនប្រសារអ្នកស្រី ចេញពីធ្វើការត្រឡប់មកផ្ទះ ដូចសព្វមួយដង។

លុះទៅដល់ផ្ទះ មិនឃើញមានអ្នកណាម្នាក់នៅផ្ទះ លោក សោម បឿន បានឱកាស ក៏សម្រេចយកខ្សែ នីឡុង​ពណ៍ស មកចងកសម្លាប់ខ្លួន នៅក្នុងផ្ទះបាយ។ ពេលអ្នកស្រីជាម្ដាយក្មេក ត្រឡប់មកពីខាងក្រៅវិញ នៅ​ម៉ោង​១៤ និង៥០នាទី រសៀលថ្ងៃដដែល ទៅបើកទ្វារផ្ទះបាយ ទើបមានការភ្ញាក់ផ្អើល ដោយឃើញកូន​ប្រសារ​អ្នកស្រី ព្យួរកពីដំបូលផ្ទះបាយ។

ក្រោយពីហេតុការណ៍ភ្លាមៗ អ្នកស្រីគិតថា កូនប្រសារនៅ មិនទាន់ស្លាប់នោះទេ បានព្យាយាមហៅ​អ្នក​ជិត​ខាង ក្នុងភូមិទួលកី [...]

សម រង្ស៊ី៖ «វប្បធម៌​សន្ទនា» មិន​មែន​ធ្វើ​ឡើង​ដើម្បី​«បុគ្គល»​ទេ

សម រង្ស៊ី៖ «វប្បធម៌​សន្ទនា» មិន​មែន​ធ្វើ​ឡើង​ដើម្បី​«បុគ្គល»​ទេ

បន្ទាប់ពីចុះពីយន្ដហោះ ក្នុងដំណើរវិលត្រឡប់ មកមាតុប្រទេសវិញ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លៃងថា លោកចង់រក្សា និងពង្រឹងនូវ«វប្បធម៌សន្ទនា» រវាងគណបក្សទាំងពីរ។ លោកបាន​ថ្លែង​ទៀតថា នៅកម្ពុជា មិនមានជម្រើសណាមួយដែលល្អ ក្រៅពីការជជែកគ្នា ដោយស្មារតីគោរពគ្នា និងឲ្យតម្លៃ​គ្នា ទៅ​វិញ​ទៅ​មក​នោះឡើយ។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ជាច្រើននាក់ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា លោក សម រង្ស៊ី ដែលវិលត្រឡប់មកកម្ពុជាវិញ ជាមួយនឹងលោក កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិនោះ បានជឿជាក់ថា ការិលមកមាតុប្រទេសវិញស្របគ្នានេះ បានបង្ហាញនូវការឯកភាពគ្នា និង​ជំហរតែមួយ ដោយគ្មានបុគ្គលណា អាចបំបែកបាន ខណៈបញ្ហានៅចំពោះមុខទាំងអស់ ត្រូវតែធ្វើការ​ដោះ​ស្រាយ ដោយ​សន្តិវិធី។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា និងមានវិធានការត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...