គីម ជុងអ៊ុន បង្ហើបថាកូរ៉េខាងជើង មានគ្រាប់បែក អ៊ីឌ្រូសែន
«ប្រទេសកូរ៉េខាងជើង ជារដ្ឋដ៏មានឥទ្ធិពលមួយ ដែលមានអាវុធនុយក្លេអ៊ែរ ហើយបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបំផ្ទុះគ្រាប់បែកប្រភេទ A និងគ្រាប់បែកប្រភេទ H ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព» នេះជាការប្រកាស របស់លោក គឹម ជុងអ៊ុន កាលពីពេលថ្មីៗនេះ ក្នុងពេលដែលលោក បានចុះទៅពិនិត្យ បន្ទាយយោធានមួយកន្លែង។ ការអះអាងខាងលើនេះ ត្រូវបានរាយការណ៍ជាបន្ត ដោយភ្នាក់ងារព័ត៌មានផ្លូវការ របស់ប្រទេសកុម្មុយនីស ដែលមានឈ្មោះថា «KCNA»។
ប្រទេសកូរ៉េខាងជើង ធ្លាប់បានសាកល្បងគ្រាប់បែកអាតូមិក ដែលប្រើក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីឆ្នាំ២០០៦ ២០០៩ និងឆ្នាំ២០១៣ កន្លងមករួចហើយ។ ការសាកល្បងនេះ បានធ្វើប្រទេសកុម្មុយនីសចុងក្រោយគេបង្អស់មួយនេះ រងនូវទណ្ឌកម្មមិនតិចឡើយ ពីសហគមន៍អន្តរជាតិ។ ចំណែកគ្រាប់បែក H ដែលជាអក្សរកាត់ពីពាក្យ «អ៊ីឌ្រូសែន (hydrogène)» មានកម្លាំងផ្ទុះ [...]