Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ហ៊ុន សែន៖ អា ខេមបូឌាដេលី កុំផ្សាយពីខ្ញុំ... ល្អ!

ហ៊ុន សែន៖ អា ខេមបូឌាដេលី កុំផ្សាយពីខ្ញុំ... ល្អ!

នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានចាត់ការតាមផ្លូវច្បាប់ ទៅលើសារព័ត៌មានទាំងឡាយណា ដែល​ធ្វើការ​ចុះ​ផ្សាយ ឬ​ដាក់​ចំណង​ជើង​អត្ថបទ ដែលខុសពីការថ្លែងរបស់លោក។ លោក ហ៊ុន សែន បាន​ថ្លែង​ដូច​នេះ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់និស្សិត នៅសកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា នៅ​វិទ្យាស្ថាន​​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី១២ ខែឧសភា​នេះ ដោយបានយក​សារព័ត៌មាន​​ក្នុងស្រុកមួយ មកធ្វើការព្រមាន​ដោយ​ត្រង់ៗ និង​កំណត់​ថា យក​ល្អ គួរ​តែ​ឈប់​ចុះ​ផ្សាយ​ពី​លោក។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឡើងថា៖ «យកល្អ អ្នកឯងកុំនិយាយពីខ្ញុំ​តែ​ម្តង។ អាហ្នឹង​ល្អ​ហើយ។ ម្សិលមិញ អាខេមបូឌាដេលី វាផ្សាយពីស្អីចំណងជើងទៅផ្សេងទៅ។ ឥឡូវ កុំផ្សាយតែម្តង​ទៅ (វា)ល្អ។ និយាយ​ត្រង់ៗ… ទូរទស្សន៍​គេ​ចាក់​(ផ្សាយ)គ្រប់ប៉ុស្តិ៍។ ឯងទៅបំភ្លៃគេទៀត [...]

ហ៊ុន សែន ព្រមាន​ក្រុម​ប្រឆាំង​​រឿង​​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

ហ៊ុន សែន ព្រមាន​ក្រុម​ប្រឆាំង​​រឿង​​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

តើមានភាពចាំបាច់ឬទេ ដែលអ្នកនយោបាយមួយរូប ត្រូវរំលើកពីរឿងរ៉ាវ កូនខ្លួនជាកូនបង្កើត កើត​ចេញ​ពី​ភរិយា​ខ្លួន ហើយ​ភរិយា​នេះទៀតសោធ មានភាពស្មោះសររស់នៅជាមួយគ្នា (...) នោះ? សម្រាប់​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន វា​ជា​រឿងចាំបាច់ណាស់ ហើយលោកបានថ្លែងលំអិត ពីរឿងរ៉ាវឯកជន​ក្នុង​ជីវិត​គ្រួសារ​របស់​លោក​នេះ ជា​សាធារណៈ ដើម្បីជាការតបត ទៅកាន់ក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម​មួយ​ចំនួន ដែល​ចេះ​តែ​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត ថាជា​កូន​វៀតណាម មិនមែនជាកូនបង្កើត​របស់លោក និងភរិយានោះ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត នៅសកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា នៅវិទ្យាស្ថាន​ជាតិអប់រំ នាព្រឹកថ្ងៃទី១២ ខែឧសភានេះ  លោក ហ៊ុន សែន បានថ្លែង​ឡើងថា កូនប្រុសច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត បានទាមទារ​ទៅ​ពិនិត្យ​មើល DNA បន្ទាប់ពីការចោទ​ប្រកាន់​ទាំងនោះ។ លោក​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ឡើង​ថា៖ «ហ៊ុន ម៉ាណែត [...]

ខឹម វាសនា ថា​សុខចិត្ត​ឲ្យ CPP កាន់​អំណាច​ជាជាង CNRP

ខឹម វាសនា ថា​សុខចិត្ត​ឲ្យ CPP កាន់​អំណាច​ជាជាង CNRP

សំរាប់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) បើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​កាន់​ការ​ស្រុក​ទេស នោះ​គណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ សុខចិត្តអោយគណបក្សប្រជាជន​កម្ពុជា (នៅ​បន្ត)​កាន់​វិញ ប្រសើរ​ជាង។ នេះជាសំណេររបស់លោក ខឹម វាសនា ប្រធានគណបក្សមួយនេះ ទៅលើ​គណនី​ហ្វេសប៊ុក​របស់​លោក ដើម្បី​ពន្យល់​រៀបរាប់ ទៅកាន់អ្នកគាំទ្រថា គណបក្សសង្គ្រោះជាតិ  ជាប្រភេទ​គណបក្ស​ដែល​មាន​សណ្តាន​«ថោកទាប»​ហួស​នឹង​បរិយាយ។

ការលើកឡើងរបស់លោក ខឹម វាសនា ដែលសម្បូរទៅដោយ​ពាក្យ​«ថោកទាប» និង​ពាក្យ​«ថោក»​បាន​ធ្វើឡើង​តប​ទៅ​នឹង​សំណេរ​មួយ របស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានផ្ដល់ជាគំនិត​ថា ប្រមុខ​ដឹកនាំ​របស់​គណបក្ស​«ជួង» គួរ​លះបង់​ជាជំហ៊ានទីមួយ [...]

មន្ត្រី​ទូត​ខ្មែរ​នៅ​អូស្ត្រាលី រង​ការ​ចោទ​ថា​​បាន​រត់​ពន្ធ​ស្រា​និង​បារី

មន្ត្រី​ទូត​ខ្មែរ​នៅ​អូស្ត្រាលី រង​ការ​ចោទ​ថា​​បាន​រត់​ពន្ធ​ស្រា​និង​បារី

ស្ថាន​ទូត​បរទេស​មួយ​ចំនួន​ រួមទាំងស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី បាន​រងការសង្ស័យ ថា​បាន​ប្រើ​​ប្រាស់​​​សិទ្ធិ​ការទូត​ពិសេសរបស់ពួកគេ​ ​ដើម្បី​នាំ​ចូលនូវគ្រឿងស្រវឹង និង​បារី ​ក្នុង​បរិមាណ​​ដ៏ខ្ពស់ ​ដែល​ទទួល​​បាន​ការ​​លើក​​លែង​​ពន្ធ​។ នេះបើតាមការផ្សព្វផ្សាយ របស់​សារព័ត៌មាន «The Sydney Morning Herald» កាល​ពី​ថ្ងៃ​អង្គារ​ទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។ 

សារព័ត៌មាន បានលើកឡើងថា ​ឆ្មាំ​ការ​ពារ​ព្រំដែន មកពីក្រសួង​អន្ដោប្រវេសន៍ និង​​ការ​ការ​ពារ​ព្រំដែន របស់​ប្រទេស​​អូស្ដ្រាលី​​  បានបើក​ការ​ស៊ើប​អង្កេត​តាំងពី៦ខែកន្លងមកហើយ ទៅលើករណីទាំងនោះ ជា​ពិសេស​ទៅ​លើ​​ស្ថាន​ទូត​​ខ្មែរ ប្រចាំនៅរដ្ឋធានី [...]

«អាមេរិក មិន​បាន​នៅ​ពី​ក្រោយ​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ​ទេ»

«អាមេរិក មិន​បាន​នៅ​ពី​ក្រោយ​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ​ទេ»

នៅក្នុងជំនួបមួយ ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០១៦​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​​ប្រចាំកម្ពុជា លោក វីល្លៀម ហេត (William A. Heidt) បានថ្លែងបដិសេធ ថា​សហរដ្ឋ​អាមេរិក​មិន​បានបញ្ជា ឬស្ថិតនៅពីក្រោយ យុទ្ធនាការស្លៀកពាក់ខ្មៅ ឬ«ថ្ងៃចន្ទពណ៌ខ្មៅ» របស់​ក្រុម​សមាគម​អង្គការ​សង្គម​ស៊ីវិល កាលពីថ្ងៃចន្ទ ទី៩ ខែឧសភាកន្លងមកនេះទេ។ នេះបើតាមការអះអាង របស់​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នៅ​ក្រោយ​ពី​ជំនួប​នោះ។

លោក សុន្ទរី បាន​ស្រង់សម្ដីរបស់ឯកអគ្គរដ្ឋទូត ដែលថ្លែងនៅចំពោះ​​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា មក​អះអាង​ថា សហរដ្ឋ​អាមេរិក​បាន​យល់​យ៉ាង​ច្បាស់​ថា អ្វីខ្លះដែលខ្លួនគួរធ្វើ អ្វីខ្លះដែលខ្លួនមិនគួរធ្វើ។ អ្នកនាំ​ពាក្យ​បាន​ថ្លែងឲ្យ​ដឹង​ថា៖ «ឯកឧត្តមអគ្គរដ្ឋទូត បានបដិសេធដាច់ខាត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...