Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ភេរវកម្មបំផ្ទុះ​រថយន្ដ​មួយ​ទៀត នៅ​ទួរគី សម្លាប់​មនុស្ស​២នាក់

ភេរវកម្មបំផ្ទុះ​រថយន្ដ​មួយ​ទៀត នៅ​ទួរគី សម្លាប់​មនុស្ស​២នាក់

យ៉ាងហោចណាស់ មនុស្សពីរនាក់ បានស្លាប់ និងជាង១០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការ​បំផ្ទុះ​រថយន្ដ​ចត​ចោល​មួយ នៅក្បែរអាគារ​តុលាការ​ក្រុង «Izmir,» ដែលស្ថិតនៅខាងលិច នៃប្រទេសទួរគី។​ បន្ទាប់ពី​ហេតុការណ៍​​ផ្ទុះ​រថយន្ដ​នេះ មនុស្សពីរនាក់ ដែលអាជ្ញាធរបានអះអាងថា ជាភេរវជន ត្រូវបាន​បាញ់សម្លាប់។

សារព័ត៌មាន​ក្នុងស្រុកជាច្រើន បានអះអាងថា រថយន្ដនោះត្រូវបាន​យកមកចតចោល នៅក្បែរច្រកចូល របស់​មន្ត្រីជាន់ខ្ពស់ នៅក្នុងតុលាការ ដូចជា​ចៅក្រម និងរដ្ឋអាជ្ញាជាដើម។

អភិបាលខណ្ឌ «Bayrakli» នៃក្រុង «Izmir» បានថ្លែងឲ្យដឹង តាមកញ្ចក់ទូរទស្សន៍ «NTV» ថា យ៉ាងហោច​មនុស្ស​១០នាក់ បានរងរបួស ក្នុងនោះម្នាក់​បានរង​របួស​ធ្ងន់ធ្ងរ។ មន្ត្រីនគរបាលម្នាក់ និងមន្ត្រី​តុលាការ​ម្នាក់​ទៀត បានស្លាប់ នៅក្នុងហេតុការណ៍នោះ។

ទីភ្នាក់ងារព័ត៌មាន «Anadolu» ស្និតនឹងរដ្ឋាភិបាលទួរគី បានរាយការណ៍ឲ្យដឹងថា ភេរវជនពីរនាក់ ត្រូវបាន​បាញ់​សម្លាប់ [...]

ស្តេច​ស្រី​អង់គ្លេស​​ហៀប​ត្រូវ​បាន​សម្លាប់ ដោយ​អង្គរក្ស​ផ្ទាល់

ស្តេច​ស្រី​អង់គ្លេស​​ហៀប​ត្រូវ​បាន​សម្លាប់ ដោយ​អង្គរក្ស​ផ្ទាល់

គឺទស្សនាវដ្ដី «The Times» របស់ចក្រភពអង់គ្លេស ជាអ្នកទម្លាយឲ្យដឹងរឿងវ៉ាវនេះ ប៉ុន្តែមិនបានបញ្ជាក់​ឲ្យ​ច្បាស់​ថា ហេតុការណ៍​បានកើតឡើង នៅ​ពេលណា​ឡើយ។ ហើយវាជាដំណឹងមួយ បង្កភាពញាប់ញ័រ អស់​​ទាំង​បណ្ដា​​ប្រជានុរាស្ត្រ ដែលជ្រក​ក្រោម​ព្រះ​រាជ​បល្ល័ង្គ (រាប់​ទាំង​ប្រទេស​អង់គ្លេស និង​ប្រទេស​​រាប់​​សិប​​​ផ្សេង​ទៀត ដែល​បាន​ចាត់​ទុក​​ព្រះមហាក្សត្រអង់គ្លេស គឺជាព្រះប្រមុខ​រដ្ឋ​របស់​ពួកគេ) ដ៏ធំ និងដ៏ចាស់ជាងគេមួយនេះ នៅ​ក្នុង​ពិភពលោក។

ដំណឹងនោះ បានទម្លាយឲ្យដឹងថា ព្រះមហាក្សត្រីយានី អេលីហ្សាបែត ទីពីរ (Elizabeth II) សឹងតែត្រូវ​បាន​សម្លាប់ ដោយ​កង​រក្សា​ព្រះអង្គ។ ព្រះ​រាជ​វត្តមាន នៅក្នុងយប់មួយ វេលាម៉ោងប្រមាណជា ៣ទាបភ្លឺ ដើម្បី​យាង​ក្រសាល ក្នុងសួនច្បារនៃព្រះបរមរាជវាំង ប៊េកឃីងហ្គាម (Buckingham) បាន​បង្ក​ការ​ភ្ញាក់ផ្អើល ទៅដល់​កង​រក្សា​ព្រះអង្គ​មួយ​រូប ដែលកំពុងឈរយាម នៅទីនោះ។

នៅក្នុងភាពងងឹតសូន្យសុង [...]

សម រង្ស៊ី បន្ត​ដុត​រដ្ឋាភិបាល «ដៃ​ភ្លើង ជើង​មាន់»

សម រង្ស៊ី បន្ត​ដុត​រដ្ឋាភិបាល «ដៃ​ភ្លើង ជើង​មាន់»

សង្គ្រាមពាក្យសំដី របស់ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុងពេលកន្លងមក ដែលត្រូវបានអ្នកវិភាគ​និយាយថា បានបង្កឧបសគ្គ ដល់ការដោះលែង សកម្មជន​គណបក្ស និងសកម្មជនសិទ្ធិមនុស្ស ពីពន្ធនាគារនោះ នៅមិន​ទាន់​ធន់​ល្មម​នៅឡើយ។ តែប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេស ឯបរទេស​រូបនេះ ហាក់បាន​បន្ថែម​ល្បឿន​ថ្មីទៀត ក្នុងការបញ្ឆេះរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានកំដៅឆេះ​ជាភ្លើង​ឡើង។

ក្នុងព្រឹកថ្ងៃពុធនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី រូបភាពប្រៀបធៀបជាច្រើន ត្រូវបាន​បង្ហោះ​ចេញ ជាមួយនឹងពាក្យ​ហៅ​រដ្ឋាភិបាល​កម្ពុជា ថាជារដ្ឋាភិបាល «ដៃភ្លើង ជើងមាន់» ជាមួយនឹងឃ្លា ជា​ភាសា​អង់គ្លេសថា «A destructive government»។ រូបភាពប្រៀបធៀបទាំងនោះ មាន​បង្ហាញ​ពីទិដ្ឋភាព ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ធំៗ នាពេលកន្លងមក ដូចជា ការរំលោភយកដីធ្លី ផ្ទះសម្បែង (ដីក៏ប្លន់ - ដំណាំ​ក៏​ឈូស - ផ្ទះ​ក៏ដុត) [...]

ឌុយតែតេ ចង់​ដាក់​គុក​កុមារ តាំង​ពី​អាយុ​៩ឆ្នាំ

ឌុយតែតេ ចង់​ដាក់​គុក​កុមារ តាំង​ពី​អាយុ​៩ឆ្នាំ

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ដែលបានឡើងមកកាន់អំណាច បាន​ប្រមាណ​ជា៦ខែ មាន​បំណង​​​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បីបន្ថយអាយុទាបបំផុត នៃការទទួលខុសត្រូវ ផ្នែក​ទោស​ព្រហ្មទណ្ឌ ពី១៦ឆ្នាំ មកនៅ​ត្រឹម​តែ៩ឆ្នាំ។ បុរស​ខ្លាំង​ថ្មី​របស់​ប្រទេស នៅតំបន់​អាស៊ីប៉ាស៊ីភិករូបនេះ បាន​គិត​ថា ជនរត់​គ្រឿង​ញៀន បានប្រើប្រាស់កុមារ កាន់តែច្រើនឡើងៗ នៅ​ក្នុងការជួញដូរថ្នាំស្រវឹង ឬ​ម្សៅញៀន​របស់​ពួក​គេ។

នោះ គឺដោយសារតែកុមារៗទាំងនោះ មានអាយុមិនទាន់ដល់កម្រិត ដែលត្រូវទទួលទោសតាមច្បាប់។ រហូត​មកដល់ថ្ងៃនេះ ចំពោះ​កុមារ​ដែលប្រព្រឹត្តិល្មើស ពួកគេត្រូវបានដាក់ នៅក្នុងមជ្ឈមណ្ឌលអប់រំមួយ ដើម្បី​បណ្ដុះ​បណ្ដាល ឲ្យត្រឡប់​មក​ធ្វើ ជាពលរដ្ឋល្អវិញ។

នយោបាយរបស់លោកប្រធានាធិបតី មិនត្រូវបានសាទរ ដោយក្រុមអ្នកធ្វើការ ផ្នែកសង្គមកិច្ច ទាក់ទង​នឹង​កុមារ​រង​គ្រោះ​ទាំងនោះ​ឡើយ។ អ្នកស្រី «April Amistoso» [...]

ខៀវ កាញារីទ្ធ៖ CPP មិន​ទ្រ​មេ​ឃុំ ចៅ​សង្កាត់​ណា​ដែល​ធ្លាក់​ឆ្នោត

ខៀវ កាញារីទ្ធ៖ CPP មិន​ទ្រ​មេ​ឃុំ ចៅ​សង្កាត់​ណា​ដែល​ធ្លាក់​ឆ្នោត

មេឃុំ ចៅសង្កាត់ ដែលចាញ់ឆ្នោត និងមេឃុំ ចៅសង្កាត់ ដែលមិនឈរឈ្មោះ ក្នុងការបោះឆ្នោត មិនដូចគ្នាទេ។ នេះ​បើ​តាមការពន្យល់ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តបទៅនឹងការចុះផ្សាយមួយ របស់​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (ឬហៅថា វីអូឌី «VOD») ដែលបានស្រង់សេចក្ដី នៅ​ក្នុង​លិខិត​មួយ ចុះហត្ថលេខា ដោយ​សេនាធិការ​គណបក្ស អ្នកស្រី ម៉ែន សំអន មករាយការណ៍ថា គណបក្សប្រជាជនកម្ពុជា តម្រូវទៅ​មន្ត្រី​«គ្រាក់ៗ» របស់​ខ្លួន ដែលមានតំណែង ជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ប្រមាណជា២៣នាក់ ឲ្យទទួលខុសត្រូវ ចំពោះ​មេ​ឃុំ ឬ​ចៅ​សង្កាត់ ដែលមិនជាប់ឈ្មោះ ក្នុង​ការ​បោះ​ឆ្នោត។

លោក ខៀវ កាញារីទ្ធ បានចោទសួរ នៅលើគណនេយ្យ​ហ្វេសប៊ុករបស់លោក ដោយចំអក ទៅកាន់ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​វិញ​ថា៖ «ជាព័ត៌មាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...