មាជ សុវណ្ណារា និងសកម្មជនបក្សប្រឆាំង១៣នាក់ ទទួលបានការលើកលែងទោស
ការលើកលែងទោស ជាទ្រង់ទ្រាយធំ ដូចការថ្លែងរបស់លោក ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន កំពុងធ្វើទាំងយប់ ក្នុងយប់ថ្ងៃចន្ទ ី២៧ ខែសីហា ឆ្នាំ២០១៨នេះ។ អ្នកទោសចំនួន១៤នាក់ ដែលគណបក្សប្រឆាំង និងក្រុមឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកជាអ្នកទោសមនសិការ និងជាអ្នកទោសនយោបាយនោះ ត្រូវបានព្រះមហាក្សត្រ ចេញពីព្រះរាជក្រិត្យ លើកលែងទោស កាលពីប៉ុន្មានម៉ោងមុន តាមសំណើររបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន។
អ្នកទោសទាំង១៤នាក់ រួមមាន៖
១) លោក មាជ សុវណ្ណារ៉ា
២) លោក អឿ ណារិត
៣) លោក ឃិន រឿន ហៅ ឃិន ជំរឿន
៤) លោក នាង សុឃុន
៥) លោក សាន គឹមហេង
៦) លោក ស៊ុំ ពុទ្ធី
៧) លោក កែ ឃឹម ហៅ រិនឌី
៨) លោក ទេព ណារិន
៩) លោក អាន បឋម ហៅ សុខុម
១០) លោក សាន សីហៈ
១១) លោក អ៊ុក ពេជ្រសំណាង
១២) លោក រឿន ចិត្រា
១៣) លោក យន់ គឹមហួរ
១៤) លោក យា ថុន។
[...]