Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

កម្ពុជា៖ ស្វាគមន៍​ការ​មិន​យក​ពន្ធដី តែ​ត្រូវ​មាន​«ចំណាត់​ថ្នាក់​ដី»ឲ្យ​ច្បាស់​លាស់

កម្ពុជា៖ ស្វាគមន៍​ការ​មិន​យក​ពន្ធដី តែ​ត្រូវ​មាន​«ចំណាត់​ថ្នាក់​ដី»ឲ្យ​ច្បាស់​លាស់

ការមិនយកពន្ធដីធ្លី របស់ប្រជាកសិករ មានគោលបំណងចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ និងជំរុញជីវភាព របស់ពួក​គាត់ អោយមានភាពប្រសើរឡើង។ នេះជាការលើកឡើងរបស់ នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្មីៗនេះ នៅខេត្ត​តាកែវ។ ការលើកឡើងនេះ ធ្វើអោយមានការគាំទ្រ ពីអ្នកវិភាគសង្គម និងអ្នកនយោបាយ ប៉ុន្តែអ្នក​ទាំង​នោះយល់ថា ត្រូវមានចំណាត់ថ្នាក់ដី មួយឲ្យបាន ច្បាស់លាស់ ដើម្បីជៀសវាងការបាត់បង់ នូវចំណូលថវិកាជាតិ បញ្ហា​ទំនាស់ដីធ្លី និងទុកដីអោយទំនេរ មិនអភិវឌ្ឍន៍។


ដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ ។ រូបថត MONOROOM.info/ ជា ប៊ុនធឿន

កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១២ លោក ហ៊ុន សែន បានប្រកាសថា អំឡុងពេលដែលលោកធ្វើ ជានាយករដ្ឋមន្ត្រី ពន្ធដីនឹង​មិនត្រូវបានយក [...]

M ហ៊ុន សែន ព្រមាន​ថៃ​កុំ​ឲ្យ​បិទ​ច្រក​ព្រំដែន រវាង​ប្រទេស​ទាំងពីរ

M ហ៊ុន សែន ព្រមាន​ថៃ​កុំ​ឲ្យ​បិទ​ច្រក​ព្រំដែន រវាង​ប្រទេស​ទាំងពីរ

លោកនាយករដ្ឋមន្ត្រី កម្ពុជាបាន ព្រមានដល់អាជ្ញាធរថៃ កុំឲ្យបិទច្រកព្រំដែន ដែលប្រជាជន ទាំងពីរប្រទេស នាំទំនិញចេញចូល ឆ្លងដែននឹងគ្នា។ លោកបញ្ជាក់ថា បើមានការបិទច្រកព្រំដែននោះ ភាគីថៃជាអ្នកខាត​ច្រើន​ជាងកម្ពុជា។ ការប្រកាស់នេះបានធ្វើឡើង ក្នុងពិធីបើកសម្ពោធសមិទ្ធផលនានា ក្នុងខេត្តប៉ៃលិន នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី ៣ មករា ម្សិលមិញនេះ។


ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ រូបថត wikimedia.org។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ អជ្ញាធរនាបណ្តាខេត្ត ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវអនុវត្តឲ្យបានល្អ នូវ​នយោបាយ រដ្ឋាភិបាលទាំងពីរ ដើម្បីពង្រឹង សហប្រតិបត្តិការ រវាងប្រទេសជិតខាងនឹងគ្នា។ លោកគូសបញ្ជាក់ថា [...]

ក្តីសង្ឃឹមថ្មី​ក្នុង​ឆ្នាំ២០១៣៖ កម្មករ-កម្មការិនី នឹង​អាច​រស់​បាន​សមរម្យ?

ក្តីសង្ឃឹមថ្មី​ក្នុង​ឆ្នាំ២០១៣៖ កម្មករ-កម្មការិនី នឹង​អាច​រស់​បាន​សមរម្យ?

ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ ដែលជាក្រុមការងារចម្រុះ បង្កើតឡើងដោយរដ្ឋាភិបាល បានចេញផ្សាយនូវ សេចក្តី​ប្រកាសព័ត៌មានមួយ ដោយអំពាវនាវឲ្យក្រុមសហជីព និងកម្មករកាត់ដេរទាំងអស់ បន្តធ្វើការជាធម្មតាវិញ កាលពីថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០១២។ ក្រុមកាងារខាងលើ សន្យាថា នឹងធ្វើការចចារ ដើម្បីតម្លើងប្រាក់បៀវត្ស មួយសមរម្យដល់កម្មករ។


កម្មករ និងកម្មការិនី ជួបប្រជុំគ្នាធ្វើបាតុកម្មអហឹង្សា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៣០ធ្នូឆ្នាំ២០១២។
រូបថត MONOROOM.info/ O.Vary។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ បានទទួលសាទរ ទៅនឹងសេចក្តីប្រកាសព័ត៌មាន របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា [...]

កម្ពុជា៖ កិច្ចសន្យា​មាន​តម្លៃ​មហាសាល រវាង​ក្រុមហ៊ុន​ចិន​ពីរ

កម្ពុជា៖ កិច្ចសន្យា​មាន​តម្លៃ​មហាសាល រវាង​ក្រុមហ៊ុន​ចិន​ពីរ

ក្រុមហ៊ុនចិនពីរ បានចុះកិច្ចសន្យាបណ្ដាក់ទុន ដែលមានចំនួនជាទឹកប្រាក់ ប្រមាណជា១១,២ពាន់លានដុល្លា (ត្រូវជា​៨,៤៥​ពាន់លានអ៊ឺរ៉ូ) សម្រាប់សាងសង់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងប្រទេសកម្ពុជា។ ជាកិច្ចសន្យា នៃការវិនិយោគ​ទុនមួយដ៏​ធំជាងគេបង្អស់ មិនធ្លាប់មានពីមុនមក ក្នុងប្រទេសនេះ។


ផ្លូវរថភ្លើងសល់ពីជំនាន់មុន ដែលចាស់ទ្រុតទ្រោមណាស់ទៅហើយ។

កិច្ចសន្យាជាច្រើននេះ ត្រូវបានបានវិនិយោគទៅលើសំណង់រោងចក្រដែកថែបមួយ ស្ថិតនៅខាងជើងប្រទេស ផែមួយ​នៅ​កោះផ្នែកខាងត្បូង​នៃខេត្ត​កោះកុង និងខ្សែររថភ្លើងដែលមានប្រវែង ៤០០គីឡូម៉ែត្រ តភ្ជាប់រវាងពីរោងចក្រទៅផែសមុទ្រនេះ។

ក្រុមហ៊ុនចិនដែលមានឈ្មោះជាភាសាអង់គ្លេសថា ខាមបូឌៀ អាយរុន អែនស្ទើល មីនិង អ៊ីនដាស្ទ្រី [...]

បារាំង៖ ដុត​យានយន្ដ​ចំនួន​១១៩៣​គ្រឿង និង​ស្លាប់​ម្នាក់​ដោយ​កាំជ្រួច ដើម្បី​​ទទួល​ឆ្នាំថ្មី

បារាំង៖ ដុត​យានយន្ដ​ចំនួន​១១៩៣​គ្រឿង និង​ស្លាប់​ម្នាក់​ដោយ​កាំជ្រួច ដើម្បី​​ទទួល​ឆ្នាំថ្មី

ក្នុងយប់ថ្ងៃចូលឆ្នាំសកល គេបានស្វាគមទទួលឆ្នាំថ្មី ជាមួយនឹងការដុតបំផ្លាញរថយន្ដ ចំនួន ១ ១៩៣គ្រឿង។ ព្រឹត្តិការណ៍​នេះបានបង្កអោយ នគរបាល៣នាក់ និងកងអាវុធហត្ថបួននាក់ទៀត រងរបួសស្រាល។ ក្នុងហេតុការណ៍មួយទៀត យុវជន​ម្នាក់បានស្លាប់ ដោយសារផាវកាំជ្រួច ហោះមកផ្ទុះចំកណ្ដាលមុខ។


រថយន្ដនេះ កំពុងឆេះយ៉ាងសន្ធោសន្ធៅ នៅតំបន់ក្លេម៉ង់ ហ្វែរ៉ង់ ភាគខាងត្បូងប្រទេសបារាំង។ រូបថត Maxppp។

រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃបារាំង លោក ម៉ានូអឹល វ៉ាល (Manuel Valls) បានថ្លែងប្រាប់អោយដឹងថា ក្នុងយប់​ចូលឆ្នាំ​សកល​នេះ មានរថយន្តទាំងអស់ ចំនួន១១៩៣គ្រឿង ត្រូវបានដុតបំផ្លាញ ក្នុងនោះ៣៤៤គ្រឿង បានរងនូវការឆេះបន្ត។ លោកក៏​បានបញ្ជាក់ដែរថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...