Posts in ‘វិភាគ’ Category

កែម ឡី ថា​បក្ស​​ប្រជាជន​កម្ពុជា​ដើរ​ចាប់​ចង ព្រោះ​«ខ្លាច​​ចាញ់»

កែម ឡី ថា​បក្ស​​ប្រជាជន​កម្ពុជា​ដើរ​ចាប់​ចង ព្រោះ​«ខ្លាច​​ចាញ់»

ទិដ្ឋភាពនយោបាយ នៅក្នុងប្រទេសកម្ពុជា បានត្រឡប់វិលវល់​ ទៅជាន់ដានចាស់ដដែលៗ ហាក់ដូចជា​ចង្វាក់​រាំ​«សារ៉ាវ៉ាន់» ដែលគេត្រូវរាំ «បីទៅមុខ រួចបីទៅក្រោយ» និងកាលបើរាំយូរៗទៅ មិនឃើញចេញទៅណា ឃើញ​តែខ្ទេច ឬខូងដី ដែលអ្នករាំ​ជាន់ពីលើប៉ុណ្ណោះ។ ជាពិសេស នៅក្នុងព្រឹត្តិការណ៍ចុងក្រោយនេះ ការ​ចាប់​ចងឃុំខ្លួន ទៅលើក្រុមអ្នកប្រឆាំង រួមទាំងអ្នកតំណាងរាស្ត្រផង បានកើតឡើងយ៉ាងសម្បើមដៃ ​ពី​សំណាក់​អាជ្ញាធរ ដែល​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចយ៉ាងចាស់វស្សា តាំងពី​ជាង​៣០ឆ្នាំ​មក​​ហើយ។

សំនួរចោទឡើងថា ហេតុអ្វីក៏គណបក្សមួយនេះ អនុវត្តនយោបាយចាប់ចង ជៀសជាងការជជែកតតាំង តាម​ផ្លូវគំនិត ឬតាមរយៈគោលនយោបាយ? អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី បានឆ្លើយឡើងថា មូលហេតុ​​បណ្ដាល មកពីគណបក្សប្រជាជនកម្ពុជា «ខ្លាចចាញ់» ក្នុងការបោះឆ្នោត នាពេលខាងមុខ។

ថ្លែងក្នុងវេទិកា​អ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១១ ខែមេសា [...]

មូលហេតុ​​ដែល តៃវ៉ាន់ បាន​​ជ្រើសរើស​ការ​«ផ្លាស់ប្ដូរ»

មូលហេតុ​​ដែល តៃវ៉ាន់ បាន​​ជ្រើសរើស​ការ​«ផ្លាស់ប្ដូរ»

ប្រទេសភាគច្រើន ទាំងនៅអ៊ឺរ៉ុប ទាំងនៅអាស៊ី រាប់ទាំងប្រទេសកម្ពុជាផង មិនដែលសូវខ្វល់ខ្វាយប៉ុន្មាន ពី​កោះ​តៃវ៉ាន់នោះឡើយ បើទោះជាគេដឹងថា កោះកូននាគមួយនេះ មាននិន្នាការនយោបាយ តាមបែប​ប្រជា​ធិបតេយ្យ និងមានឧស្សាហកម្ម​យ៉ាងទំនើបនោះក៏ដោយ។ នោះដោយសារមូលហេតុអ្វី?

សំនួរខាងលើ មិនពិបាកឆ្លើយឡើយ។ ព្រោះកោះតៃវ៉ាន់ គឺជាប្រទេសមួយ ដែលគ្មានឯករាជ្យភាព និង​បូរណភាព​ទឹកដីពិតប្រាកដ។ ប្រទេសជាច្រើន នៅក្នុងពិភពលោក មិនមានទំនាក់ទំនងផ្លូវការ ជាមួយកោះ​តៃវ៉ាន់​ទេ ដោយហេតុថាប្រទេសទាំងនោះ សុទ្ធតែរងគំនាប ទាំងផ្នែកនយោបាយ និងទាំងផ្នែកសេដ្ឋកិច្ច ពី​សំណាក់​ប្រទេស​ចិនដីគោក ដែលបានចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្ត«បះបោរ»មួយ របស់ខ្លួន ហើយ​រដ្ឋាភិបាល​​ចិនកុម្មុយនីស ថែមទាំងបានព្រមាន ក្នុងពេលកន្លងមកថា នឹងប្រើកម្លាំងវាយយកតៃវ៉ាន់ មក​បញ្ចូល​ក្នុង​ទឹកដី​ចិនវិញ ប្រសិនបើកោះមួយនេះ ហ៊ានប្រកាសឯករាជ្យ។

បញ្ហាឯករាជ្យភាព [...]

«ល្បិច​សាមកុក មិន​ត្រូវ​យក​មក​ប្រើ​ក្នុង​នគរ​កម្ពុជា​ទេ»

«ល្បិច​សាមកុក មិន​ត្រូវ​យក​មក​ប្រើ​ក្នុង​នគរ​កម្ពុជា​ទេ»

ការចាប់ខ្លួនអ្នកនេះ សម្លុត សម្លាប់អ្នកនោះ ឬការញញឹមដាក់គ្នា តែមានលួចកាន់កាំបិតពីក្រោយ... នេះជា​អ្វី​ដែលអ្នកនយោបាយខ្មែរ បានយកមកប្រើប្រាស់ តាំងពីច្រើនជំនាន់មកហើយ ជាពិសេស​នៅក្នុងពេល​បច្ចុប្បន្ន​នេះ​តែម្ដង។ទង្វើទាំងនេះ ត្រូវបានអ្នកវិភាគ និងអ្នកតាមដាននយោបាយមួយចំនួន បរិហារ ថ្លែង​ចំអក​ដាក់​អ្នកនយោបាយទាំងនោះ ថាជា«ល្បិចសាមកុក» ឬ«ល្បិចក្នុងសម័យកាលសង្គ្រាម នៃនគរទាំងបី» របស់​ប្រវត្តិសាស្ត្រ នៃប្រទេសចិន។ សម្រាប់អ្នកវិភាគនយោបាយខ្មែរវិញ បានយល់ថា ល្បិចសាមកុក មិន​គួរ​ត្រូវយកមកប្រើ នៅក្នុងនគរកម្ពុជានោះឡើយ។

លោក យ៉ង់ គឹមអេង ប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បានផ្តល់​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អ្នកនយោបាយនៅកម្ពុជា ភាគច្រើនចូលចិត្ត មើលរឿង​សាមកុក និង​ចូល​​ចិត្ត​​យក«ល្បិច» នៅក្នុងភាពយន្ដសាមកុកទាំងនេះ មកប្រើប្រាស់ ដើម្បីធ្វើការផ្ចាញ់ផ្ចាលគ្នា [...]

អ្នកវិភាគ និយាយ​ពី​អំណាច​រដ្ឋបែប​«ឆ្មា​ជើង​បី»​ក្រោម ហ៊ុន សែន

អ្នកវិភាគ និយាយ​ពី​អំណាច​រដ្ឋបែប​«ឆ្មា​ជើង​បី»​ក្រោម ហ៊ុន សែន

នីតិអំណាចទាំងបី ឬ«អំណាចរដ្ឋ» របស់ប្រទេសនីតិរដ្ឋ តាមបែបប្រជាធិបតេយ្យ ត្រូវប្រព្រឹត្តិទៅដោយ​សំអាង​ទៅលើច្បាប់។ ចុះដីកាឲ្យចាប់ខ្លួន ចេញដោយតុលាការកម្ពុជា ចេញឲ្យចាប់ខ្លួន ប្រធានគណបក្សប្រឆាំង និង​បញ្ឈប់លោក ពីសមាជិកសភា ដោយរដ្ឋសភាកម្ពុជា ជាការប្រព្រឹត្តិទៅ ដោយនីតិរដ្ឋ និងជាការអនុវត្តច្បាប់ របស់​«អំណាចរដ្ឋ»មែន ឬយ៉ាងណា? សម្រាប់អ្នកតាមដានព្រឹត្តិការណ៍កម្ពុជា និងមានជំនាញខាងច្បាប់វិញ បាន​ចាត់ទុកថា នេះជាការអនុវត្តច្បាប់ តាមបែប«ឆ្មាជើងបី» ក្រោមការដឹកនាំ របស់​នាយករដ្ឋមន្ត្រី​បី​ទសវត្សន៍ លោក ហ៊ុន សែន។

សូមអានបទសម្ភាស របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយលោក ព្រហ្ម គិត អតីតមន្ត្រី​ច្បាប់ច្រើនជំនាន់ ពីប្រទេសកម្ពុជា និងជាអ្នកវិភាគ ប្រចាំឲ្យទស្សនាវដ្ដីដូចខាងក្រោម៖

មនោរម្យ.អាំងហ្វូ៖ ក្នុងរយៈពេលមិនដល់ពីរសប្ដាហ៍ស្រួលបួលផង ព្រឹត្តិការណ៍នយោបាយកម្ពុជា បាន​កើត​ឡើង​ [...]

កែម ឡី លើក​ពី​យុទ្ធសាស្រ្ត​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ

កែម ឡី លើក​ពី​យុទ្ធសាស្រ្ត​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ

រដ្ឋត្រូវរៀបចំវិភាគមុខងារ ភារកិច្ចស្ថាប័ននីមួយៗ និងរៀបចំនិងអនុវត្តន៍តារាងតួនាទី និងភារៈកិច្ចឲ្យ​បាន​ត្រឹម​ត្រូវ។ លើសពីនេះទៅទៀត សេវាកម្មទាំងអស់ រួមទាំងធ្វើលិខិតឆ្លងដែន សុំបើកអាជីវកម្ម សេវាពន្ធដា សេវា​នានា ត្រូវវិមជ្ឈការដល់មូលដ្ឋានឃុំ សង្កាត់ទាំងស្រុង។ យុទ្ធសាស្រ្តនេះ ធ្វើឲ្យក្រសួងនីមួយៗ ផ្តោតលើ​ការ​ដាក់ពង្រាយ មន្ត្រីរបស់ខ្លួនដល់មូលដ្ឋាន និងរួមចំណែកកាត់បន្ថយ ការរស់នៅកកផ្តុំតែទីក្រុង និងកាត់​បន្ថយ​ការកកស្ទះ ចរាចរណ៍បានច្រើន។ នេះជាលើកឡើង របស់អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី នៅក្នុង​យុទ្ធសាស្ត្រ​មួយ ដើម្បីជួយដល់ការកាត់បន្ថយ ការកកស្ទះនៅរាជធានីភ្នំពេញ។

សរសេររៀបរាប់ឲ្យដឹង នៅលើទំព័រហ្វេសប៊ុកផ្លូវការ លោក កែម ឡី បានសរសេរបន្តថា ការរៀបចំរចនាសម្ព័ន្ធ​វិនិយោគ និងវិមជ្ឈការធនធាន រៀបចំគោលនយោបាយ លើកទឹកចិត្តដល់រោងចក្រ សហគ្រាស់ឯកជន និង​សាធារណៈ ជាពិសេសសាកលវិទ្យាល័យធំៗ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...