Posts in ‘វិភាគ’ Category

វិភាគ៖ ប្រព័ន្ធ​យុត្តិធម៌​ប្រទេស នៃអ្នក​មាន​អំណាច និង​អ្នក​មាន​ប្រាក់?

វិភាគ៖ ប្រព័ន្ធ​យុត្តិធម៌​ប្រទេស នៃអ្នក​មាន​អំណាច និង​អ្នក​មាន​ប្រាក់?

ខណៈពេលដែលអ្នកនយោបាយខ្មែរ ឈប់កាប់សម្លាប់គ្នា ហើយយកប្រព័ន្ធតុលាការ មកដោះស្រាយជម្លោះ«ជាអាជីប»​ រវាងគ្នាវិញនោះ ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅឆ្ងាយនៅឡើយ ពីការកោតសរសើរថា ជាប្រព័ន្ធមួយ​យុត្តិធម៌ ឯករាជ្យ និងស្អាតស្អំ គួរជាទីទុកចិត្តបាន ពីសំណាក់ជនរងគ្រោះ នឹងអំពើអយុត្តិធម៌។ ការសម្រេចចិត្តរបស់​តុលាការ ទៅលើប៉ុន្មានសំនុំរឿងចុងក្រោយនេះ វាបានក្លាយជាកញ្ចក់យ៉ាងថ្លាឆ្វង់ ឆ្លុះបញ្ចាំងអោយឃើញពីវប្បធម៌មួយ ដែលអ្នកតាមដានវិភាគ និយាយថា អាចត្រឡប់ពីសរមកខ្មៅ និងពីខ្មៅទៅជាខៀវបាន។


តើយុត្តិធម៌មានទេ បើមនុស្សជាអ្នកកាន់វា ក្នុងដៃយ៉ាងនេះ? រូបថត Reuters/ Stéphane Mahé ។

«ច្បាប់» ជាអត្ថបទបញ្ញាត្តិមួយ ដែលអនុម័តដោយសភាជាតិ [...]

ការប្រើប្រាស់​ ភាសា​ខ្មែរ​លាយនឹង​ភាសា​បរទេស មានគុណវិបត្តិ?

ការប្រើប្រាស់​ ភាសា​ខ្មែរ​លាយនឹង​ភាសា​បរទេស មានគុណវិបត្តិ?

ការប្រើប្រាស់ភាសាខ្មែរ លាយឡំ និងភាសាបរទេស នៅក្នុងសង្គមបច្ចុប្បន្ន បាននឹងកំពុងតែ កើតមានឡើង យ៉ាងខ្លាំងក្លា ជាពិសេសពីសំណាក់និស្សិត និងបុគ្គលិកដែលធ្វើការ នៅតាមសង្គមស៊ីវិល មួយចំនួន។ ទំនោរនៃ ការប្រើប្រាស់នេះ ត្រូវបានអ្នកស្រាវជ្រាវមួយចំនួន យល់ឃើញថា អាចបង្កជា គុណវិបត្តិនា ពេលបច្ចុប្បន្ន និងទៅអនាគត។


សិលាចារិក ដែលសរសេរជាអក្សរបូរាណខ្មែរ។ រូបថត wikipedia.org។

នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន អ្នកដែលបានសិក្សាភាសាបរទេស មួយចំនួនធំតែងតែ និយាយភាសារខ្មែរ លាយឡំ ជាមួយភាសា បរទេស។ ការនិយាយបែបនេះ ត្រូវបានគេយល់ថា ដើរទាន់សម័យកាល។ លោក អានដាញ់ ស៊ីប៉ូ និស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានយល់ថា រូបគាត់ផ្ទាល់ ពិបាកក្នុងការ [...]

ប្រវត្តិ​នៃ​ការ​ទាមទារ​សិទ្ធិ ជា​សមាជិក​នៃ អ.ស.ប របស់​ប៉ាលេស្ទីន

ប្រវត្តិ​នៃ​ការ​ទាមទារ​សិទ្ធិ ជា​សមាជិក​នៃ អ.ស.ប របស់​ប៉ាលេស្ទីន

អ.ស.ប បានទទួលស្គាល់ ប៉ាលេស្ទីន ជារដ្ឋអង្កេតការណ៍ មិនមែនជាសមាជិកមួយ ក្នុងស្ថាប័នរបស់ខ្លួន កាលពីថ្ងៃទី២៩ វិច្ឆិការ ២០១២​នេះ បន្ទាប់ពី មានការព្យាយាមទាមទារ អស់រយះពេលជាច្រើន ទស្សវត្តមកហើយ របស់ប៉ាលេស្ទីន។


គំនូរទាមទារសេរីភាព នៅតាមជញ្ជាំងអាគារ របស់ប្រជាជនប៉ាលេស្ទីន នៅទីក្រុងរ៉ាម៉ាឡា។
រូបថត MONOROOM.info/ Chea Bunthoeun។

« នេះជាពេលវេលាល្អមួយ មកដល់ហើយ សម្រាប់ប្រជាជនរបស់ខ្ញុំ ហើយខ្ញុំមានមោទនភាពណាស់ ចំពោះជោគជ័យនេះ ដោយ​សារតែភាពក្លាហានតស៊ូ រហូតមករបស់ប្រជាជន ប៉ាលេស្ទីនទាំងមូល។ អស់រយៈពេល ជាច្រើនទស្សវត្តមកហើយ ដែលប្រជាជន​ប៉ាលេស្ទីន រស់នៅក្រោមអណានិគម រស់នៅ ក្នុងភាពឈឺចាប់ មិនចេះស្រាកស្រាន [...]

ស្រាវជ្រាវ៖ ជំនួប​កំពូល ស្តី​​ពី​​កិច្ច​​សន្ទនា​​អាស៊ាន​​ជា​​សាកល

ស្រាវជ្រាវ៖ ជំនួប​កំពូល ស្តី​​ពី​​កិច្ច​​សន្ទនា​​អាស៊ាន​​ជា​​សាកល

ជំនួបកំពូល ស្ដីពីកិច្ចសន្ទនាជាសាកល ជារបៀបវីរះមួយថ្មី នៅក្នុងចំណោមរបៀបវីរះ ប្រកាសជាផ្លូវការ ដែលអាស៊ានធ្លាប់​ធ្វើកន្លង មក។ នៅម៉ោង៩ព្រឹកថ្ងៃទី២០ វិច្ឆិកា កន្លងមកនេះ នៅឯវិមាន​សន្តិភាព កិច្ចសន្ទនាអាស៊ានជាសាកលនេះ ត្រូវបានរៀបចំ​ធ្វើ​ ដោយ មានការចូលរួម ពី​ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រទេសដៃគូសរុប ១៨ប្រទេស និងមានវត្តមានរបស់ ប្រធានាធិបតី ​​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ព្រមទំាងប្រធានអង្គការមូលនិធិធំៗ នៅលើពិភពលោកផង ។


កិច្ចសន្ទនាជាសាកល នៅឯវិមាន​សន្តិភាព ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១២។ រូបថត MONOROOM.info/Phnom Thom។

កិច្ចសន្ទនាសកលអាស៊ាន នេះជាកិច្ចពិភាក្សា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអ្នក​ចូលរួម [...]

ស្រាវជ្រាវ៖ ស្វែង​​យល់​​ពី​​«អាស៊ាន​-​សមាគម​​​ប្រជាជាតិ​​អាស៊ី​​អាគ្នេយ៍»

ស្រាវជ្រាវ៖ ស្វែង​​យល់​​ពី​​«អាស៊ាន​-​សមាគម​​​ប្រជាជាតិ​​អាស៊ី​​អាគ្នេយ៍»

អាស៊ាន ដែលជាពាក្យកាត់ជាភាសាអង់គ្លេស របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នោះ គឺជាស្ថាប័នអន្តររដ្ឋាភិបាល​មួយ ដែលត្រូវបានបង្កើត ដំបូងឡើយដោយប្រទេសថៃ សឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នាទីក្រុងបាងកក ប្រទេសថៃ ដោយ«សេចក្តីប្រកាសអាស៊ាន (សេចក្តីប្រកាសក្រុងបាងកក)»។ ជាបន្តបន្ទាប់ មានប្រទេសចំនួនប្រាំផ្សេងទៀត បានចូលជាសមាជិក នៃសមាគមនេះរួមមាន ប្រទេសប្រ៊ុយណេ ចូលជាសមាជិក​នៅថ្ងៃ​ទី០៧ ខែមករា ឆ្នាំ១៩៨៤, ប្រទេសវៀតណាមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥, ប្រទេសឡាវ និងប្រទេសភូមា ចូលជា​សមាជិកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និងប្រទេសកម្ពុជាចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។


ផែនទីនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...