Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

កម្ពុជា​នឹង​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី ជា​ថ្នូរ​នឹង​៣៥​លាន​ដុល្លារ (vdo)

ចំនួនទឹកប្រាក់សរុបទាំងអស់ ១៤០លានដុល្លារ (៣៥លានដុល្លារ ក្នុងមួយឆ្នាំ X៤) ដែលប្រទេសអូស្ត្រាលី​សន្យា នឹងផ្ដល់មកប្រទេសកម្ពុជា បន្ទាប់ពីប្រទេសដ៏ក្រីក្រជាងគេក្នុងពិភពលោកមួយនេះ យល់ព្រមទទួល​ជនអន្តោប្រវេសន៍រាប់រយនាក់ ដែលភៀសខ្លួនពីប្រទេសផ្សេងៗ នៅក្នុងទ្វីបអាស៊ី ដើម្បីស្វែងរកសិទ្ធិជ្រក​កោន នៅ​ប្រទេស​អូស្ត្រាលី។ នេះបើតាមការថ្លែង របស់​មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីមួយរូប ទៅ​កាន់​ប្រព័ន្ធ​សារព័ត៌មានរបស់ប្រទេសនេះ។

កិច្ចព្រមព្រៀង ដែលបានធ្វើឡើងរវាងប្រទេសទាំងពីរ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា នៅក្រសួងមហាផ្ទៃនៃ​ប្រទេសកម្ពុជា បានបង្កឲ្យមានការក្ដៅក្រេវក្រោធ ពីសំណាក់ពលរដ្ឋខ្មែរមួយចំនួន និងមួយចំនួនទៀត មកពី​សហគមន៍ជនរងគ្រោះដោយសារបញ្ហាដីធ្លី និងការបណ្ដេញចេញ។ ក្រុមអ្នកតវ៉ា បានបរិហារពី​អសមត្ថភាព​របស់រដ្ឋាភិបាលកម្ពុជា ក្នុងការ គ្រប់គ្រងជនអន្តោប្រវេសន៍យួនខុសច្បាប់ ដោះស្រាយ​នយោបាយ​ដីធ្លី [...]

អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង គីម ជុនអ៊ុន បាត់​ខ្លួន​ទៅ​ណា?

អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង គីម ជុនអ៊ុន បាត់​ខ្លួន​ទៅ​ណា?

លោក គីម ជុនអ៊ុន ដែលមានអាយុពី៣០ ទៅ៣១ឆ្នាំនោះ មិនបានចេញតាមកញ្ចក់តាមទូរទស្សន៍រដ្ឋ តាំងពី​ថ្ងៃទី៣ ខែកញ្ញា នៅក្នុងការប្រគុំតន្ត្រីមួយ ក្នុងរដ្ឋធានីព្យុងយ៉ាង (Pyongyang) ដែលជាធម្មតាលោក ត្រូវមាន​វត្តមានជាមួយភរិយារបស់លោក។

កាលពីខែកក្កដា លោកត្រូវបានគេឃើញថាបានរុំខ្លួនជុំជិត នៅពេលដែលលោកបានមកចូលរួម ក្នុងពិធី​បុណ្យខួបមរណភាពលើកទី២០ របស់ជីតារបស់លោក ដែលជាអ្នកបង្កើតរបបកុម្មុយនីស នៅកូរ៉េខាងជើង។ គេបានសង្ស័យ ពីការហ៊ំខ្លួនជុំជិតនេះ ថាជារោគសញ្ញានៃជម្ងឺ«ហើម»។

នៅក្នុងសន្និសីទការសែតមួយ អ្នកនាំពាក្យមួយរូប របស់ក្រសួងបង្រួបបង្រួមទឹកដីកូរ៉េ នៃប្រទេសកូរ៉េ​ខាង​ត្បូង បងប្អូនគូរសត្រូវរបស់កូរ៉េខាងជើង បានថ្លែងឲ្យដឹងថា៖ «ប្រទេសកូរ៉េខាងជើង មិនបានប្រកាសជា​ផ្លូវ​ការអ្វី​សោះ (...) អញ្ចឹងយើងមិនមានការបកស្រាយអ្វីទេ។ យើងកំពុងសម្លឹងមើលពីករណីជាច្រើន ក្នុងនោះ​ពាក្យចចាមអារាម [...]

ក្រឡាប់រថយន្ដ បន្ទាប់​​ពី​បំបែក​ឯកត្តកម្ម​​ល្បឿន​៧៤៣គ.ម​/ម៉ោង តែ​មិន​ស្លាប់ (vdo)

អ្នកកាន់ចង្កូតរថយន្ដម្នាក់នេះ បានបំបែកឯកត្តកម្មខាងល្បឿនរថយន្ដ ដែលប្រើម៉ាស៊ីនចំហេះបុក មាន​ល្បឿន​លឿនបំផុត រហូតដល់ទៅ៧៤៣គីឡូម៉ែត្រ ក្នុងមួយម៉ោង។ គួរឲ្យស្ដាយ ព្រោះដោយសារតែរថយន្ដ ត្រូវ​បាន​បើកបរលឿនខ្លាំងដូច្នេះហើយ ទើបវាបានងាកចេញពីផ្លូវ និងបានក្រឡាប់ ហើយតួរថយន្ដបាន​រមួល​ចូលគ្នា បង្កភាពប្រហោងពោះ ទៅដល់មិត្តភ័ក្ររបស់លោកមិនតិច។

អាចចាត់ទុកថា ជាសំណាងមួយ ក្នុងចំណោមគ្រោះថ្នាក់មួយលានដង នៅលើលោកយើងនេះ ក៏ថាបាន តែ​តាមពិតទៅ ការជ្រើសរើសកន្លែងសាកល្បងបំបែកឯកត្តកម្មនេះ ជាកត្តាមួយដ៏សំខាន់ ដែលធ្វើឲ្យ​អ្នក​កាន់​ចង្កូតអាចគេចផុតពីគ្រោះថ្នាក់។ ការសាកល្បងបានធ្វើឡើង នៅលើដីបឹងទឹកកកដ៏ធំល្វឹងល្វើយ នៃតំបន់ ប៊នវីល (Bonneville) ដែលស្ថិតនៅចម្ងាយប្រមាណជា ១៨៥គីឡូម៉ែត្រ ពីទីក្រុងសលឡេកស៊ីធី (Salt Lake City ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក) ដែលនៅទីនោះមានទីវាលដ៏ធំ លាតសន្ធឹងលើផ្ទៃក្រឡា ២៦០គីឡូម៉ែត្រ​ការ៉េ។

ដូច្នេះ [...]

ការ​​លាង​សំអាត​របស់​ ឈាង វុន ជា​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ឬ​តាម​ប្រព័ន្ធ​កុម្មុយនីស?

ការ​​លាង​សំអាត​របស់​ ឈាង វុន ជា​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ឬ​តាម​ប្រព័ន្ធ​កុម្មុយនីស?

សន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ម្សិលម៉ិញនេះ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន បានចាត់ទុកសារាចរណ៍ ដែលចេញដោយប្រធានរដ្ឋសភា កាលពីថ្ងៃទី១២ ខែកញ្ញា មិនមានឃាត់ឃាំងសិទ្ធិ និងសេរីភាពអ្នកណា​ម្នាក់​ឡើយ។ ក្នុងនោះរួមទាំង ប្រជាពលរដ្ឋ សង្គមស៊ីវិល ពិសេសតំណាងរាស្ត្រសភាទាំងមូល ដែលស្រប​​តាម​បទ​បញ្ជាផ្ទៃក្នុង និងរដ្ឋធម្មនុញ្ញកម្ពុជា។

កាលពីថ្ងៃទី១២ ខែកញ្ញា ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បានចេញសារាចរណែនាំមួយ ទៅដល់​គណៈកម្មការនានានៃរដ្ឋសភាទាំង១០ ដោយតម្រូវឲ្យគណៈកម្មាការទាំងនោះ សុំការអនុញ្ញាតពីលោក​ជា​មុន​សិន មុននឹងកោះហៅសង្គមស៊ីវិល និង ប្រជាពលរដ្ឋចូលជួបក្នុងសភានោះ។ សារាចរនេះត្រូវបានគេ​មើល​ឃើញថា បានរឹតត្បិតសិទ្ធសេរីភាព និងការងារឯករាជ្យរបស់តំណាងរាស្ត្រ ក្នុងការបំពេញ​មុខងារ​របស់​ខ្លួន។

ប៉ុន្តែអ្វីដែល លោក ឈាង វុន [...]

បើ​គ្មាន​ប្រាក់​សង​តម្លៃ​កាង​ឡាន​ថ្មី​ទេ នឹង​យក​ម៉ូតូ​«កញ្ចាស់»​ទាំង​មូល!

បើ​គ្មាន​ប្រាក់​សង​តម្លៃ​កាង​ឡាន​ថ្មី​ទេ នឹង​យក​ម៉ូតូ​«កញ្ចាស់»​ទាំង​មូល!

ការប៉ះទង្គិចគ្នានេះបង្កឡើង ដោយរ៉ឺម៉ក់ម៉ូតូមួយគ្រឿង ដែលមានដឹកបន្លែ បានទៅប៉ះនឹងឡានម៉ាកនីសាន់​ពាក់ផ្លាកលេខ ភ្នំពេញ 2AA-6071 បើកបរដោយស្រ្តីម្នាក់ដែលមានវ័យជិត៣០ឆ្នាំ។ ការប៉ះទង្គិចគ្នា​នេះមិន​បង្កឱ្យ ការខូចខាតធំដុំអ្វីនោះទេ តែអ្វីដែលគួឲ្យចាប់អារម្មណ៍នោះ នៅត្រង់ថា ស្រ្តីអ្នកបើកឡាន ទាមទារ​ឲ្យ​ម្ចាស់រ៉ឺម៉កដែលជាជនក្រីក្រ សងកាងឡានថ្មីជាជំនួស និងកាងចាស់ដែលបានប៉ះឱ្យក្រពឹតនោះ។

ម្ចាស់រថយន្តនោះ បានទាមទារឱ្យម្ចាស់ម៉ូតូដាច់ខាតត្រូវតែសង នូវតម្លៃកាងរថយន្តដែលបានប៉ះទង្គិចនោះ បើទោះបីជាមិនបានទាំងអស់ ក៏ត្រូវតែសងពាក់កណ្តាលដែរ។ ដោយឡែកម្ចាស់រ៉ឺម៉កម៉ូតូអ្នកស្រី ស្មា សុផាន មានអាយុ៣១ឆ្នាំ បានលើកដៃសុំទោស និងសុំការអធ្យាស្រ័យពីម្ចាស់ឡានម៉ាកនីសាន់ ព្រោះអ្នកស្រី​គ្មាន​លុយដ៏ច្រើនតាមការទាមទារ ឱ្យសងនូវតន្លៃកាងរថយន្តនោះទេ។ សម្រាប់ម្ចាស់រថយន្ត បានបញ្ជាក់ថា ទោះ​​យ៉ាង​ណា​ក៏ត្រូវតែសងដែរ បើគ្មានលុយសងទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...