ខ្មោចលង? ទទួលសារពីលេខទូរស័ព្ទរបស់ជីដូន ដែលស្លាប់តាំងពីបីឆ្នាំមុន
«ទូរស័ព្ទរបស់អ្នកមានសារថ្មីមួយ មិនទាន់អាន» នេះជាអ្វីដែលនាង សេរី អ៊ីម័សុន (Sheri Emerson) លើកទូរស័ព្ទដៃរបស់នាង មកមើលដំបូង ប៉ុន្តែវាបានធ្វើឲ្យនាងភ្ញាក់ក្រញ៉ាង ព្រោះអ្នកដែលផ្ញើរសារនោះមកនាង ជាជីដូនរបស់នាង អ្នកស្រី ឡេស្លី អ៊ីម័សុន ដែលបានស្លាប់តាំងពី៣ឆ្នាំមុន។
គ្រួសារ អ៊ីម័សុន បានសម្រេចចិត្តបញ្ចុះអ្នកស្រី ឡេស្លី ជាមួយនឹងទូរស័ព្ទដៃ ដើម្បីជានិមិត្តរូបនៃការនឹករលឹក ជាពិសេសរំលឹកឡើងវិញ នៅពេលដែលអ្នកស្រីនៅមានជីវិត ហើយពួកគេតែងផ្ញើរទូរសារមកអ្នកស្រី ដើម្បីសួរសុខទុក្ខ និងបន្លប់ការឈឺចាប់ ដែលបង្កឡើងពីជំងឺរបស់អ្នកស្រី។
ប៉ុន្តែពីម្សិលម្ងៃម៉ិញ នាង សេរី អ៊ីម័សុន បានសាកល្បងផ្ញើរសារតូចមួយ ទៅជីដូននាង ស្រាប់តែនាងទទួលបានចម្លើយមកវិញ៖ «យាយថែរក្សាចៅជានិច្ច។ ចៅនឹងសម្រេចនូវអ្វីដែលចៅចង់បាន [...]