Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

គំនូរ​គ្មាន​ចំណង​ជើង​មាន​តែ​ពណ៌ លក់​បាន៧៦​លាន​ដុល្លារ នៅ​អាមេរិក

គំនូរ​គ្មាន​ចំណង​ជើង​មាន​តែ​ពណ៌ លក់​បាន៧៦​លាន​ដុល្លារ នៅ​អាមេរិក

ចំណងជើងរបស់ផ្ទាំងគំនូរទាំងពីរនេះ គឺ​«គ្មាន​ចំណង​ជើង» និង​«គ្មាន​ចំណង​ជើង (ពណ៌​លឿង ទឹក​ក្រូច លឿង ទឹក​ក្រូច​ភ្លឺ)»។ បើ​គេ​មើល​ពី​ចំងាយ គេ​នឹង​ឃើញ​គំនូរ​នេះ បាន​ពន្លេច​នូវ​ពណ៌​យ៉ាង​ចែង​ចាំង និង​​រស់​រវើក។ ផ្ទាំង​​គំនូរ​ទី​មួយ ដែល​ត្រូវ​បាន​គូរ​នៅ​ឆ្នាំ១៩៧០ បាន​លក់​ដាច់​ក្នុង​តម្លៃ ៣៩,៩លានដុល្លារ ខណៈ​ពេល​ដែល​ផ្ទាំង​គំនូរ​មួយ​ទៀត បាន​លក់​ដាច់​ក្នុង​តម្លៃ ៣៦,៦លាន​ដុល្លារ។

លោក ម៉ាក រ៉ូតខូ ជា​វិចិត្រករ​​ជាតិ​​អាមេរិកាំង ដែល​​មាន​​ដើម​​កំណើត ឡេតូនី។ លោក​​ត្រូវ​​បាន​​គេ​​ចាត់​​ទុក​​ថា ជា​កំពូល​​វិចិត្រករ​​ដៃ​​ទិព្វ ផ្នែក​​សិល្បៈ​​ទំនើប។ ស្នា​ដៃ​​របស់​លោក​ជា​ច្រើន នឹង​​ផ្ដល់​ឲ្យ​អ្នក​ផង​ទាំង​ឡាយ មើល​ឃើញ​​ក្នុង​រយៈ​ពេល​មួយ​ភ្លែត​ដំបូង យល់​ថា​គ្រាន់​តែ​ជា​បណ្ដុំ នៃ​ពណ៌​ច្រើន​រួម​បញ្ចូល​គ្នា​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​អ្នក​​ស្នេហា​​ផ្ទាំង​​គំនូរ​ និង​អ្នក​វិភាគ​សិល្បៈ [...]

ប្រតិកម្ម​ជុំ​វិញ​ប្រាក់​ខែ​គោល ១២៣​ដុល្លារ របស់​កម្មករ

ប្រតិកម្ម​ជុំ​វិញ​ប្រាក់​ខែ​គោល ១២៣​ដុល្លារ របស់​កម្មករ

តាមរយៈការបោះឆ្នោតប្រាក់ខែអប្បរមា​របស់​កម្មករ​កាល​ពី​ថ្ងៃ​ទី ១២ វិច្ឆកា ព្រឹក​ម៉ិញ​នេះ​បាន​បោះ​ឆ្នោត​សម្រេច យក​ប្រាក់​ខែ​គោល​កម្មករ​រោង​ចក្រ ចំនួន ១២៣​ដុល្លារ​ក្នុង​មួយ​ខែ។ ការ​បោះ​ឆ្នោត​នេះ គណៈ​កម្មការ​ប្រឹក្សា​ការងារ សម្រេច​យក​តួលេខ​ចំនួន​បី មក​ធ្វើការ​បោះ​ឆ្នោត។ តួ​លេខ​ទី១ មាន​ទឹក​ប្រាក់ ១១០ ដុល្លារ និង​ទទួល​បាន​សំឡេង​ឆ្នោត ៧លើ ២៥។ តួ​លេខ​ទី២ មាន​ទឹក​ប្រាក់ ១២៣ ដុល្លារ ទទួល​បាន​សំឡេង​ឆ្នោត ១៦ លើ​២៥ និងតួ​លេខ​ទី៣ មាន​ទឹក​ប្រាក់ ១៤០ ដុល្លារ ទទួល​បាន​សំឡេង​ឆ្នោត ២ លើ ២៥។

លោករដ្ឋមន្ត្រី អ៊ិត សំហេង ប្រធាន​គណៈ​កម្មការ​ការងារ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ពេល​បញ្ចប់​អង្គ​ប្រជុំ​កាល​ពី​ព្រឹក​ម៉ិញ​នេះ​ថា បា្រក់ ១២៣ ដុល្លារ​របស់​កម្មករ មិន​បាន​រាប់​បញ្ចូល​ទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដែល​នៅ​ដដែល​ទាំង​អស់​នោះ​ទេ។ ប្រាក់​អត្ថប្រយោជន៍​នោះ រួម​មាន [...]

ប្រាក់​ឈ្នួល​កម្មករ​សាក​ល្បង​១២៣​ដុល្លារ និង​ពេញ​សិទ្ធិ​១២៨ដុល្លារ សម្រាប់​ឆ្នាំ​២០១៥

ប្រាក់​ឈ្នួល​កម្មករ​សាក​ល្បង​១២៣​ដុល្លារ និង​ពេញ​សិទ្ធិ​១២៨ដុល្លារ សម្រាប់​ឆ្នាំ​២០១៥

ក្រោយបញ្ចប់កិច្ចប្រជុំ រឿង​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​រោង​ចក្រ​កាត់ដេរ ឆ្នាំ​២០១៥ នៅ​ទី​ស្តី​ការ​ក្រសួង នា​ព្រឹក​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤នេះ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ភ្លាមៗ សម្រេច​ផ្តល់​ប្រាក់​ឈ្នួល​១២៣​ដុល្លា សម្រាប់​កម្មករ​សាក​ល្បង និង​ពេញ​សិទ្ធិ​ទទួល​បាន​១២៨ ដុល្លា ក្នុង​ឆ្នាំ​២០១៥​ខាង​មុខ។ នេះ​បើ​យោង​តាម តាម​សេចក្តី​ប្រកាស​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដែល​ចុះ​ហត្ថលេខា ដោយ​លោក អ៊ិត សំហេង រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។

សេចក្តីប្រកាសដដែល បាន​សម្រេច​រក្សា​ទុក នូវ​អត្ថ​ប្រយោជន៍​ផ្សេងៗ ដែល​កម្មករ​និយោជិក​ធ្លាប់​ទទួល​បាន​កន្លង​មក។ ឯ​​ប្រាក់​ឈ្នួល​១២៣ដុល្លា នឹង​ទទួល​បាន​សម្រាប់​កម្មករ​និយោជិក ក្នុង​ការងារ​សាក​ល្បង និង​១២៨ ដុល្លា សម្រាប់​កម្មករ​និយោជិក​ពេញ​សិទ្ធិ។ [...]

កឹម សុខា ប្រតិកម្ម​នឹង​ការ​ចាប់​ខ្លួន មាជ សុវណ្ណារ៉ា

កឹម សុខា ប្រតិកម្ម​នឹង​ការ​ចាប់​ខ្លួន មាជ សុវណ្ណារ៉ា

«ចំពោះការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា នេះ (...) គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទទួល​យក​បាន​ទេ» នេះ​ជា​ប្រតិកម្ម​លើក​ដំបូង​មួយ និង​ដោយ​ផ្ទាល់​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក មាជ សុវណ្ណារ៉ា ប្រធាន​​នាយក​ដ្ឋាន​​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​គណបក្ស​ប្រឆាំង ដាក់​ពន្ធនាគារ​ដោយ​តុលាការ សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ម្សិល​ម៉ិញ​នេះ។

ផ្ដល់កិច្ច​សម្ភាស​ទៅ​ឲ្យ​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ប្រឆាំង បាន​ថ្លែង​ថា ការ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​លោក​នេះ ជា​រឿង​ចាស់​ដដែលៗ​ ហើយ​ដែល​បាន​កើត​ឡើង តាំង​ពី​មុន​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤ នៃ​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ ជា​មួយ​នឹង​ការ​សន្យា​ដោយ​គណបក្ស​រៀងៗ​ខ្លួន ពី​ភាព​ស្ងប់​ស្ងាត់​ផ្នែក​នយោបាយ។ លោក​ថ្លែង​ទៀត​ថា៖ [...]

សម រង្ស៊ី៖ ត្រូវ​ដោះ​ស្រាយ​តាម​«ច្បាប់» មិន​មែន​«បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ»​ទេ

សម រង្ស៊ី៖ ត្រូវ​ដោះ​ស្រាយ​តាម​«ច្បាប់» មិន​មែន​«បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ»​ទេ

ក្នុងទំព័រហ្វេសប៊ុករបស់លោក ដែល​មាន​ឈ្មោះ​ថា សម រស្ស៊ី (Sam Rainsy) ចុះ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ បាន​បង្ហាញ​នូវ​គោល​ជំហរ​ធំៗ​ចំនួន​ពីរ ទី​មួយ ការ​ចូល​ទៅ​បំពេញ​តួនាទី​នៅ​ក្នុង​រដ្ឋសភា និង​ទី​ពីរ​របៀប​ដោះ​ស្រាយ​បញ្ហា នៅ​រដ្ឋសភា​តាម​នីតិវិធី​ច្បាប់។

ទំនងលើកឡើងឆ្លើយតប ទៅ​នឹង​ការ​ចាប់​ខ្លួន ប្រជា​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក សម រង្ស៊ី ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​គ្រប់​បញ្ហា នៃ​រឿង ដែល​ត្រូវ​តែ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់ មិន​មែន​តាម​បែប​ហិង្សា និង​ការ​ប្រទ្រូស​ប្រ​ត្រាយ​គ្នា​ឡើយ។ លោក​សរសេរ​ថា៖ «ត្រូវ​ធ្វើ​តាម​នីតិវិធី​ច្បាប់ ដោយ​មាន​ការ​ជជែក​គ្នា និង​ដោយ​សន្តិវិធី»។

មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរបញ្ជាក់ថែមទៀតថា៖ «យើងត្រូវលើកតម្កើង​វប្បធម៌​សន្ទនា ដែលចៀសវាងការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ហើយនាំមកនូវការចេះគោរពគ្នា ទៅវិញទៅមក។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...