តន្ត្រីការិនីពីររូបដំបូងគេ ដែលចេះលេងឧបករណ៍តន្រ្តីពិណបុរាណខ្មែរ
«មុនដំបូង រៀនពិបាកដែរ។ ប៉ុន្តែរៀនយូរទៅ រៀងស្រួល។» នេះជាការលើកឡើងរបស់យុវតីម្នាក់ ក្នុងចំណោមយុវតីពីរនាក់ ដែលកំពុងដេញពិណ ឧបករណ៍តន្រ្តីបុរាណរបស់ខ្មែរ ដើម្បីទទួលស្វាគមន៍ ភ្ញៀវកិត្តិយសដែលបានមកចូលរួមពីធីបុណ្យអង្ករកម្ពុជា លើកទីពីរ ក្នុងឆ្នាំ២០១៤នេះ កាលពីថ្ងៃទី១៨ ខែវិចិ្ឆកា។
ស្ងួន កវីសេរីរ័ត្ន ជាសិស្សថ្នាក់ទី១០ នៃសាលាមធ្យមវិចិត្រសិល្បៈ។ កញ្ញារួមទាំងប្អូនជីដូនមួយរបស់កញ្ញា គឺកញ្ញា ពៅ រស្មីមុនី គឺជាអ្នកដែលបានរៀនដេញឧបករណ៍ពិណនេះមុនដំបូងបង្អស់ ក្រោមការបង្ហាត់បង្រៀនពីលោកឪពុក កែវ សុនន្ទកវី ដែលជាតន្ត្រីករបុរាណ និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
មានអាយុ១៥ឆ្នាំ កញ្ញា ស្ងួន កវីសេរីរ័ត្ន ដែលជាកូនស្រីលោកកែវ សុនន្ទកវីគ្រូតន្ត្រីករសម័យបុរាណ [...]
