ក្រុមប្រឹក្សាធម្មនុញ្ញ ទទួលស្គាល់ជនជាតិវៀតណាមក្នុងបញ្ជីបោះឆ្នោត ថាត្រឹមត្រូវ
ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសតំកល់ការសម្រេច របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ទុកជាបានការ ទាក់ទងនឹងការផ្តល់សិទ្ធិ ឬចុះឈ្មោះឲ្យជនបរទេស ជាពិសេសជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោតនៅកម្ពុជា។ ការសម្រេចនេះ បន្ទាប់ពី គ.ជ.ប បានបដិសេធរួចហើយ នូវរាល់ពាក្យបណ្ដឹងទាំងឡាយ ដែលបានធ្វើដោយគណបក្សប្រឆាំង និងពលរដ្ឋមួយចំនួន ដោយ គ.ជ.ប គ្រាន់តែសំអាងហេតុថា ជនទាំងនោះធ្លាប់បានចូលរួមបោះឆ្នោត ឆ្នាំ២០០៣។
ក្នុងថ្ងៃទី១៧ ខែធ្នូនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួល«សេចក្តីសម្រេច»មួយ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ពាក់ព័ន្ធនឹងការស្នើឲ្យលុបឈ្មោះជនបរទេស ជាពិសេសជនជាតិវៀតណាមមួយចំនួន ចេញពីបញ្ជីឈ្មោះបោះឆ្នោត។ បើទោះជាសេចក្ដីសម្រេចនេះ ត្រូវបានធ្វើជាសាធារណៈមែន [...]