បន្ទាយមានជ័យ៖ ពលរដ្ឋថាមន្រ្តីថ្នាក់ខេត្ត ចុះទៅវាស់ដីអត់ប្រាប់ដំណឹង
ជម្លោះដីធ្លី ជាបញ្ហាដ៏ស្មុគស្មាញ ជាពិសេសវាជារឿងមួយ ដែលបង្កឲ្យមានរឿងរ៉ាវមិនចេះចប់ រវាងភាគីដែលមានទំនាស់។ ហើយជម្លោះដីធ្លី នៅឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ក៏បានបង្កឲ្យមានបញ្ហាចាក់ស្រេះ ពិបាកក្នុងការដោះស្រាយនោះដែរ បើទោះជាមានការសន្យាជាច្រើន ពីមន្ត្រីសាធារណៈ ថានឹងជួយដោះស្រាយឲ្យប្រជាពលរដ្ឋក៏ដោយ តែការសន្យាទាំងនោះ ហាក់គ្រាន់តែជាខ្យល់បក់ផាត់ចោលប៉ុណ្ណោះ។ ផ្ទុយទៅវិញ គេបែរជាឃើញមន្ត្រីថ្នាក់ខេត្តនាំគ្នាមកវាស់វែងដី ដោយមិនបានជូនដំណឹងជាមុន នោះថែមទៀត។ នេះបើតាមការអះអាងរបស់ពលរដ្ឋ ដែលរងគ្រោះនឹងបញ្ហាដីធ្លី នៅតំបន់នោះ។
អ្នកស្រី ឡុង សុគន្ធី ជាតំណាងពលរដ្ឋទាំ៣១០គ្រួសារ ដែលមានបញ្ហានៅលើដីនេះ បាននិយាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះថា គាត់និងអ្នកភូមិមិនសុខចិត្តទេ [...]