ពលរដ្ឋបូរីកីឡា១៥៤គ្រួសារ បន្តទាមទារ រហូតមានដំណោះស្រាយពិត
ពីក្នុងចំណោមពលរដ្ឋរងគ្រោះ ទាំង១៥៤គ្រួសារ ដែលកំណត់ចែកជាបីក្រុម ដោយសាលារាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មានមួយ បានទទួល នូវល័ក្ខខ័ណ្ឌនៃដំណោះស្រាយបញ្ចប់ នូវបញ្ហាលំនៅដ្ឋាន និងការតវ៉ានានា ដូចតទៅ៖
ប្រជាពលរដ្ឋក្រុមទីមួយ ប្រមាណ២៦ គ្រួសារ ត្រូវទទួលបាននូវផ្ទះមួយល្វែង នៅនឹងកន្លែង (អតីតបូរីកីឡា)។ ហើយប្រជាពលរដ្ឋទាំង២៦គ្រួសារនោះបានអបអរសាទ និង«ព្រម»ទទួលយកនូវការដោះស្រាយនេះ។
ប្រជាពលរដ្ឋក្រុមទីពីរ ប្រមាណ ៨៩ គ្រួសារទៀត «មិន»ត្រូវបានសាលារាជធានីភ្នំពេញ ប្រគល់ជាផ្ទះល្វែង នៅនឹងកន្លែងដូចអ្នក២៦គ្រួសារខាងលើ ឡើយ។ សាលារាជធានីភ្នំពេញ បានសម្រេចប្រគល់ដី និងសង់ទីស្នាក់នៅ ជាលក្ខណៈបន្ទប់ជួល ដែលមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ (៤m x ៥m) ស្ថិតនៅក្នុងភូមិអូរអណ្តូង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋក្រុមទីបី ដែលមានចំនួន៣៩ គ្រួសារមិនទទួលបាននូវដី និងផ្ទះឡើយ។ ពួកគាត់ [...]