ចាក់ថ្នាំពង្រីកសាច់ដុំ ដើម្បីឲ្យដូចមនុស្សយក្ស «Hulk» ក្នុងកុន
ជាក្ដីសុបិន្ដ ដែលមានគ្រោះថ្នាក់ដល់ជីវិត។ យុវជន Romario Dos Santos Alvers ជាតិប្រេស៊ីល អាយុ២៥ឆ្នាំ ដែលចូលចិត្តសាច់ដុំធំៗនោះ បានបង្កឲ្យមានហនិភ័យ មិនអាចនឹកស្មាន ទៅដល់ជីវិតរបស់ខ្លួន៖ នោះគឺធ្វើខ្លួន ឲ្យក្លាយជាមនុស្សយក្សសម្បុរបៃតង ឬ Hulk ដែលជាកំពូលតួអង្គ នៅក្នុងភាពយន្ដហូលីវូដ។
ហើយដើម្បីសម្រេច នូវបំណងខុសគេនេះ យុវជនអ្នកលេងសាច់ដុំ បានប្រើប្រាស់ នូវវិធីសាស្ត្រមួយ ប្រកបដោយប្រសិទ្ធិភាព រាប់ចាប់តាំងពីឆ្នាំ២០១២កន្លងមក។ សារព័ត៌មាន «Daily Mail» របស់អង់គ្លេស បានរាយការណ៍ថា យុវជនបានចាក់ថ្នាំ លាយបញ្ចូលគ្នា នូវសារជាតិបំបោងសាច់ រួមមានជាតិប្រេងនិងអាល់កុល ចូលទៅក្នុងសាច់ដុំរបស់ខ្លួន ដើម្បីឲ្យសាច់ដុំប៉ោងឡើង។ ផ្នែកខ្លះនៃសាច់ដុំរបស់យុវជន បានរីកធំឡើង រហូតមានអង្កត់ផ្ចិតដល់ទៅ ២៣សង់ទីម៉ែត្រ។
ឆ្លើយតបនឹងសារព័ត៌មានអង់គ្លេស យុវជន បានរៀបរាប់ថា ខ្លួនបានចាប់ផ្ដើម អនុវត្តការពង្រីកមាឌ របស់ខ្លួននេះ [...]