នគរបាលថា ក្រុមចោរប្លន់៤នាក់នេះ ជាមុខសញ្ញា«យូរហើយ»
ហេតុការណ៍នេះ បង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១ និង៤០នាទី រំលងអធ្រាត ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចជិតផ្សារអូឬស្សី ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យ កំពុងជិះម៉ូតូម៉ាកឌ្រីម ពណ៍ខ្មៅ ស្លាកលេខ ១CV-០៤៦៩ ធ្វើសកម្មភាពប្លន់ នៅតាមផ្លូវ។
មន្រ្តីនគរបាលខណ្ឌ៧មករា បានបញ្ជាក់ឲ្យដឹងថា ក្រុមបក្សពួកជនសង្ស័យ ដែលកម្លាំងរបស់លោកបានឃាត់ខ្លូននេះ មានរហ័សនាម «ក្រុមអាសង់ និងMSX» ដែលជាមុខសញ្ញា តាមចាប់របស់អាជ្ញាធរ ជាយូរមកហើយ។ មន្ត្រីនគរបាលដដែល បានបន្តថា នៅពេលឃាត់ខ្លូន ជនសង្ស័យទាំងពីរ បានតដៃជាមួយកម្លាំងរបស់លោក ដោយប្រើកាំភ្លើខ្លី K៥៤ បាញ់ទៅប៉ូលិស កំពុងដេញពីក្រោយ២គ្រាប់ តែបាញ់មិនផ្ទុះ។ បន្ទាប់ពីបានសួរនាំ នៅពេលឃាត់ខ្លូន ជនសង្ស័យទាំងពីរូប បានប្រាប់នគរបាលថា បក្សពួករបស់ខ្លូន ស្នាក់នៅផ្ទះជួល ជិតសាលា IU ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
[...]