ស្រាតល្វែងលើ គូរគំនូរពីលើសុដន់ រួចដើរកាត់ក្រុង (vdo)
នៅក្នុងរាជធានី កូប៉េនអាគ (Copenhague) របស់រាជាណាចក្រ ដាណឺម៉ាក យុវតីវ័យក្មេងដើមទ្រូងបានមួយរូប បានដើរកំសាន្ដ នៅតាមដងផ្លូវនានា ដោយព្រលែងល្វែងលើរបស់នាង ននលគោក តែមានគូរជាអាវដៃខ្លីមួយ នៅជាប់នឹងសាច់។ បច្ចេកទេសនៃការគូរនោះ ហៅជាភាសាអង់គ្លេសថា «Bodypainting»។
វីដេអូដែលថតពីសកម្មភាពនាង តាំងពីដើមដំបូង ពេលដែលនាងចាប់ផ្ដើមគូររូប និងបន្ទាប់មកពីដំណើររបស់នាង នៅតាមដងផ្លូវនានា បង្កការចាប់អារម្មណ៍របស់អ្នកផងនោះ ត្រូវបានយកទៅចាក់ផ្សាយ នៅក្នុងកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយ និងបន្ទាប់មកបង្ហោះ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប។ នៅលើអ៊ិនធើណែត វីដេអូរបស់នាង មានអ្នកចុចចូលទៅទស្សនា ប្រមាណជាង៣លានដង មុននឹងត្រូវ យូធូប ដកចេញ ដោយហេតុថា វីដេអូនោះ ខុសពីលក្ខន្តិកៈរបស់គេហទំព័រ។
បច្ចេកទេស «Bodypainting» ត្រូវបានយកមកប្រើ តាំងពីច្រើនពាន់ឆ្នាំមកហើយ នៅក្នុងការប្រយុទ្ធគ្នា សង្គ្រាមឈ្លប [...]
